បិសាចចចកត្រូវបានគេសរសេរថា វាមានរូបរាង្គជាសត្វចចក តែវាអាចឈរដូចជាមនុស្សបាន មិនត្រឹមតែប៉ុន្នោះវា មានកំពស់ខ្ពស់និងធំជាងសត្វចចកធម្មតា។ វាមានសមត្តភាពរត់លឿន ស៊ីសាច់រស់ជាអាហារ អាចស្តាប់សំដីមនុស្សបាន ។ មនុស្សដែលអាចក្លាយជាបិសាចចចកបាន វាអាស្រ័យទៅលើថា មនុស្សនោះត្រូវបានបិសាចចចកខាំឬខ្វាតែមិនស្លាប់ បន្ទាប់ពីត្រូវបានវាខាំហើយ នៅថ្ងៃទី១៥កើតថ្ងៃពេញបូរមីមនុស្សនោះនិងក្លាយជាបិសាចចចកពេញលក្ខណះ ដែលប្រែខ្លួនពីមនុស្សទៅជាសត្វចចក និងមិនអាចក្លាយជាមនុស្សបានជារៀងរហូត។ វិធីដែលអាចកំចាត់វាបាន ងាយស្រួលនោះទេ យកដាវឬអាវុធណាក៏បានដែលអាចចាក់ទំលុះបេះដូងឬក្បាលរបស់វានៅនឹងកន្លែង តែប្រសិនជាវារត់បានវានិងអាចព្យាបាលខ្លួនវាបានធម្មតាវិញនៅថ្ងៃពេញបូរមីដូចគ្នា។
ប្រវិត្តនៃបិសាចចចកនៅក្រិចបុរាណ។ កាលមួយមានស្តេចមួយអង្គដែលមានអំណាចខ្លាំងពូកែមានឈ្មោះថា King Lycaon គ្រប់គ្រងនៅ Arcadia ដែលគាត់មានការឆ្គួតនឹងអំណាចខ្លាំងនិងមិនមានការគោរពទៅលើអទិទេពនោះទេ គាត់គិតថាគ្មានអាទិទេពណាដែលធ្វើការកំណត់ទៅអនាគត់របស់គាត់នោះទេ។ គាត់បានធ្វើការកំទេចនូវរូបសំណាក់ព្រះជាច្រើន ជាពិសេសគឺអាទិទេព Zues ដែលជាស្តេចទេវតាតែម្តង។ គាត់ធ្វើសកម្មភាពបែបនេះនូវមិនអស់ចិត្តគាត់បានធ្វើការប្រកាសសង្គ្រាមជាអាទិទេព Zues ទៀតផង ដោយមិនចង់មានរឿងជាមួយស្តេចលីលាបែបនេះអាទិទេព Zues ធ្វើមិនដឹង។ ថ្ងៃមួយគាត់បានយកដង្វាយដែលធ្វើពីសាច់មនុស្សយកទៅអោយអាទិទេព Zues ដែលជាហេតុអ្វីអោយការអត់ធ្មត់របស់ព្រះមានដែនកំណត់ អាទិទេព Zues បានចេញមុខមកហើយបានក្លែងជា King Lycaon ហើយដេកជាមួយប្រពន្ធរបស់គាត់ King Lycaon ដឹងរឿងនេះបានយកប្រពន្ធរបស់ខ្លួន បោះទៅក្នុងសមុទ្ររួមជាមួយកូនរបស់អាទិទេព Zues ដែលពេលធំឡើងមានឈ្មោះថា perseus ជាវិរះបុរសនៃក្រិចផងដែរ។
អាទិទេពខឹងណាស់ក៏បានដាក់បណ្តាសារអោយស្តេចឆ្គត់នោះ ក្លាយជាមនុស្សចចក ហើយត្រូវបានប្រជាជននាំគ្នាតាមសំលាប់ដោយសារតែវាបានស៊ីមនុស្សនិងសត្វពាហណះរបស់ប្រជាជនក្រិច។ វាបានទៅលាក់ខ្លួននៅឆ្ងាយ បន្ទាប់មកច្រើនឆ្នាំវាត្រូវបានសំលាប់ដោយ Perseus ដែលជាកូនចេញពីប្រពន្ធសាហាយជាមួយអាទិទេព ក្នុងពេលដែលគាត់ចេញទៅរកក្បាលនាងមេឌីសា។ វាគឺជាមនុស្សចចកដំបូងគេបំផុតដែលបានកើតក្នុងប្រវត្តិសាស្រ្ត។ តែនូវតែមានមតិមនុស្សនៅជំនាននឹងថា វានៅសល់ដែលព្រោះមនុស្សអាចឆ្លងដោយសារបិសាចចចកនេះខាំ។
សូមធ្វើការ Subcribe channel យើងផង

0 comments:
Post a Comment