រឿងនិទានខ្មែរយើង

ប្រវត្តិនៃរាត្រីរន្ធត់ដែលកើតឡើងនៅលើភ្មំព្រះរាជទ្រព្យ



 សួរស្តីអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់នូវ Channel Khmer of Legend របស់ពួកយើង។ ថ្ងៃនេះយើង​និងធ្វើការនិយាយពីប្រវត្តិនៃរឿងក្រោយខ្នងនៃដង្ហើមនាគនៅភ្នំព្រះរាជទ្រព្យ។ 

អ្នកទាំងអស់គ្នាអាចធ្វើការតាមដាននូវប្រវត្តិនៃដង្ហើមនាគរបស់ភ្នំព្រះរាជទ្រព្យបានដោយ ធ្វើការវាយអក្សរ ដង្ហើមនាគឬប្រវត្តិនៃភ្នំព្រះរាជទ្រព្យទៅ គឺបានហើយ។ តែប្រសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងពីក្រោយនៃប្រវត្តិរូងដង្ហើមនាគ ប្រហែលជាអ្នកទាំងអស់គ្នាទាន់បានដឹងនោះទេ ព្រោះមានតែ Channel របស់យើងតែមួយគត់ដែលទើបផ្សាយជាលើកដំបូងគេបង្អស់។

ខ្ញុំសូមធ្វើការសង្ខេបខ្លីនៃរឿងដង្ហើមនាគមុនសិន មុននឹងធ្វើការនិយាយពីរឿងខាងក្រោយខ្នងនៃរឿងដង្ហើមនាគនេះ។ ក្នុងឯកសារនិយាយតៗគ្នា គេបាននិយាយថារូងដង្ហើមនាគមានពីរគឺមួយនៅស្រុកចិននិងនៅស្រុកខ្មែរ បើនាគចេញខាងណា នោះប្រទេសនោះនិងមានការរីកចំរើន ដូននេះចិនបានធ្វើការរូបព្រះដាក់នៅស្រុកខ្មែរដើម្បីបិទរូងកំុអោយនាគចេញមកខាងខ្មែរ ទើបប្រទេសចិនធំដូចសព្វថ្ងៃ។ តែរឿងមួយទៀតដែលយើងបានដឹងគឺមិនមែនបែបនោះទេ។

ក្នុងឆ្នំាដែលមិនមានការកំណត់អោយបានច្បាស់លាស់ តែដឹងថាគឺជាកើតតាំងពីរាជធានីនៅឧដ្តងបាត់ដំបូងមកម្លេស។ កាលនោះនៅលើភ្នំព្រះរាជទ្រព្យមិនទាន់មានផ្នូរស្តេចនៅឡើយទេ គឺមានតែវត្ថមួយប៉ុន្នោះ ដែលទើបតែតាំងនៅ ដោយសារតែពេលនោះក្រុងឧដ្តងនេះបានចាប់ផ្តើមមានមនុស្សមករស់នៅច្រើនឡើងហើយ ទើបត្រូវមានរចនាសម្ព័ន្ធ ផ្លូវ ផ្ទះ សាលារៀន មន្ទីរពេទ្យ និងវត្ថអារាមបែបនោះ។

នៅលើភ្នំនោះមានព្រះសង្ឃច្រើនអង្គដែល ហើយមានព្រះចៅអត្តការមួយអង្គរដែល លោកមិនមែនជាសង្ឃមានសិលវិជ្ជាអ្វីនោះទេ តែជាព្រះសង្ឃដែលមានការកាន់សិលត្រឹមត្រូវ។ ព្រះអង្គបានធ្វើការរក្សាសិលនិងបិណ្ឌបាតតាមរបៀបនៃព្រះសង្ឃទូទៅ។ ព្រះអង្គលោកបានចិញ្ចឹមនូវសត្វឆ្កែជាច្រើន ក្នុងនោះដែរ មានសត្វឆ្កែមួយដែលលោកស្រលាញ់ជាងគេ ។ ក្នុងពេលលោកដើរបិណ្ឌបាតវាតែងតែដើរពីក្រោយលោកជានិច្ច វាមិនមែនស៊ីតែបាយវត្ថខ្ចិលនោះទេ វាបានធ្វើការដេញនូវសត្វចង្រៃ ដូចជាពស់ កណ្តុលផ្សេងនៅក្នុងវត្ថ ដោយមិនអោយវាមកបំផ្លាញសមភារះរបស់ព្រះសង្ឃដែលនៅក្នុងវត្ថឡើយ។ 

