រឿងនិទានឥណ្ឌា

ប្រវត្តិរបស់ព្រះព្រហ្ម


តើព្រះព្រហ្មគឺជាអ្នកណា?
ព្រះព្រហ្មគឺជាព្រះដែលមានអំណាចឬជាស្តេចព្រហ្មក្នុងថានរបស់ព្រហ្ម លោកគឺជាអ្នកដែលធ្វើការបង្កើតនូវព្រហ្មនិងព្រះមួយចំនួននៅក្នុងសាសនាព្រាហ្ម។ ព្រះព្រហ្មមានអំណាចខ្លាំងណាស់ ព្រោះព្រះអង្គជាអ្នកបង្កើតនូវព្រះទាំងឡាយ ដូចនេះព្រះទាំងអស់ស្ទើរតែគោរពលោកទាំងអស់។
អ្នកជាអ្នកបង្កើតនូវព្រះព្រហ្មនោះមក?
អ្នកដែលបង្កើតនូវព្រះព្រហ្មនេះ គឺជាព្រះវិស្ណុ ដែលបានប្រើផ្កាឈូកដែលខ្លួនគង់នៅ បង្កើតជាព្រះព្រហ្មនេះមក។ និយាយទៅព្រះដែលធំជាងគេនិងមានអំណាចជាងគេគឺព្រះវិស្ណុ ដោយគេដឹងថាលោកក៏ជាអ្នកបង្កើតនូវលោកមនុស្សផងដែរ លោកបង្កើតមនុស្សលោក និងបង្កើតព្រះព្រហ្មនេះឯង ហើយព្រះព្រហ្មក៏បន្តបង្កើតនូវទេវតាផ្សេងៗទៀត។
ដូចនេះព្រះព្រហ្មគ្មានម្តាយឪពុកនោះទេគឺលោកកើតដោយសេចក្តីស្មោះត្រង់ពីផ្កាឈូករបស់ព្រះវិស្ណុ។
តើក្បាលរបស់ព្រះព្រហ្មមានការទាក់ទងយ៉ាងណាលើលោក?
ព្រះព្រហ្មត្រូវបានគេដឹងថាជាព្រះដែលកើតឡើងដោយខ្លួនឯងនិងការជួយពីព្រះវិស្ណុទើបខ្លួនកើតមក ហើយព្រះព្រហ្មមានក្បាលចំនួន៤ដែលដំណាងអោយសច្ចភាព៤ហើយមួយក្នងចំនោមបួននោះគឺជាក្បាលផ្ទាល់របស់លោក សំរាប់៣ទៀតគឺត្រូវបានព្រះផ្សេងៗគ្នាបង្កើតអោយលោក ប៉ុន្តែលោកមិនអាចបញ្ជាបាននោះទេ និយាយទៅដូចមនុស្សបួននាក់នៅជាមួយគ្នាចឹង ក្បាលរបស់លោកមានសមត្ថភាពក្នុងបញ្ជាខ្លួននិងនិយាយបានប៉ុន្តែក្បាល៣ទៀតមិនអាចនិយាយបាននោះទេ និង មិនអាចបញ្ជាដៃជើងដូចក្បាលរបស់ព្រះអង្គនោះទេ។
តើគ្រួសាររបស់ព្រះព្រហ្មមានអ្នកណាខ្លះ?
ព្រះព្រហ្មកូនចំនួន៤នាក់គឺ
Kumaras​ 
Narada, 
Daksha,
 Marichi
ហើយប្រពន្ធរបស់ព្រះព្រហ្មមានឈ្មោះថា sarawati ដែលយើងបានដឹងកាលពីមុនមកហើយថាជាប្រពន្ធរបស់ព្រះវិស្ណុ កាលពីមុន ហើយនាងគឺជាអ្នកនាគរាជ។
ហើយព្រះព្រហ្មត្រូវបានគេដឹងថាព្រះអង្គបានរៀបការម្តងទៀតជាមួយនិងកូនស្រីរបស់គាត់ឈ្មោះថា Majayapuran។
មានរឿងអ្វីប្រសិនជាព្រះព្រហ្មស្លាប់?
ព្រះព្រហ្មត្រូវបានគេដឹងថាលោករស់នៅបានរយះពេល១០០ឆ្នាំ បន្ទាប់ពីលោកបានស្លាប់ ហនុមានបានចូលមកកាន់តំណែងជាព្រហ្មជំនួស ហើយព្រះព្រហ្មក៏ជាព្រះសិវះដែលគឺត្រូវចូលទៅក្នុងព្រះវិស្ណវិញ ហើយមើលថែមនុស្សលោកយើងវិញ ប៉ុន្តែលោកនៅតែមានបារមីដដែរ លោកអាចផ្តល់ពរដល់អ្នកដែល​បូជាជួនលោក ចឹងបានមានលិង្គព្រះសិវះនិងលិង្គព្រះព្រហ្ម ដែលគេនៅតែគោរពដល់សព្វថ្ងៃ។
ហើយសំរាប់ក្បាលរបស់ព្រះព្រហ្មដែលត្រូវបានគេកាត់នោះ យើងដឹងមកហើយថាត្រូវបានគេយកទៅដាក់លើភ្មំព្រះសាម៉ែ និងមើលថែរក្សានៅទីនោះ ព្រះក្បាលរបស់លោកដាក់នៅទីណានិងរលាយទីនោះហើយ ដាក់ក្នុងសមុទ្រគឺរីង ដាក់លោកដីគឺឆេះកាល។ ដាក់លើមេឃប្រាកដជាគ្មានភ្លៀងទេ។

About Sokny Van

0 comments:

Post a Comment

Powered by Blogger.