រាត្រីរន្ធត់

ប្រវត្តិនៃការពុតធ្មេញដល់គួរអោយខ្លាច


ការពុតធ្មេញគឺជាវិធីសាស្រ្តរបស់ទានពេទ្រ ដែលមានប្រសិនភាពបំផុតរបស់ទាន់ពេទ្រ ក្នុងការធ្វើអោយធ្មេញជំពើសឬមិនរៀបស្មើរមកស្អាតក្នុងរយះពេលយូរ។ ការពុតធ្មេញត្រូវបានគេរកឃើញតាំងពី៤០០ឆ្នាំមុនគ.សមកម្លេះ។ តែដើមកំណើតនៃការពុតធ្មេញដែលគួរអោយខ្លាចជាងគេបំផុតគឺមានដើមកំណើតមកពីប្រទេសចិន។



ក្នុងរាជកាលអត្តរាជ ជៀនគូស៊ីតាយ ស្តេច គាន់ សានឃី ព្រះអង្គមានភរិយារាប់រយនាក់  ដែលធ្វើអោយសម្ព័ន្ធភាពរបស់ព្រះអង្គនិងអ្នកម្នាងមានភាពចំរងចំរាស់ ដោយមួយចង់បានការសព្វព្រះទ័យពីព្រះអង្គរាង្គៗខ្លួន។
 អ្នកម្នាង ទាន់ ដែលជាអ្នកម្នាងទី៦៩ នាងគឺជាស្ត្រីដែលសាហាវជាគេ ក្នុងចំនោមអ្នកម្នាងជាច្រើនទៀត ដោយនាងធ្វើការសំលាប់នូវអ្នកម្នាងផ្សេងៗដែលអ្នកម្នាងមិនពេញចិត្ត ដោយសកម្មភាពសាហាវនិងព្រៃផ្សៃជាការសំងាត់។
 រៀងរាល់ខែអ្នកម្នាង ម្នាក់នេះតែងតែបរិភោគទារកដែលទើបនិងកើត១ខែម្នាក់ជារាង្គរាល់ខែ ទារកទាំងនោះត្រូវបានយកពី ពួកវណ្ណះទាសករ ដោយនាងធ្វើការអាករត្រង់យកឈាមមកផឹក ដើម្បីការពាររូបរាង្គកាយរបស់នាង​មិនអោយចាស់ជាងវ័យ និង មានកំលាំងមាំមួន។ នាងធ្វើសកម្មភាពទាំងនេះអស់រយះពេល៤ឆ្នាំទំរាំតែរឿងនេះត្រូវបានបែកធ្លាយ ហើយត្រូវបានគេយកទៅកាត់ទោសប្រហារជីវិតនៅមុខមហាជន។
ក្នុងពេលដែលពិជឃាតធ្វើការប្រហារជីវិតរបស់អ្នកម្នាង  ធ្វើអោយឈាមដែលខ្ទៀតចេញពីករព្រះនាងត្រូវបានទៅប៉ះនិងមហាជនព្រមទាំងអ្នកម្នាងម្នាក់ឈ្មោះថា អ្នកម្នាងហួយលីន 

គេសំគាល់ឃើញថាអ្នកម្នាងហួយលីន មានសកម្មភាពព្រមទាំងអាកិប្បិរិយាចំលែកតាំងពីពេលនោះមក។ ហើយនាងមិនដែលបង្ហាញមុខជាសាធារណះនោះទេ។ ព្រះនាងត្រូវបានព្រលឹងងងឺតចូលសន្ទឹត ព្រមទាំងមានដុះចង្កូមហើយបាត់បង់នូវការគ្រប់គ្រងក្លាយខ្លួនទៅជាបិសាច។ 

