Videos

រាត្រីរន្ធត់ទៅលើលេខទូរស័ព្ទដែលចំឡែក



វាគឺជារឿងមួយដែលបានទទួលពីប្រៃមិត្តរបស់យើងម្នាក់ដែលគាត់បានធ្វើការស្នើរសុំអោយយើងយក​មកនិទានអោយអ្នកទាំងអស់គ្នាបានស្តាប់។ វាគឺជារឿងដែលបានកើតឡើងក្នុងពេលដែលខ្ញុំកំពុងសិក្សក្នុងឆ្នាំទី២នៅសកវិទ្យាល័យមួយនៅភ្នំពេញ កាលនោះខ្ញុំរៀនផ្នែកវិស្វករសំណងស៊ីវិល។

ក្នុងឆ្នាំ២០១៨ ខ្ញុំបានមកផ្ទះយឺតជាងរាល់ដងដោយទើបតែលេងបាលទាត់ជាមួយមិត្តភក្តិរួច។ ពេលដែលខ្ញុំមកដល់ខ្ញុំបានផ្តួលខ្លួនរបស់ខ្ញុំទៅលើពួកដោយក្តីអស់កំលាំង បន្ទិចក្រោយមកខ្ញុំបានលឺសំលេងទូរស័ព្ទរបស់ខ្ញុំរ៉រ។ លេខនោះប្រាកដណាស់ជាលេខថ្មី ព្រោះពេលគេCallមកមិនមានឈ្មោះនោះទេគឺមានលេខតែម្តង ជាធម្មតាប្រសិនជាលេខស្គាល់គ្នាខ្ញុំតែងតែ Save លេខជាឈ្មោះដាក់នៅលើទូរស័ព្ទ។ ខ្ញុំបានលើទូរសព្ទ័និងឆ្លើយដោយការគួរសម្យ សួរស្តីបាទ ស្រាប់តែមិនបានលឺសំលេងអ្វីទាំងអស់ ខ្ញុំរៀបនិងបិទទូរសព្ទ័ទៅហើយស្រាប់តែលឺសំលេងសួរខ្ញុំថាឆៃមែន? ខ្ញុំបានឆ្លើយថាមិនមែននោះទេ ខ្ញុំឈ្មោះពិសិទ្ធអ្នកប្រាកដជាច្រឡំលេខហើយ នាងសើចហើយក៏ថាសុំទោស។

ដោយសារនាងមានសំលេងពិរោះខ្ញុំក៏បានព្យាយាមនិយាយជាមួយនាងច្រើនដើម្បីចង់ស្គាល់នាង ហើយខ្ញុំបានសួរនាងថាតើនាងមានរឿងអ្វីមែនទេ? នាងបាននិយាយថានាងមកហូបបាយតែមិនបានយកកាបូបមក ខ្ញុំក៏បានសួរទីតាំងរបស់នាងដើម្បីចង់ចេញលុយអោយតែនាងមិនព្រមហើយ សុំថាកុំអីព្រោះនាងមិនចូលចិត្តអោយអ្នកដែលមិនបានស្គាល់គ្នាជួយនោះទេ ទោះជាខ្ញុំព្យាយាមយ៉ាងណាក៏ដោយក៏នាងនូវតែបដិសេធដាចខាត់ ដោយហេតុនេះខ្ញុំនិងនាងក៏បានបិទទូរស័ព្ទទាំងអស់គ្នា។ បន្ទាប់ពីបិទទូរស័ព្ទខ្ញុំមានអារម្មណ៍មិនស្រួលសោះចេះតែមានអារម្មណ៍ថានាងអាចមានបញ្ហាដោយសារគ្មានលុយផង ព្រោះពេលនាងសួរខ្ញុំនាងប្រាប់ថានាងគ្មានលេខអ្នកណាទេ ទើបនាងរាលលេខខ្ញុំថាលេខរបស់ឆៃទៅវិញ។ ខ្ញុំបានព្យាយាមខលទៅនាងតែមិនអាចទាក់ទងបានសោះ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាស្តាយក្រោយដែលមិនបានជួយនាងដោយទាំងខ្ញុំគ្មានកំហុសសោះនោះ។
ក្រោមប្រហែលជាម៉ោង១២យប់ខ្ញុំបានទទួលសារមួយថាអរគុណរួមទាំងស្ទីកឺសំពះមកជាមួយផង ខ្ញុំបានផ្ញើរសារទៅវិញថាអរគុណរឿងអ្វីបើខ្ញុំមិនបានជួយអ្វីផង ខ្ញុំព្យាយាមផ្ញើរសារដើម្បីចង់ស្គាល់និងសាងទំនាក់ទំនងជាមួយនាងតែនាងមិនតបសោះខ្ញុំក៏ដេកលក់ទៅ។

