Varman

ប្រវត្តិនៃនរសិង្ហ

ប្រវត្តិនៃនរសិង្ហ ( NaroSangha)
ប្រវត្តិនៃនរសិង្ហ
 

ប្រវតិ្តរបស់សភាវះនរសិង្ហនៅលើសាសនាព្រហ្ម និង មកលើវប្បធម៍របស់ប្រទេសកម្ពុជា​ ក្នុងសម័យ​មហានគរ​។
 ចំណេះដឹងនេះសង្ឃឹមថាជាចំណេះដឹងមួយដែរអាចអោយដឹងថាមួយណាជាយក្សរាហូ មួយណាជានរសិង្ហ។
ក្រោយពេលនៃការកូរសមុទ្រទឹកដោះរួចមក ព្រះវិស្ណុគឺជាព្រះមួយអង្គដែលមិនបានអញ្ជើញមកកម្មវិធីនោះទេ តែបែរ ជាមានវត្តមានក្នុងពិធីនោះ មិនត្រឹមតែប៉ុន្នោះ ព្រះវិស្ណុថែមទាំងធ្វើការវាយដេញដូនតារបស់យក្ស ហិរណ្យកសិភូ ទៀត។ តួអង្គហិរណ្យកសិភូ នេះហើយជាសាភាវះទាក់ទងនឹងកំណើត នរសិង្ហនេះ ។ ក្នុងពេលយក្សម្នាក់នេះទទួលពរពីព្រះព្រហ្ម ថាខ្លួនមិនអាចស្លាប់ពេល យប់ ពេលថ្ងៃ មិនស្លាប់ លើមេឃ ក្នុងផ្ទះឬក្រៅផ្ទះនិង មិនអាចស្លាប់ដោយសារអាវុធគ្រប់ប្រភេទ ព្រមទាំងមិនអាចស្លាប់ដោយសារ​មនុស្សសត្វ ទេវតា បិសា អ្វីឡើយ។ ក្រោយពេលទទួលបាននូវពរទំាំងនេះ ហិរណ្យកសិភូនេះតែងតែធ្វើទុក្ខទៅលើទេវតាគ្រប់គ្នា ដោយសារខ្លួនខឹងស្អប់មិនបានទទួលនូវទឹកអំរិត។មិនមានទេវណាអាចធ្វើការកំចាត់គាត់បានឡើយ ទើបយក្សម្នាក់នេះមានអំណួតខ្លាំងណាស់ ក្រោយមកខ្លួនក៏មានកូនប្រុសម្នាក់ ដែលតែងតែនិយាយពាក្យ នរាយណ៍ ចាប់តាំងពីខ្លួនចេះនិយាយមក ដែលពាក្យនរាយណ៍ គឺជាឈ្មោះរបស់ព្រះវិស្ណុនេះឯង ទើបធ្វើអោយយក្សជាបុតាខឹងសម្បា ចង់សំលាប់កូនរបស់ខ្លួនទៀតផង ។ រាល់ពេលដែលឪពុកហៅកូនរបស់ខ្លួន កូននោះតែងតែនិយាយពាក្យនរាយណ៍នរាយណ៍ មុននឹងឆ្លើយសំនួររបស់ឪពុក ។ ពេលនោះដល់កហើយ យក្សមួយនេះបានធ្វើការឈរមុខក្លោងធ្វើប្រាសាទរបស់ខ្លួន រួចនិយាយជេរស្តីព្រះវិស្ណ ថាបើខ្លួនខ្លាំងពូកែមែន ចេញមកប្រយុទ្ធជាមួយនិងខ្លួនមក បើគ្រាន់បើ ព្រោះខ្លួនមានពរពីព្រះព្រហ្ម មិនមានអ្នកណាអាច​សំរាប់ខ្លួនបានទេ។ ក្រោយមកគាត់បានទាត់សរសរដែលមានចំលាក់រូបតោមួយជើង ទើបព្រះវិស្ណុបញ្ចេញនូវរូបរាងមក ដោយខ្លួនជាមនុស្ស ក្បាលជាសត្វតោ ចាប់ហែកស៊ីនៅក្រោមក្លោងទ្វារនោះតែម្តងទៅ។ ពរព្រះព្រហ្មមិនមាន​ប្រសិទភាពទេ ព្រោះពេលនោះ ព្រះវិស្ណុមិនមានសភាពជាមនុស្ស ទេវ ឬ សត្វ អ្វីឡើយ រួចព្រះអង្គប្រើ​មាត់មិនមែនអាវុធ ចំនែកការស្លាប់នាពេលនេះគឺក្រោមក្លោងទ្វានិងពេលព្រលប់មិនមែនឈប់ឬថ្ងៃទេ។

About LOVE KHMER CULTURE GROUP

0 comments:

Post a Comment

Powered by Blogger.