អ្នកទាំងអស់គ្នាមុខជាធ្លាប់បានឃើញនូវអាទិទេពម្នាក់នេះហើយមែនទេ? ហើយអ្នកប្រាកដកជាដឹងទៀតថា ប្រសិនជាត្រូវព្រួញរបស់គាត់ យើងប្រាកដជាស្រលាញ់អ្នកដែលត្រូវព្រួញដូចគ្នាជាមិនខាន។ រូបរាង្គរបស់គាត់់គឺមានរូបជាកូនក្មេង មានស្លាប ហើយគាត់តែងតែកាន់ធ្នូនិងមានព្រួញដែលមានផ្លែជារូបបេះដូង។ គាត់មានឈ្មោះថា cupid។
ប្រហែលជា Cupid ជាទារកពីព្រោះទារកតំណាងឱ្យការរួមបញ្ចូលគ្នានៃមនុស្សពីរនាក់នៅក្នុងសេចក្ដីស្រឡាញ់។
cupid គឺជាព្រះនៃសេចក្ដីស្រឡាញ់របស់ក្រិក ហើយច្រើនជាងនេះទៅទៀតគឺគាត់អាចបង្កើតចំណង់ចំណូលចិត្តមនុស្សម្នាក់អោយមានអារម្មណ៍ទៅលើរាងកាយអ្នកផ្សេងវាគឺចំណង់ផ្លូវភេទទៀត។ សំរាប់អាទិទេពមួយអង្គនេះគ្នានការគ្រប់គ្រងពីសំណាក់ព្រះណាម្នាក់នោះទេ ។ គាត់តែងតែធ្វើតាមអំពើចិត្តរបស់គាត់ ដែលជាហេតុធ្វើមានប្រុសស្រីខ្លះមានប្តីជាមនុស្សចាស់ មានប្រពន្ធមិនស្អាតឬក៏រូបភាពផ្សេងៗដែលមនុស្សម្នាគ្រប់គ្នាយល់ថាស្នេហារបស់គូរស្នេហ៍មួយនេះមិនសមហេតុផល។
ប្រជាជនក្រិចមានជំនឿថាមនុស្សដែលមានស្នេហ៍មិនសមប្រកបដូចជា មនុស្សបានប្តីអាក្រក់ -ល-។ សុទ្ធតែត្រូវបានព្រះមួយនេះបាញ់ព្រួញត្រូវទើបធ្វើអោយនារីនោះស្រលាញ់ទៅលើមនុស្សចាស់បែបនេះ។
មកដល់សព្វថ្ងៃរូបរបស់ព្រះមួយនេះនូវតែបន្តជាទារកបែបនេះរហូត ដោយសារអត្ថន័យដែលបានសរសេរខាងលើ គឺគាត់តំណាងអោយការស្រលាញ់គ្នារវាងមនុស្សប្រុសនឹងស្រី ហើយមិនថាប្រុសស្រីនោះទេ សត្វញីនិងឈ្មោថែមទៀតផង។ ប៉ុន្តែគាត់គឺមានប្រពន្ធនិងកូនរបស់គាត់ដូចមនុស្សធម្មតា ហើយគាត់មិនមែននូវតែមានរូបរាង្គជាទារកបែបនេះទេ គឺគាត់ធំដូចព្រះឯទៀតដូចគ្នា។
គ្រួសាររបស់គាត់មានដូចជា ម្តាយរបស់គាត់ឈ្មោះថា អាហ្វីរ៉ូដត (Aphrodite) និង ឪពុករបស់គាត់មានឈ្មោះថា វ៉ាលូន (Vulcan)។ Cupid មានមិត្តស្រីម្នាក់ឈ្មោះ Psyche នាងមានជីវិតឯកកោខ្លាំងណាស់ព្រោះគ្មានមិត្តនារីណាម្នាក់ចូលចិត្តនាងទេហើយគ្មានបុរសណាម្នាក់យកចិត្តទុកដាក់ចំពោះនាងទាល់តែសោះ រហូតដល់ពេលនាងបានជួបអេរ៉ូ (Cupid)នាងក៏ចាប់ផ្តើមមានអ្នកស្រលាញ់។
បើទោះបីជាការពិតពួកគេទាំងពីរមានភាពឯកកោខ្លាំងណាស់ដូចគ្នាប៉ុន្តែពេលដែលពួកគេបានរស់នៅជាមួយគ្នាពួកគេគឺប្រកបដោយសុភមង្គលជាមួយគ្នាមិនធ្លាប់មានពីមុនមក។ ស្នេហារបស់គាត់ក៏បង្កើតបានកូនម្នាក់ឈ្មោះថា វ៉ុលឌូតាស (Voluptas)។
មកដល់សព្វថ្ងៃគាត់នូវតែបន្តបាញ់ព្រួញរបស់គាត់ទៅលើអ្នកណាដែលឯកោគ្មានគូរ ប្រសិនបែបនេះសូមបួងសួរអោយគាត់ជួយបាញ់ព្រួញដាក់នារីឬបុរស់ណាដែលស្អាតអោយអ្នកផង។
សូមធ្វើការ Subcribe channel យើងផង

0 comments:
Post a Comment