ច្រើនថ្ងៃក្រោយមកនាងក៏បានខលមកខ្ញុំម្តងទៀត ប្រហែលម៉ោង១១យប់ ព្រោះខ្ញុំកំពុងមើល youtube ខ្ញុំសួរពីនាងតើនាងមានរឿងអ្វីដែល តែគ្មានបានលឺសំលេងអ្វីទាំងអស់លឺតែសំលេងនាងយំតែប៉ុន្នោះ ខ្ញុំព្យាយាមសួរនាងតែនាងមិនឆ្លើយសោះ បន្ទាប់មកខ្ញុំក៏ព្យាយាមស្តាប់នាងដោយមិនបិទទូរស័ទ្ទទេ។ ប្រហែលជា២០នាទីក្រោយមកនាងបានបិទទូរស័ព្ទហើយ ខ្ញុំបានព្យាយាមខលទៅនាងតែគ្មានការឆ្លើយតបសោះ ពេលខ្លះគេនិយាយថាលេខទូរស័ព្ទរបស់នាក់ក្រៅតំបន់សេវាមិនអាចទាក់ទងបានទេ។

ព្រឹកឡើងខ្ញុំបានទៅសកលវិទ្យាល័យធម្មតា តែថ្ងៃនេះខ្ញុំបានទាស់ទេងជាមួយមិត្តរួមក្រុមអាសាញមិនរបស់ខ្ញុំ ដូចនេះខ្ញុំក៏មកផ្ទះមុន​ហើយបានមកហូបបានខែដែលខ្ញុំហូបជាប្រចាំហើយក៏បានមកដេកលើបន្ទប់របស់ខ្ញុំវិញ ហើយក៏លក់រហូតដល់ម៉ោង១០យប់បានភ្ញាក់ ពេលក្រោកឡើងខ្ញុំបានឃើញ Misscall របស់រ៉ាវីដែលជាមនុស្សភ្លេចកាបូបលុយនោះខលមក៥ដង។ ខ្ញុំបានព្យាយាមខលទៅវិញតែគ្មានអ្នកលើកទេ ខ្ញុំក៏បានបិទទូរស័ព្ទ ស្រាប់តែមួយសន្ទុះនាងក៏ខលមកវិញហើយបាននិយាយសួរសុខទុក្ខខ្ញុំហើយខ្ញុំក៏សួរនាងទៅវិញដែរ។ នាងបានប្រាប់ខ្ញុំថាយប់មិញនាងខលមកខ្ញុំយំព្រោះនាងមានរឿងជាមួយមិត្តរបស់នាង ហើយនាងក៏ខលមកខ្ញុំដើម្បីយំអោយស្រួលចិត្តបន្ទិចខ្ញុំក៏យល់ពីនាង ហើយពួកយើងបាននិយាយគ្នាមួយសន្ទោះធំ ទើបនាងនិងខ្ញុំបិទទូរស័ព្ទដើម្បីសំរាកទាំងអស់គ្នា តែខ្ញុំបានសុំជួបនាងដើម្បីស្គាល់គ្នា នាងក៏យល់ព្រមដើម្បីប្រាប់ពីកន្លែងជួបគ្នានៅហាងបាយមួយមុខផ្សារក្នុងរាជធានីភ្នំពេញ។

