![]() |
| shiva |
តើព្រះសិវះជាអ្នកណា?
ព្រះសិវះគឺព្រះដែលបង្កើតលោកនិងជាអ្នកដែលបំផ្លាញលោក។ គាត់គឺជាព្រះដែលមានអនុវភាពជាងគេក្នុងចំនោមព្រះបីអង្គដែលគេគោរពបូជាច្រើនជាងគេក្នុងសាសនាព្រាហ្ម គឺព្រះវិស្ណុនិងព្រះព្រហ្ម។ ក្នុងសាសនាព្រាហ្មពេលដែលមនុស្សសំបូរនូវរឿងអយុតិធម៍ខ្លាំងពេក ទ្រុងនិងធ្វើការបំផ្លាញលោកនេះ ហើយបង្កើតនូវលោកថ្មីព្រមទាំងមនុស្សសត្វថ្មីមកវិញដើម្បីអោយលោកថ្មីមានភាពស្រស់ស្អាតឡើងវិញ។
តើគ្រួសាររបស់ព្រះសិវះមានអ្នកណាខ្លះ
ព្រះសិវះមានឪពុកជាព្រះព្រហ្មហើយមានម្តាយជាព្រះនាងទេវីជាម្តាយរបស់ព្រះសិវះ។
ព្រះសិវះត្រូវបានបង្ហើតឡើងដោយព្រះម៉ែទេវីប្រើចិត្តរបស់ព្រះនាងដើម្បីបង្ហើតលោកមក ក្នុងពេលនោះព្រះព្រហ្មនិងព្រះវិស្ណុក៏បានចូលមកដល់ ហើយពេលនោះព្រះសិវះក៏ចាត់ទុកព្រះព្រហ្មជាឪពុកតែម្តងទៅ។
ព្រះសិវះមានប្រពន្ធឈ្មោះ Parvati គឺជានាគដែលត្រូវបានផ្តល់ដោយព្រះវិស្ណុ។ ដែលកាលមុនគឺជាប្រពន្ធរបស់ព្រះវិស្ណុ ប៉ុន្តែដោយមិនអាចរស់ចុះសំរុងគ្នារវាងប្រពន្ធទាំង៣ក៏ផ្ទេរប្រពន្ធអោយទៅព្រះព្រហ្មនិងព្រះសិវះ។
សំរាប់កូនរបស់ព្រះសិវះមាន២នាក់ដែលកូនបងជាកូនប្រុសជាព្រះហ្គីនេសមានខ្លួនមនុស្សមានក្បាលជាសត្វដំរី ព្រះមួយអង្គនេះបង្កើតឡើងដោយដីឥដ្ឋនិងដី សំរាប់រង្ងាប់កំហឹងរបស់ព្រះសិវះ។
ហើយមានកូនប្រុសពៅឈ្មោះថា Kartikeya ដែលជាព្រះនៃសង្រ្គាមក្នុងសាសនាព្រាហ្ម។
តើព្រះសិវះជាមនុស្សស្រីឬមនុស្សប្រុស?
ព្រះសិវះត្រូវបានគេដឹងថាជាមនុស្សស្រីពាក់កណ្តាលនិងប្រុសពាក់កណ្តាល តាមប្រពន្ធរបស់លោកបាននិយាយថាក្នុងថ្ងៃធម្មតា ព្រះសិវះមានរដូវដូចជាមនុស្សស្រីប៉ុន្តែក្នុងពេលដែលធ្វើសង្គ្រាមគឺព្រះអង្គគឺជាមនុស្សប្រុសធម្មតាដោយមិនមានរដូវដូចស្រីនោះទេ។
តើពណ៍របស់ព្រះសិវះតំណាងអោយអ្វី?
ក្នុងពេលដែលព្រះសិវះមានពណ៍ថ្លាដូចមនុស្សធម្មតាឬពណ៍ស មានន័យថាមនុស្សលោកយើងប្រកបដោយភាពស្មោះត្រង់មនុស្សចេះយកចិត្តទុកដាក់លើគ្នា ។ មានការគិតដែលត្រឹមត្រូវគឺស្គាល់ខុសស្គាល់ត្រូវ។
ក្នុងពេលដែលព្រះសិវះមានពណ៍ខៀវមានន័យថាមនុស្សយើងចាប់ផ្តើមធ្វើអាក្រក់ និងខ្វះការវិចារណាអ្វីអាក្រក់អ្វីល្អ។ ប៉ុន្តែនូវមិនទាន់ធ្វើអ្វីដែលអាក្រក់ខ្លាំងនោះទេ គឺដោយសារតែច្បាប់ទំលាប់របស់ប្រទេសធ្វើការរិតត្បិតបាន។
ក្នុងពេលដែលព្រះសិវះមានពណ៍ខ្មៅ មានន័យថាមនុស្សដល់ទីបញ្ចប់ហើយមនុស្សនឹងគ្មានការពិចារណាអ្វីអាក្រក់អ្វីល្អនោះទេ ហើយច្បាប់ទំលាប់ក៏មិនអាចគ្រប់គ្រងបានដែរ ។ ដូចនោះព្រះសិវះនិងធ្វើការបំផ្លាញលោកនេះតែម្តង ដើម្បីបង្កើតនូវលោកថ្មីមកវិញដែលល្អស្រស់ស្អាត។
តើព្រះសិវះស្លាប់ដោយសារអ្វី?
ព្រះសិវះត្រូវបានសំលាប់ដោយ Pavati ដែលជាប្រពន្ធរបស់គាត់។ ព្រះសិវះបានធ្វើការចូលទៅក្នុងសមរភូមិជាមូយ និង Jalandhara។ តែខ្ញុំសូមទុកធ្វើការនិយាយអោយលោកអ្នកស្តាប់លើកក្រោយទៀត។ សូមធ្វើការ subscribe ដើម្បីបានដឹងពីមូលហេតុដែល Pavati ក្លាចជាព្រះម៉ែកាលីហើយសំរាប់ព្រះសិវះ។

0 comments:
Post a Comment