ព្រះនាងតែងតែលបចេញនូវពេលយប់ដើម្បីខាំបឺតឈាមទារកដែលជាកូនរបស់ទាសករដែរដូចទៅនឹងអ្នកម្នាងទាន់ដែរ។
ទាសកររាប់រយនាក់រស់នៅដោយភាពភ័យខ្លាចនៅក្នុងរាជវាំងរបស់ព្រះអង្គ ដោយកូនរបស់ពួកគេបាត់ទៅដោយគ្មានមូលហេតុ។
មានអាម៉ាត្រម្នាក់ដែលជាមេការគ្រប់គ្រងនៅដំណាក់របស់ព្រះនាងមានការព្រួយបារម្មណ៍ យ៉ាងខ្លាំងទៅលើសុវត្តិភាពរបស់ព្រះអង្គ គាត់បានជួលនូវគ្រូរសិលឥណ្ឌាម្នាក់មកព្យាបាលព្រះនាង។ គេបានបង្ខំចិត្តចងព្រះនាងក្នុងបន្ទំងងឹតដើម្បីអោយគ្រូឥណ្ឌាធ្វើការសូត្រមុននិងវាយដំព្រះនាងទៅតាមវិធីសាស្រ្តរបស់គាត់។
តែស្ថានភាពមិនបានប្រសើរនោះទេ ព្រះនាងកាន់តែមានភាពអាក្រក់ឡើងៗបន្ទាប់មកព្រះនាងបានស៊ីសាច់ខ្លួនឯងហើយមានដោះរោមពេញខ្លួនរបស់ព្រះនាង ។
ព្រះនាងបានធ្វើការដើរខាំគេឯងដោយសារព្រះនាងទប់អារម្មណ៍មិនបាន ព្រោះព្រលិងងងឹតចូលសន្ធិត។
មិនយូរប៉ុន្មានរឿងទាំងនេះក៏ត្រូវបានលេចធ្លាយទៅដល់ព្រះអង្គ សាន ឃី ព្រះអង្គបានបញ្ជាអោយធ្វើការលាក់នូវរឿងទាំងអស់នេះ ទំរាំដល់ព្រះអង្គដឹងច្បាស់ពីរោគនៃជំងឺនេះ។ 

គ្រូមន្តអាគមន៍ជាច្រើនត្រូវបានបញ្ជូនមកព្យាបាលព្រះនាង តែគ្មានម្នាក់ណាដែលបានរួចជីវិតទៅវិញ បើមិនស្លាប់ដោយព្រះនាង ក៏មិនចេញពីរាជវាំងបានដែរ ព្រោះដើម្បីការពាររឿងសំងាត់ទាំងនេះគេត្រូវសំលាប់គ្រូសិលនោះ។
ដោយមិនអាចព្យាបាលព្រះនាងអោយជាសាស់ស្បែយបានគេក៏បានចងព្រះនាងនឹងឈើនិងចងទប់ករបស់ព្រះនាងព្រមទាំងដាក់ធ្មេញស្រូបដែកពីលើដើម្បីកុំអោយព្រះនាងខាំគេនិងស៊ីសាច់ខ្លួនឯងបាន។ 

៤ខែក្រោយមកព្រះនាងត្រូវបានស្លាប់ហើយព្រះអង្គបង្គាប់អោយដិតខ្មោចព្រះនាងចោរ ព្រះខ្លាចកប់ធ្វើអោយព្រះនាងរស់ឡើងវិញ ហើយដើរខាំគេខាំឯងទៀត។
រឿងនេះត្រូវបានគេរក្សាជារឿងសំងាត់ ប្រសិនជាមានអ្នកណានិយាយពីអ្នកម្នាង ហួយ លីន ជននោះនិងត្រូវបានគេដាក់ទោសប្រហាជីវិត។ 

ព្រះអង្គមានការភ័យខ្លាចជាខ្លាំងព្រោះ ព្រះអង្គបានគិតថាក្នុងព្រះរាជវាំងរបស់ព្រះអង្គប្រាកដជាមាន អ្នកឆ្លងនូវជំងឺនេះ ដូចនេះ ព្រះអង្គបានធ្វើការបញ្ជាអោយទាហានធ្វើការប្រមូលនូវអ្នកដែលមានធ្មេញស្រូច ជំពើស ឬមិនត្រង់យកមកពាក់ធ្មេញដែកដើម្បីការពារកុំអោយខាំគេផ្តេសផ្តាស់។ 
ព្រះរាជវាំងរបស់ព្រះអង្គត្រូវបានគេដាក់ឈ្មោះថារាជវាំងធ្មេញដែក 
ដូចឆ្នេះតាំងពីនោះមកអោយតែអ្នកណាមានធ្មេញស្រួចជំពើសគេតែងតែហៅថាបិសាចស៊ីក្មេង។ ក្រោយមកការដាក់ធ្មេញបែបនេះបែរជាធ្វើអោយធ្មេញមានភាពត្រង់ស្អាត ហើយគេក៏បានយកវិធីនេះមកធ្វើការតំរង់ធ្មេញចាប់តាំងពីពេលនោះមក។
 ដកស្រង់ពីរាត្រីរន្ធវីដេអូពី Khmer of legend

About Sokny Van

0 comments:

Post a Comment

Powered by Blogger.