ព្រឹកឡើងខ្ញុំបានទាញម៉ូតូរបស់ខ្ញុំដើម្បីជិះសំដៅទៅហាងបាយដែលនាងបាននិយាយតែពេលទៅដល់ខ្ញុំព្យាយាមខលទៅនាងតែមិនចូលទាល់តែសោះ ខ្ញុំបានសួរខ្លួនឯងថាហេតុអ្វីបានខ្ញុំព្យាយាមទាក់ទងនិងនាងម្លេះ ដោយនាងមិនដែលខ្វល់ពីយើងសោះ ខលមិនដែលចូល ហើយនាំតែបញ្ហាអោយខ្ញុំទៀត។ ខ្ញុំបានមានអារម្មណ៍ខឹងនាងច្រើនជាងស្រលាញ់ហើយក្នុងពេលនេះ។ ដោយមិនអាចទាក់ទងបានខ្ញុំក៏បានចេញពីផ្សារនោះហើយដល់់ពេលដែលរៀនល្មម។ ខ្ញុំពេលនោះមានអារម្មណ៍មិនល្អសោះរៀនមិនចូលហើយ ចេះតែគិតដល់នាងហេតុអ្វីបាននាងធ្វើចឹង?

ពីថ្ងៃក្រោមមកនាងក៏បានខលមកទៀត តែពេលនោះខ្ញុំមានអារម្មណ៍ក្តៅបន្ទិចដែរ ហើយខ្ញុំលើកទូរស័ព្ទបំរុងនឹងសួរហេតុអ្វីបានជានាងមិនលើកទូរស័ព្ទពេលដែលខ្ញុំបានខលទៅនាងពេលនៅផ្សារដើម្បីជួបនាង?
 តែអ្វីដែលអ្វីគ្រប់យ៉ាងបែរជាស្រលះ ខ្ញុំមិនទាន់ទាំងបានសួរផង ខ្ញុំក៏បានលឺសំលេងការធ្វើទារនកម្ម​យ៉ាងខ្លាំង ដែលមិនអាចទទួលយកបាន ខ្ញុំមិនហ៊ានសួរអ្វីទាំងអស់ខ្ញុំប្រឹងស្តាប់សំលែងដោយក្តីឈឺចាប់ដែលមិនដឹងជួយនាងយ៉ាងណា ហើយសំលេងនោះគឺខ្ញុំលឺរ៉ាវីយំនិងសំលែងមនុស្សស្រីនិងប្រុសម្នាក់កំពុងតែធ្វើទារនកម្មមកលើនាង ហើយទូរស័ព្ទក៏បានបិទទៅខ្ញុំមិនអាចជួយអ្វីបានហើយក៏មិនហ៊ានខលទៅវិញដែរ ព្រោះខ្លាចជនសង្ស័យនោះដឹងពីរឿងដែលខ្ញុំបានលឺសំលេងនាង។

ព្រឹកឡើងខ្ញុំបានទៅក្រុមហ៊ុនទូរស័ព្ទ ដើម្បីស្វែងរកអាស័យដ្ឋានរបស់នាង ក្នុងគោលបំណងចង់ជួយនាង ហើយខ្ញុំសង្ឃឹមថាគេនិងជួយខ្ញុំបាន ព្រោះនោះគឺជាមិត្តរបស់ខ្ញុំដែលវាបានធ្វើការនៅក្នុងក្រុមហ៊ុននោះដែរ ខ្ញុំបានរៀបរាប់រឿងទាំងនោះទៅវាសង្ឃឹមថាវានឹងជួយខ្ញុំបាន ប៉ុន្តែវាបាននិយាយថាគ្នាជួយមិនបានទេ ព្រោះវាត្រូវការបញ្ជារពីតុលាការទើបអាចរកពត៍មានឯកជនរបស់គេបាន ទីបំផុត ខ្ញុំក៏នូវតែមិនបានទទួលអ្វីទាំងអស់ពីវា។ តែវាសំមើលលេខរបស់ខ្ញុំដែលខ្ញុំបានសួរវាបានយកលេខនោះដើម្បីមើលពីការហៅចេញ វាបានប្រាប់ខ្ញុំថាលេខនឹងឈប់ប្រើបីខែហើយនឹងគេកាត់ចោលបីខែហើយមានន័យថាអ្នកប្រើនឹងឈប់ប្រើទូរស័ព្ទនឹងសរុបមក៤ខែហើយដឹងទេ។

