Videos

ប្រវត្តិអតិតខ្មោចជើងកបនៅមុខសាលាបំពេញវិជ្ជាខេត្តកំពង់ឆ្នាំង



អ្នកទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយ ថាកន្លែងណាក៏ដោយអោយតែមានមនុស្សស្លាប់ប្រាដកជាកន្លែងនោះមានអមនុស្សឬខ្មោចធ្វើការកាន់ជាមិនខាន។ វាគឺជារឿងពិតដែលធ្លាប់កើតឡើងក្នុងខេត្តកំពង់ឆ្នាំង ហើយគេនាំគ្នាធ្វើការថ្កលទៅលើរូបសំណាក់របស់នាងកង្រីនិងរិទ្ធិសែនទៅវិញ។ មុននិងធ្វើការនិយាយពីរឿងខ្មោចទាំងនេះ ខ្ញុំសូមនិយាយពីរូបសំណាក់របស់នាងកង្រីនិងរិទ្ធិសែនសិន។

កាលពីមុនឆ្នាំ២០០៧ រិទ្ធសែនិងនាងកង្រីត្រូវបានគេយកទៅដាក់នៅមាត់ទន្លេផ្សារក្រោម ដើម្បីបានឃើញរូបនាងកង្រីនិងភ្មំនាងកង្រីតែម្តង។ ប៉ុន្នែរឿងដែលចំលែកចេះតែមាន ដោយសារតែមានគ្រោះថ្នាក់ចរាចរណ៍កើតចេញនៅមុខវត្តរបស់យាយទេពដែលជាផ្លូវទៅកាន់រូបសំណាក់ជារើយៗ ប្រជាជននៅទីនោះក៏បានដាក់កំហុសថាមកពីរូបសំណាក់នោះឯងដែលធ្វើអោយមានរឿងបែបនេះកើតឡើង។ តែក៏មានមតិជាច្រើនថាមិនមែនមកពីបែបនោះទេ មកពីមុខវត្ថយាយទេពនាកាលនោះមានសំបូរទៅដោយអ្នកផឹកស្រាទើបពេលគាត់ចេញមកស្រវឹង បានបង្កជាគ្រោះថ្នាក់ច្រើនដងបែបនេះ។ ដោយសារការនិយាយពីរូបសំណាក់នោះច្រើនពេក រដ្ជាភិបាលបានរើរូបនោះមកដាក់ជិតវិមានឯករាជ្យវិញដើម្បីកុំអោយមានជំនើរខុសបែបនេះតទៅទៀតនិងបង្ហាញពីការយកចិត្តទុកដាក់ទៅលើមតិរបស់ប្រជាជនផង។

រឿងដែលចំឡែកក្នុងពេលនោះគឺពេលដែលយករូបមកដាក់នៅជិតវិមានឯករាជ្យនោះ ផ្លូវកោងមួយដែលនៅទុលមុខរូបសំណាក់នាងកង្រីនឹងរិទ្ធសែននោះ ចាប់ផ្តើមមានគ្រោះថ្នាក់ចរាណ៍ច្រើនករណីទៅវិញ។ ក្នុងឆ្នាំនោះដែរ ខ្ញុំចាំបានមួយឆ្មាំនោះបុកគ្នាលើសប្រាំដងក្នុងឆ្នាំតែមួយនឹង។ ដោយសារតែផ្លូវនេះមានរាងកោងទើបធ្វើអោយមានគ្រោះថ្នាក់បែបនេះ ។ ប៉ុន្តែសំនួរសួរថាមុនពេលយករូបមកដាក់ អត់ដែលមានគ្រោះថ្នាក់នៅកន្លែងនឹងផង ចុះហេតុអ្វីយកមកដាក់មនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅទៅនោះច្រើនម៉េស ។ដោយសារតែមានមនុស្សស្រាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមុខសាលាបំពេញវិជ្ជានោះច្រើនពេក គេក៏ដាក់កំហុសមកលើរូបសំណាក់នឹងទៀត ព្រោះយកមកដាក់ភ្លៀមមានមនុស្សស្លាប់ច្រើនភ្លើម។