ព្រះសង្ឃទាំងអស់តែងតែស្រលាញ់វាណាស់ព្រោះវាតែងតែលេងជាមួយព្រះសង្ឃគ្រប់អង្គ។ ច្រើនឆ្នាំកន្លងផុតទៅ វាក៏បានស្លាប់បាត់ទៅ ដោយក្តីស្រលាញ៉ពីព្រះចៅអធិការ ព្រះអង្គបានកុបវានៅក្នុងបរិវេណជិតវត្ថនោះ។ 

និយាយពីស្រុកចិនវិញ ក្នុងរចកាលនោះ ស្តេចចិនបានកើតកូនប្រុសមួយអង្គយ៉ាងស្អាត ព្រះអង្គស្រលាញ់បុត្រគាត់ណាស់ព្រោះមានតែបុត្រតែម្នាក់គត់ដែលជាប្រុស។  ព្រះអង្គបានតែងតាំងបុត្រានោះគឺជារាជទាយាទ ប៉ុន្តែក្រោយពេលបុត្រនោះ១២ឆ្នាំ បុត្រានេះមានជំងឺចំឡែកម្យា៉ងគឺព្រះអង្គមានជំងឺឈឺក្បាលមិនចេះឈប់សោះ ហើយរាជពេទ្យមើលមិនជានោះទេ ។ ដោយអស់លទ្ធភាពព្រះអង្គបានរកគ្រូទាយខាងផ្លូវងងឹតដើម្បី ចង់ដឹងថាតែបុត្រាព្រះអង្គកើតអ្វី?ក្រោយមកគ្រូទាយនោះបានទាយអោយព្រះបុត្រាថា៖

ព្រះបុត្រាគឺមានខ្លួននៅស្រុកខ្មែរ ហើយមកពីផ្នូរព្រះបុត្រាត្រូវគេរំខានទើបក្បាលព្រះអង្គឈឺបែបនោះ ។ ព្រះអង្គបានធ្វើការសួរថាតើធ្វើម្តេចទើបបានរកឃើញ? គ្រូទាយនោះបាននិយាយថា នៅស្រុកខ្មែរនៅរាជធានីស្តេចខ្មែរបច្ចុប្បន្ននិងភ្នំនោះគឺនៅក្នុងរាជធានីនោះតែម្តង ហើយជាកន្លែងសំណាក់សិលទៀត។ 

ដោយលឺដំណឹងបែបនេះព្រះអង្គបានអោយប្រាក់ជាច្រើនទៅគ្រូសិលនោះហើយ រៀបក្បួនមកស្រុកខ្មែរ ជាមួយនឹងរាជទូតរបស់ខ្លួនផងដើម្បីទាក់ទងជាមួយប្រទេសខ្មែរកាលនោះ ។ គ្រូសិលនោះមកជាមួយមនុស្សតែ៧០នាក់តែប៉ុន្នោះ ដើម្បីមកក្រាបទូលស្តេចខ្មែរព្រមទាំងចុះភេសកកម្មតែម្តង ដោយមិនអោយស្តេចខ្មែរដឹងពីសកម្មភាពខ្លួនចុះមករកអ្វីនោះទេ។

 បានប្រហែលជា១០ថ្ងៃ បន្ទប់ជួបព្រះរាជាខ្មែរ រួចពួកគេបានទៅក្នុងវត្ថលើភ្មំព្រះរាជទ្រព្យ និងបានដឹងពត៍មានថាគ្មានមនុស្សស្លាប់រយះ១២​និង១៣ឆ្នាំនេះទេ មានតែសត្វឆ្កែមួយប៉ុន្នោះដែលកប់ក្នុងបរិវេណវត្ថ សំរាប់ឆ្កែផ្សេងទៀតគឺគេកប់ឆ្ងាយពីវត្ថ ព្រោះឆ្កែនេះជាឆ្កែដែលព្រះចៅអធិការស្រលាញ់ជាងគេ។ ចំនែកមនុស្សវិញគេពិបាកសែងខ្មោចមកលើភ្នំណាស់ ទើបគេកប់នៅជើងភ្មំ ហើយប្រជារាស្រ្តខ្មែរចូលចិត្តដុតជាងកុប ជាហេតុដែលលើភ្នំនេះមានតែចេតីដែលតំកលធាតុគ្មានផ្តូរខ្មោចនោះទេ។