នៅពេលដែលលឺរឿងបែបនេះ ខ្ញុំធ្លាក់ថ្លើមខ្ទក់ ភ័យផងហួសចិត្តផង មិនដឹងជាយ៉ាងម៉េច ឬមិត្តរបស់ខ្ញុំកហុកខ្ញុំដើម្បីអោយខ្ញុំឈប់ប្រលូកជាមួយរឿងគ្រោះថ្នាក់បែបនេះ ឬមួយវាវាយលេខច្រឡំ ឬមួយយ៉ាងណា? ខ្ញុំមិនអស់ចិត្តក៏បានទៅផ្សារដើម្បីរកមើលហាងបាយរបស់នាង ខ្ញុំបានទៅសួរនៅម្តំនឹងដើម្បីរកហាងបាយ ខ្ញុំបានសួរអ្នកលក់ម្នាក់ ស្គាល់ហាងបាយរបស់រ៉ាវីទេ? គាត់បានសួរខ្ញុំវិញថា បានដំណឹងពីរ៉ាវីទេ ខ្ញុំថាខ្ញុំកំពង់រកដំណឹងនាងដែរ។ ពេលគាត់ប្រាប់យីហោហាងបាយមក ខ្ញុំក៏ស្វែងរកហើយបានឃើញមែន។ ពេលនោះមានម្ចាស់ហាងចេញមករាក់ទាក់ខ្ញុំហើយបានសួរខ្ញុំចង់ហូបអាហារអ្វី? ខ្ញុំប្រាប់គាត់ថាខ្ញុំគ្រាន់តែចង់សួរដំណឹងប៉ុន្នោះ ខ្ញុំបានប្រាប់គាត់ពីរ៉ាវី គាត់មិនសប្បាយចិត្តសោះ ដោយគាត់ប្រាប់ថាប្អូនស្រីរបស់គាត់បានបាត់ខ្លួនទៅ៤ខែមកហើយ ដោយគ្រាន់តែមានរឿងឈ្មោះគ្នាជាមួយនិងគាត់។ ខ្ញុំបានប្រាប់ពីរឿងចំឡែកដែលខ្ញុំបានជួប គាត់បានខឹងខ្ញុំហើយប្រាប់ថា ខ្ញុំមកលេងសើចជាមួយនិងគាត់ ដោយឃើញហេតុការណ៍បែបនេះខ្ញុំក៏បានសុំគាត់ចេញមក។

យប់ប្រហែលម៉ោង៩នាងបានខលមកខ្ញុំ រ៉ាវីបានសុំខ្ញុំនាត់ជួប គ្នាដើម្បីនិយាយពីរឿងដែលនាងត្រូវបានគេធ្វើទារនកម្ម ដែលខ្ញុំបានស្តាប់លឺកាលពីយប់មិញ។ ខ្ញុំក៏បានទាញម៉ូតូទៅ សំដៅកន្លែងដែលនាងបានធ្វើការណាត់ជួបជាមួយខ្ញុំ ។ ពេលដែលខ្ញុំទៅដល់វាគឺស្ងាត់ណាស់ យប់ទៀតគ្មានម៉ូតូឆ្លងកាត់ហើយក៏គ្មានសេវាទូរស័ព្ទដែរ។ ដោយខ្ញុំមិនអាចទាក់ទនងគ្នាបានខ្ញុំក៏បានដើរត្រឡប់មកម៉ូតូវិញ ស្រាប់តែបានឃើញកាបូបមួយ  ជាកាបូបមនុស្សស្រី ខ្ញុំបានបើកមើល ឃើញវិកាយបត្រ័ច្រើនរូមទាំងលុយ ២០មឺនរៀល មិនត្រឹមតែប៉ុន្នោះខ្ញុំបានឃើញអតិសញ្ញាណប័ត្រស្រីមា្នក់ដែលមានឈ្មោះថា សុខ ម៉ារ៉ាវី ។ ខ្ញុំមិនដឹងថាវាគឺជារូបរបស់រ៉ាវីឬអត់ទេព្រោះមិនដែលឃើញគ្នានោះទេ។

