Videos

បិសាចគ្រោងឆ្អឹងយក្ស Gashadokuro




រូបរាងរបស់បិសាចគ្រោងឆ្អឹង Gashadokuro គឺជាយក្សគ្រោងឆ្អឹងដល់ធំមួយនៅក្នុងរឿងព្រេងរបស់ប្រទេស ជប៉ុន។ គ្រោងឆ្អឹងនេះមានរូបរាង្គធំសំបើម តាមសរសេររបស់ជនជាតិជប៉ុន វាមានកំពស់ខ្ពស់ រហូតអាចទៅ​ដល់២០ទៅ៣០ម៉ែត្រឯនោះ។ វាត្រូវបានគេសរសេរទៀតថា វាមិនមានវេតមន្ត អាចហោះបានដូចជាបិសាច​ដទៃនោះទេ គឺវាធ្វើដំណើរដោយថ្មើរជើងដូចជាមនុស្សដែរ គ្រោងឆ្អឹងនេះត្រូវបានគេប្រទះឃើញតែក្នុងពេល​យប់ស្ងាត់ប៉ុន្នោះ។

ដើមកំណើតនៃគ្រង់ឆ្ឆឹងយក្សនេះ?
វាគឺជាគ្រោងឆ្អឹងដែលបានផ្សំគ្នា រវាគ្រោងឆ្ឆឹងមនុស្សរាប់ពាន់អ្នក ដែលបានស្លាប់ក្នុងសង្គ្រាម ឬត្រូវបានគេយក ទៅបញ្ចុះជុំគ្នា ដោយមិនមានបញ្ចុះអោយបានត្រឹមត្រូវ។ ការរួមបញ្ចូលរបស់វា មិនត្រឹមតែគ្រោងឆ្អឹងនោះទេ វាថែមទាំងរួមបញ្ចូលគ្នា រវាងវិញ្ញាណរបស់មនុស្សដែលជាម្ចាស់នៃគ្រោងឆ្ឆឹងទាំងនោះផងដែរ មានន័យថាគ្រោងចឹងដែលបញ្ចូលគ្នាទាំងវិញ្ញាណនិងគ្រោងឆ្ឆឹងទើបបង្កើតបានជា Gashadokuro នេះឡើង។

 វិញ្ណាណទាំងនោះអាចបញ្ចូលទៅជា Gashadokuroបាន គឺដោយសារតែពួកគេ ត្រូវស្លាប់ដោយមិនអស់ចិត្តទើបមានការចងគំនំនឹងមនុស្សលោក ទើបធ្វើអោយគេក្លាយជាបិសាច គ្រោងឆ្អឹងយក្សបែបនេះ។ គេតែងប្រទះឃើញនូវ គ្រោងឆ្អឹងយក្សនេះនូវកន្លែងដែលមានវាលកបខ្មោច និង កន្លែងដែលមានការប្រយុទ្ធគ្នាបែបសង្គ្រាម។

សូមបញ្ជាក់ថា យក្សមួយនេះ មិនមែនកើតឡើងដោយឯងៗនោះទេ វាគឺកើតឡើងលុះត្រាតែ មានអ្នកវេទ្តមន្ត​ធ្វើការប្រមោលនូវគ្រោងឆ្អឹងនិងវិញ្ញាណទាំងនោះ ទើបបង្កើតបានជាយក្សឆ្អឹងនោះឡើង។
តើវាមានធ្វើបាបមនុស្សទេ?
ចំពោះ Gashadokuro ពិតណាស់ថាវានិងធ្វើបាបមនុស្ស គឺវាចូលចិត្តស៊ីមនុស្សនេះឯង មនុស្សគឺជាចំនីរបស់វាយ៉ាងឆ្ងាញ់ វាមិនរើសមនុស្សទេ អោយតែឃើញគឺស៊ីទាំងអស់។
មិនត្រឹមតែមនុស្សទេ គោ ក្របី សកសពសត្វឬមនុស្សក៏វាស៊ីដែរ។
តើគេអាចបំផ្លាញវានិងបង្កើតវាបានដោយរៀបណា?
គេអាចបង្កើតវាបាន តែបើចង់បំផ្លាញវាលុះត្រាតែអ្នកបង្កើតនោះជាអ្នកបំផ្លាញវាទើបធ្វើទៅបាន។
ក្នុងព្រេងមួយបាននិយាយថា មានស្រ្តិម្នាក់ឈ្មោះ Takiyasha នាងបានធ្វើការបង្កើតបដិវត្តន៍មួយប្រចាំង និងព្រះមហាក្សត្រ នាងគឺជាមេធ្មប នាងបានធ្វើការបង្កើត គ្រោងឆ្ឆឹងនេះមកឡើង ហើយធ្វើការវាបំបែកក្រុងដោយងាយ បន្ទាប់ពីបានវាយបំបែកក្រុងរួចហើយនាងក៏រំលាយគ្រោងឆ្អឹងនោះចោលទៅ។
មើលវីដេអូខាងក្រោមបាន




About Sokny Van

0 comments:

Post a Comment

Powered by Blogger.