ជំរៀបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំនឹងលើកចំងល់ខ្លួនឯងមួយមកនិយាយ គឺហេតុអ្វីបានខ្មែរមានវប្បធម៍ដូចទៅនឹងប្រទេសឥណ្ឌួនេស៊ី
ដូចត្រង់សំលៀកបំពាក់នៃអភិជន និង ក្សត្ររបស់អាណាចក្រខ្មែរនៃសម័យអង្គរ
ដោយក្នុងសម័យចេនឡា និង នគរភ្នំ
ក្សត្ររបស់យើងមានមួកជ្រុងដូចស្តេចអេស៊ីបទាំងស្រីទាំងប្រុស តែក្នុងសម័យអង្គរ
ប្រែជាស្រួចមូលទៅវិញ។
សូមបញ្ជាក់ថា ការនិយាយរបស់ខ្ញុំ អាចមិនសមស្របទៅនឹងការយល់ដឹងរបស់អ្នកទាំងអស់គ្នា ដោយខ្មែរយើងរួមទាំង
ខ្ញុំកាលពីអតិតកាល តែងគិតថា ខ្មែរចំលងវប្បធម៍ពីឥណ្ឌាតែមួយគត់ ដោយមិនបានចំលងវប្បធម៍ពីប្រទេសណាផ្សេងៗឡើយ។ តោះស្តាប់លើការសង្ខេបខ្លីៗរបស់ខ្ញុំទាំងអស់គ្នា។
ក្នុងរចកាលរបស់ព្រះបាទជ័យវរ្ម័នទី១ គឺអាណាចក្រចេនឡា
ប្រទេសចេនឡាមានភាពធំទូលំទូលាយខ្លាំងមែនទេន ដោយព្រំដែននៃនគររបស់ខ្លួនលៀតសណ្ថឹងដល់
ប្រទេស ថៃ ឡាវ ខ្មែរ និង វៀតណាមបច្ចុប្បន្ន។ ប៉ុន្តែជាអកុសល
ព្រះបាទជ័យវរ្ម័នទី១គ្មានបុត្រានោះទេ គឺមានតែបុត្រី ទើបរាជព្រះអង្គ
ធ្លាក់ទៅលើព្រះនាងជ័យទេវី ដែលជាបុត្រីរបស់ព្រះអង្គ។
ក្នុងសម័យនោះ ប្រជាជនខ្មែរមិនសូវអោយតំលៃទៅលើមនុស្សស្រីនោះទេ
ជាហេតុធ្វើអោយស្តេចក្រាញ់មួយចំនួន មិនចង់ស្ថិតនៅក្រោមអំណាចនៃមនុស្សស្រីឡើយ។
ជាហេតុស្តេចក្រាញ់ជាច្រើនបានធ្វើការប៉ះប៉ោលមិនព្រមស្ថិតក្រោមចំនុះរបស់ព្រះនាងជ័យទេវីនោះទេ
ហើយបែរជាចងសំព័ន្ធមិត្តជាមួយស្តេចក្រាញផ្សេងៗក្នុងអាណាចក្រចេនឡា ព្រមទាំងប្រទេសចាម្ប៉ា
ដើម្បីជាកំលាំងប្រឆាំងនិងអាណាចចេនឡា។
ដោយព្រះនាងគ្មានសមត្ថភាពនិងបង្រ្កាបជនទាំងនោះបាន
ធ្វើអោយអាណាចក្រទាំងអស់បែងចែកជាពីគឺចេឡាទឹកលិច និង ចេនឡាដីគោក។
ចេនឡាទឹកលិចជាចេនឡាដែលគ្រប់គ្រងដោយរដ្ជតូចៗ ហើយតែងតែធ្វើសង្រ្គាមគ្នាឯង
ជាហេតុធ្វើអោយចោរនៅកោះជ្វាបានធ្វើការមកឆក់ប្លន់ប្រជាជនខ្មែរតាមមាត់សមុទ្រ។
ក្នុងសត្សវត្សទី៧ ដោយឃើញថាចេនឡាទឹកលិចមានការចុះអន់ខ្សោយ
ស្តេចជ្វាក៏បានលើទ័ពមកគ្រប់គ្រងខ្មែរទៅលើបណ្តារដ្ជតួចៗរបស់ចេនឡាទឹកលិចក្នុងនេះមានរដ្ជកម្ពុជទេសផងដែរ
ដែលជារដ្ជមួយក្នុងពេលអនាគតនិងក្លាយជាប្រទេសកម្ពុជាបច្ចុប្បន្ននេះឯង
ហើយស្តេចនៃរដ្ជមួយនេះគឺនឹងត្រូវគ្រប់គ្រងដោយព្រះរាជាមួយអង្គ
គឺព្រះបាទជ័យវរ្ម័នទី២ក្នុងឆ្នាំ៨២០នាពេលក្រោយមកទៀត។ ចូលមករឿងយើងវិញ
បន្ទាប់ជ្វាបានគ្រប់គ្រងទៅលើខ្មែរកន្លះប្រទេសរួចជនជាតិជ្វាបានធ្វើការនាំយកនូវវប្បធម៍របស់ខ្លួន