បានទៅហាងបាយ ដើម្បីទៅសួរបងស្រីរបស់នាង ថាវាគឺជារូបពិតរបស់រ៉ាវីឬមិនមែន។ ពេលទៅដល់ផ្ទះបាយនោះបានបិទទៅហើយ តែដោយសារតែម៉ោងទើបតែ១០យប់គេប្រហែលជាមិនទាន់ដេកទេ។ ខ្ញុំបានធ្វើការគូសទ្វាច្រើនដងទើបបងប្រុសម្នាក់ចេញមកហើយសួរខ្ញុំជាអ្នកណាហើយមករកអ្វី? ហើយពេលនោះដែលបងស្រីរបស់នាងបានចុះមកហើយបានប្រាប់ថាអូនឯងមករកអ្វីទៀតហើយ។ ខ្ញុំបានប្រាប់គាត់ថារ៉ាវីបានណាត់ខ្ញុំទៅជួប គាត់បាននិយាយកាត់ហើយប្រាប់ខ្ញុំថា បើមករំខានគាត់ទៀតគាត់ចាប់ទៅប៉ុសហើយណា។ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំបានទៅកន្លែងណាត់ជាមួយរ៉ាវីស្រាប់តែបានឃើញ កាបូបនិងអតិសញ្ញាណបត្រនេះ តើវាជារបស់រ៉ាវីឬមិនមែន? 

គាត់បានមើលអតិសញ្ញាណបត្រនោះហើយ គាត់បានអោយប្តីរបស់គាត់ចាប់ខ្ញុំហើយគាត់បានទៅចង្ក្រានបាយ ដើម្បីយកកាំបិទសំដៅមករកខ្ញុំ ដោយភ័យខ្លាំងពេក ខ្ញុំក៏ប្រឹងរើយ៉ាងខ្លាំងហើយក៏បានបើកទ្វារតមករួច គាត់មិនបានតាមខ្ញុំនោះទេ ខ្ញុំក៏រត់ទៅប៉ូលិសដែលនៅក្បែលនឹង ដោយទុកម៉ូតូចោល។ ប៉ូលិសបានទៅដល់ផ្ទះនោះតែមិនឃើញមនុស្សនោះទេ ឃើញតែម៉ូតូរបស់ខ្ញុំ ក្រោយមកទើបគេចាប់ពួកគាត់បាន ហើយគាត់បានសារភាព ថាគាត់បានសំលាប់ប្អូនស្រីរបស់គាត់ជាមួយប្តីរបស់គាត់ ដោយហេតុតែប្តីរបស់គាត់សាហាយជាមួយប្អូនគាត់ ហើយមានកូន មិនត្រឹមតែប៉ុន្នោះ ប្អូនរបស់គាត់លេងល្បែងចំពាក់លុយគេគ្រប់ទើស ទើបមកយករឿងកូនដើម្បីប្តឹទាលុយគាត់ ទើបគាត់រួមជាមួយប្តី នាំនាងទៅកន្លែងស្ងាត់អោយរឹតកសំលាប់នាងទៅ។

គេបាននាំប៉ូលិសទៅមើលសាកសព តែមិនឃើញនោះទេ វាគឺជារឿងធម្មតាទេ ៤ខែទៅហើយ សត្វព្រៃវាប្រាកដជាស៊ីអស់ហើយ។ គាត់ត្រូវកាត់ទោស ចំនែកខ្ញុំត្រូវបានប៉ូលិសសួរនាំ ច្រើនម៉ោង ហើយទើបប៉ូលិសអោយចេញទៅវិញ ការសួរនេះច្រើនម៉ោងមកពីប៉ូលិសថាខ្ញុំលាក់កំបាំងដោយសារខ្ញុំនិយាយ ពីទូរស័ព្ទដែលខលមិនចូលសោះ ហើយបែរជាអ្នកស្លាប់ខលមកខ្ញុំចឹងអ្នកណាគេជឿរ យ៉ាងណាប៉ូលិសប្រាប់ថា កំុអោយនិយាយប្រាប់គេរឿងបែបនេះ ហើយស្ងាត់ទៅ ។ ចឹងហើយបានប៉ូលិសសរសេររបាយការណ៍ពិតចេញពីហេតុការដែលប្តីប្រពន្ធនោះសារភាពនិងការសើបអង្កេតត្រឹមត្រូវ ចំនែករឿងដែលខ្ញុំបានឆ្លើយសារភាពនោះ ប៉ូលិសមិនអាចសរសេរបានទេ ព្រោះគ្មានការពិត។

ហេតុនេះទើបខ្ញុំសូមធ្វើការលាក់ឈ្មោះរបស់ខ្ញុំមិនប្រាប់ដល់រាត្រីរន្ធត់។

សូមធ្វើការ Subcribe channel យើងផង

About Sokny Van

0 comments:

Post a Comment

Powered by Blogger.