ដោយមិនអស់ចិត្តគ្រូសិលបានទាយទៀតថាមានតែនៅទីនេះហើយ គ្មានធីសំរាកសិលឯណានៅក្រុងឧត្ដងនេះនោះទេ ព្រោះភ្នំមានតែនៅទីនេះមួយគត់ បើភ្នំផ្សេងគឺវានៅឆ្ងាយពីក្រុងឧត្តង្គទៅហើយ។

គ្រូសិលនោះក៏សូមអោយជួនទៅមើលសព្វឆ្កែដែលបានកុបនោះ។ ពេលដែលកោសខ្មោចឆ្កែនោះគេបានឃើញមានគុម្ពឬស្សីដុសចាក់ឆ្កឹងក្បាលឆ្កែធ្លាយពីម្ខាងទៅម្ខាង។ គ្រូក៏ដឹងថាចឹងបានព្រះបុត្រាចេះតែឈឺខ្បាល។ គាត់ក៏បានសូមធ្វើការបញ្ចុះសពឆ្កែនោះនៅក្នុងវត្ថវិញហើយដាក់រូបព្រះធំមួយនៅពីលើ ដោយមិនបានប្រាប់ខ្មែរថាវាគឺជាឆ្អឹងស្តេចរបស់ខ្លួនកាលពីជាតិមុននោះទេ ព្រោះខ្លាចអាប់កិតិយស្តរបស់ខ្លួន។ ចំនែកពេលទៅស្រុកវិញ គ្រូនោះបានផ្តាំចិនគ្នាឯងថាប្រសិនជាអ្នកទាំងអស់គ្នាប្រាប់ព្រះមហាក្សត្រថាខ្លួនកូនរបស់ព្រះអង្កកាលពីជាតិមុនគឺជាសត្វឆ្កែនោះ គឺពួកគេត្រូវទទួលខុសត្រូវនូវអ្វីដែលខ្លួនបាននិយាយ។ ដោយហេតុនេះអ្នកដែលដឹងក៏បិទមាត់ជ្រៀបមិនបង្ហើបអ្វីទាំងអស់។

តាំងពីពេលនោះមកចិនឬខ្មែរបានប្រើពាក្យចចារាមថាចិនធ្វើរូបព្រះដើម្បីបិទដង្ហើមនាគតាមពិតទៅគេធ្វើដើម្បីឧទ្ទិកុសល់ដល់ឆ្អឹងឆ្កែនោះទេ ដើម្បីកំុអោយអ្នកណាកោសបានព្រោះរូបព្រះនោះគឺធំណាស់មិនអាចយកចេញបានទេ ដើម្បីការពាក់ប្រជាជនខ្មែរគុសមើលថាតើក្រោមរូបព្រះនោះគឺជាអ្វី។ អ្នកខ្លះបាននិយាយថា ក្រោមព្រះនោះគេបានធ្វើការបញ្ចុះនូវមាសថែមទៀតផង។

ប៉ុន្តែនេះវានូវតែជាជំនឿរប៉ុន្នោះ គេមិនដឹងថាតែកូនស្តេចចិននោះឈប់ជឿខ្បាលឬយ៉ាងណា? ហើយរឿងរូងនាគនិងឆ្កែដែលជាខ្លួនស្តេចចិនតាំងពីជាតិមុននោះវាគឺជារឿងពិតពាក្យចចាមរាមដែលព្រោះវាគឺជារឿងដែលនិយាយតៗគ្នាពីអ្នកឧត្ដង អ្នកកំពង់ឆ្នាំង និង កំពង់ស្ពឺប៉ុន្នោះ។ សព្វថ្ងៃរូបព្រះនោះត្រូវបានគ្រាប់បែបកំទេចអស់ទៅហើយកាលពីសម័យជប៉ុននិងប៉ារាំងចូលឈ្លៀនពានខ្មែរ។

សូមធ្វើការ Subcribe channel យើងផង

About Sokny Van

0 comments:

Post a Comment

Powered by Blogger.