ដើម្បីបន្សំប្រជាជនខ្មែរ អោយក្លាយជាជនជាតិជ្វា (សូមបញ្ជាក់ថា វាជារឿងធម្មតាទេ
ក្នុងសម័យនឹង
រាល់ពេលប្រទេសខ្លួនវាយបានខេត្តណាមួយឬជនជាតិណាមួយគឺខ្លួនត្រូវតែបញ្ចូលវប្បធម៍របស់ខ្លួនដើម្បីបន្សំជនជាតិទាំងនោះអោយក្លាយជាជនជាតិរបស់ខ្លួនបែបនេះ)
ក្នុងឆ្នាំ ៧៨០ នៃគ.ស
ពួកជ្វានៃរាជវង្ស សៃលេន្ត្រៈ (អង់គ្លេស: Sailendra) បានលើកទ័ពជើងទឹកមកវាយសង្គ្រប់លើក្រុង
"គុម្ភពបុរៈ" ខេត្តក្រចេះ របស់ព្រះបាទ ជ័យវរ្ម័នទី២ ទើបធ្វើអោយព្រះអង្គត្រូវភៀសព្រះកាយទៅ ឥន្ទ្របុរៈ ខេត្តត្បូងឃ្មុំ ហើយបានសាងបន្ទាយមួយឈ្មោះថា ព្រៃនគរ នៅឆ្នាំ៧៨១
នៃគ.ស។
ដោយមានការជ្រោមជ្រៃងពីរាជគ្រូរបស់ព្រះអង្គឈ្មោះ
"សិវៈកៃវល្យៈ" ដែលបានបណ្ដុះបណ្ដាលព្រះអង្គអំពីក្បួនច្បាប់ក៏សាងនគរ
និងវិជ្ជាក្បួនទ័ពផ្សេងៗ ដោយសារតែពេលនោះទ្រង់មានព្រះជន្មក្មេងវ័យពេកគឺត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ
។ ក្រោយមកក្នុងឆ្នាំ (៧៩០-៨០០ នៃ គ.ស) ទ្រង់បានប្រកាសសង្គ្រាមបណ្ដេញពួកជ្វា
ឲ្យចេញពីកម្ពុជៈទេស នៃ "អាណាចក្រចេនឡាទឹក" ហើយបានផ្លាសរាជធានី មកតំបន់ភ្នំគូលេន ដោយរាជធានីថ្មីមានឈ្មោះថា
"មហិន្ទ្របរព័ត" ដោយបានសាងនៅទីសក្ការៈបូជា ជាច្រើន ដូចជា ប្រាសាទអកយំ (សិវៈលិង្គ ១០០០) និង បានធ្វើពិធីទេវរាជ ព្រះសិវៈនិយម នៃការឡើងគ្រងរាជជាស្ដេចផែនដី នៃ អាណាចក្រខ្មែរ ក្នុងឆ្នាំ ៨០២ នៃគ.ស គិតត្រឹមនេះគឺ
ជាង៤០ទៅ៥០ឆ្នាំ ដែលជនជាតិជ្វាដាក់អាណានិគមនមកលើរដ្ជកម្ពុជទេស ជាហេតុក្នុងពេលដែលព្រះបាទជ័យវរ្ម័នទី២ឡើយសោយរាជ្រព្រះអង្គបានកែឆ្នៃនូវវប្បធម៍របស់ខ្មែរចេនឡាទៅជាអង្គរ
ដោយមានវប្បធម៍ច្នៃប្រឌិតពីប្រទេសជ្វាមកជាមួយ។
ព្រះអង្គមានអាយុ ៨០ឆ្នាំ ឡើងសោយរាជ្រក្នុងអាយុ៣២ឆ្នាំ
ហើយព្រះអង្គកើតមកក្នុងឆ្នាំ៧៧០ជារយពេលដែលជ្វាបានកំពុងលុកលុយខ្មែរទៅហើយ
ចំនែករដ្ជព្រះអង្គគឺកម្ពុជទេស បានត្រូវជ្វាចូលវាយក្នុងឆ្នាំ ៧៨០
គឺព្រះអង្គទើបមានអាយុ១០ឆ្នាំប៉ុន្នោះ។
សរុបមកខ្ញុំសណ្ជានថា ខ្មែរយើងមានជាប់ខ្សែស្រឡាយជាមួយជនជាតិជ្វាឬឥណ្តូនេស៊ីបច្ចុប្បន្នតាំងពីឆ្នាំ៧៧០មកម្លេះ
ដោយផ្អែកលើព្រឹត្តិការណ៍ដែលបាននិយាយខាងដើម
ហើយសព្វថ្ងៃមានសិល្បះបុរាណជាច្រើនដែលមានលក្ខណះដូចទៅនឹងឥណ្ឌូនេស៊ី ដូច ល្ខោនស្បែក
អាយ៉ង ដែលប្រទេសឥណ្ឌូនេស៊ីហៅថា អាយ៉ុង និងសិល្បះជាច្រើនទៀត ដែលខ្ញុំ នឹងបង្ហាញនៅក្នុងផេករបស់ខ្ញុំជារូបភាព។
ឯកសារយោងដែលយកមកបង្ហាញនេះ ដូចមានក្នុងរូប

0 comments:
Post a Comment