ដោយសារមានរឿងបែបនេះ រដ្ជាភិបាលមិនបង្អង់យូរក៏បានធ្វើផ្លាកសញ្ញាច្រើនជាងមុន និងដាក់ភ្លើងអោយភ្លឺនិងចំណាំបាន ហើយមិនត្រឹមតែប៉ុណ្នោះ បង្គោលភ្លើងដែលមូតូឡានតែងតែបុកនោះ ក៏បានកាត់ចេញនិងគាសចោល ហើយដាក់ថ្មីខិតទៅក្រោយទៀត តែនៅតែមានគរណីខ្លះកើតមានដដែល។ មុនពេលដែលដកបង្គោលភ្លើងនោះចោល ប្រជាជននៅទីនោះតែងតែមានភាពភ័យខ្លាច គឺដោយសារតែគេឃើញមនុស្សពីទៅបីនាក់ឈរនៅទីនោះហៅម៉ូតូឌុបឬមិនអញ្ចឹងទេអ្នកដែលបើកបរនៅពេលយប់គេតែងតែប្រាប់ថាគេមើលមិនឃើញបង្គោលភ្លើងនោះទេ វាជាសំដីមនុស្សដែលរស់មានជីវិតបន្ទាប់ពីការបុកបង្គោលភ្លើងនោះ។

ដោយសារតែមិនអាចបង្ហាញប្រជាជនថាវាមិនមែនមកពីរូបសំណាក់នោះទេ វាគឺមកពីការមិនប្រុងប្រយ័ត្នរបស់អ្នកបើកបរព្រមទាំងកាលាក់ទិសាក់ផ្លូវបាន ។ គេក៏សំរេចចិត្តវារូបសំណាក់ចាស់ចោលហើយធ្វើថ្មីធំនិងស្អាតជាងមុនទៀត ហើយក្នុងពេលដែលធ្វើការបើកការដ្ជានសាងសងគេបានធ្វើពីធីក្រុងពាលាយ៉ាងធំដែរ វាគឺជារឿងដែលភ្ញាក់ផ្អើរចាប់តាំងពីពេលនោះមកមិនដែលលឺមានគ្រោះថ្នាក់ចរារចណ៍ត្រង់នោះទៀតទេ ។​ មនុស្សមួយចំនួនគិតថាគ្មានគ្រោះថ្នាក់គឺមកពីឥឡូវគេដាក់អំពូលភ្លើងតាមផ្លូវនិងផ្លាកសញ្ញាតាមផ្លូវច្រើនទើបគ្មានគ្រោះថ្នាក់ចរាចរណ៍ចឹង។ តែអ្នកមួយចំនួនធំរួមទាំងខ្ញុំដែរគឺថាគ្មានគ្រោះថ្នាក់ចរារណ៍គឺមកពីធ្វើរូបសំណាក់ថ្មីហើយធំស្អាតនេះទេទើបគ្នានគ្រោះថ្នាក់ចរាចរណ៍បែបនេះ។

សព្វថ្ងៃគ្រោះថ្នាក់ចរារចណ៍មានការថយបន្ទិចទៅហើយនៅខេត្តកំពង់ឆ្នាំង ដោយសារតែមានត្រួតពីនិត្យពីមន្ត្រីប៉ូលិសនៅផ្លូវចូលក្រុង តែខ្ញុំក៏សង្កេតឃើញថាក្នុងពេលយប់ឡានធំៗដែលចូលក្នុងដូចជាមិនសូវគិតពីសុវត្តិភាពអ្នកធ្វើដំនើរក្នុងពេលយប់សោះ ថ្ងៃមួយខ្ញុំឃើញឡានដឹងស៊ីម៉ងមិនដឹងប្រញា់ប់ទៅស្លាប់នៅឯណាទេបើកកាត់វិមានឯករាជល្បឿនប្រហែល៧០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រហែលម៉ោង ១០យប់ ប្រសិនជាមានអ្នកឆ្លងកាត់ប្រហែលជាគិចមិនរួចនោះទេ។ ដូចច្នេះហើយខ្ញុំសូមអោយមានការរិតបន្ទឹងទៅលើឡានធំៗ ព្រោះវាជាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍សូមអរគុណ។

សូមធ្វើការ Subcribe channel យើងផង

About Sokny Van

0 comments:

Post a Comment

Powered by Blogger.