Videos

Trojan Horse



អ្នកទាំងអស់គ្នាធ្លាប់បានឃើញនូវសេះប្រភេទនេះក្នុងរឿងនិទាន ក្នុងបុណ្ណាល័យ បឋមសិក្សា ខ្លះហើយមែនទេ? តែអ្នកទាំងអស់គ្នាក៏មិនដឹងថាវាមានដើមកំណើតពីប្រទេសណា? ហើយវាគឺជារឿងពិតឬមិនពិតដែរ។

ថ្ងៃនេះខ្ញុំនិងធ្វើការនិយាយសង្ខេបពីប្រវត្តិនៃរឿងសេះឈើចំឡាក់ដល់ធំមួយនេះដែលអាចជួយពួកទាហ៊ានក្រិច អោយមានជ័យជំនះបាន។

ក្នុងសម័យមុនគ.ស ប្រទេសកិ្រចនៅបែកបាក់គ្នានូវឡើយ ដោយសារតែភាពមិនចុះសំរុងគ្នា ទើបប្រជាជនក្រិចមួយចំនួនបានប្រមូលគ្នាទៅបង្កើតជារដ្ឋផ្សេងៗនិងតូច ដោយប្រើនូវភាសានិងអរិយធម៍តែមួយ។ 

ស្តេចនៅក្នុងក្រុងអាទែនបានធ្វើការបង្រួបបង្រួមប្រទេសក្រិច គឺការវាយរដ្ឋតូចៗដែលមិនព្រមចូលបក្សសម្ព័ន្ធបង្កើតជាអាណាចក្រក្រិចនោះឯង។ 

ប្រទេសក្រិចបានធ្វើការបង្រួបង្រួមរដ្ឋជាច្រើនបានសំរេច តែនូវសល់តែរដ្ឋមួយប៉ុន្នោះ ដែលមិនព្រមទទួលការចុះចាញ់ ហើយក្រុងនៃរដ្ឋនោះគឺត្រូវបានឡើយពទ្ធ័ជាង១០ឆ្នាំមកហើយ តែនូវតែមិនទាន់ វាយឈ្នះទៀត។ ក្រុងនោះមានឈ្នោះថា Troy ។ ព្រះរាជជាបានធ្វើការបញ្ជានូវមេទ័ពម្នាក់ដែលមានអំណាចនិងមានសមត្ថភាពក្នុងការប្រយុទ្ធដើម្បីយកឈ្នះក្នុងមួយនេះដែលជាក្រុងចុងក្រោយគេ ដែលមិនព្រមចុះចាញ់។

មេទ័ពម្នាក់នោះឈ្នោះថា អូឌីសូស ដែលគាត់បានធ្វើការវាយប្រហារទៅលើក្រុងនោះជាញឹកញាប់ តែមិនបានជោគជ័យនោះទេ វាគឺដោយសារតែ ជញ្ជាំងក្រុងមួយនោះវាមានកំពស់ខ្ពស់ពែកដែលធ្វើការទាហានដែលដាក់ជណ្តើរឡើងទៅលើ មិនទាន់ទាំងបានទៅដល់លើផង ត្រូវបានគេធាក់ជណ្តើរមកក្រោមវិញបាត់ទៅហើយ ទើបធ្វើអោយទាហានក្រិចចាញ់ជាច្រើនដង។

កាលនេះទើបធ្វើ មេទ័ពក្រិចមានគំនិតមួយគឺការបង្កើតនូវសេះមួយដល់ធំហើយសេះនោះមានបង្កប់ នូវប្រហោងដែលអាចដាក់មនុស្សចូលទៅក្នុងនោះបាន ចំនែកឯសេះនោះ គឺត្រូវតែធ្វើឡើងដោយឆ្លាក់នូវរូបទាហានរបស់យើងដើម្បីអោយប្រជាជនខឹងនិងយកវាទៅក្នុងក្រុង មុនត្រឹមតែប៉ុន្នោះ គេបានយកគ្រឿងមានតំលៃទៅដាំលើសេះឈើនេះទៀតដើម្បីអោយពួកគេយកសេះនោះចូលក្រុង។

បន្ទាប់ពីគិតរួចគេបានធ្វើសេះឈើមួយយ៉ាងធំ ដោយខាងក្រៅបានដាំត្បូងនិងមាសជាច្រើន ឯខាងក្នុងវិញគេបានធ្វើការដាក់នូវអ្នកស្មាក់ចិត្តច្រើនជាង២០នាក់នៅក្នុងនោះ ហើយទាហានដែលបង្កប់ខ្លួននោះ ក៏មានមេទ័ពអូឌីសូសដែរ។ សត្រូវពេលដែលឃើញសេះមានតំលៃ ព្រមទាំងនៅជិតសេះនោះមានស្រានិងស្បៀងជាច្រើនគេក៏ប្រញាប់យកសេះទៅក្នុងក្រុងព្រោះខ្លាចសត្រូវមកវិញ។

ដោយសារមិនបានឃើញទាហានក្រិចនៅក្បែរក្រុង ពួកគេគិតថាទាហានក្រិចបានធ្វើការដកថយទៅវិញហើយ ក៏យកស្បៀងនិងស្រាដែលទាហានក្រិចដាក់នៅលើរទះនៃសេះឈើនោះយ៉ាងសប្បាយ ដោយហេតុពួកគេមិនបានហូបអាហារច្រើនហូរហៀរបែបនេះជាយូរមកហើយ ព្រោះទាហានក្រិចព័ទ្ធក្រុងជាប់មិនមានស្បៀងគ្រប់គ្រាន់ជាហេតុគេហូបមិនគ្រប់គ្រាន់។

ដោយសារតែមនុស្សនិងទាហានក្នុងក្រុងសប្បាយចិត្តហើយថែមទាំងទាហានស្រវឹងដែរនោះ ពេលយប់ស្ងាត់ទាហានក្នុងសេះឈើបានចេញមកក្រៅនិង បើកទ្វារក្រុងបានសំរេច ដែលធ្វើអោយទាហានក្រិចនៅខាងក្រៅអាចចូលមក្រុងដោយងាយស្រួល និងគ្រប់គ្រងក្រុង Troy បានសំរេច។

ពីមុនគេថាវាគឺជារឿងដែលមិនពិត តែដោយក្រោយមកគេបានរកទឹកតាងមួយចំនួនព្រមទាំងវត្ថុបុរាណនៅក្នុងនោះ ពិតជាមានមែន ទើបគេសន្ថានថាវាគឺជារៀងពិតនៃប្រវត្តសេះ Trojan Horse នេះ។

សូមធ្វើការ Subcribe channel យើងផង

About Sokny Van

0 comments:

Post a Comment

Powered by Blogger.