Videos

ប្រវត្តិរបស់នាងមច្ឆាដំបូងគេបង្អស់លើលោក



 សួរស្តីអ្នកទាំងអស់គ្នា នៅក្នុងខ្សែភាគយន្តយើងតែងតែបានឃើញ មនុស្សដែលមានខ្លួនពាក់កណ្តាលជាត្រី ដែលយើងហៅថាមច្ឆា ហើយពួកគេតែងតែត្រូវបានគេសរសេរថាខ្លះមានរូបរាង្គស្តាតហើយខ្លះថាមានរូបរាង្គអាក្រក់ ហើយស៊ីមនុស្សថែមទៀតផង។ វាគឺអាស្រ័យទៅលើអរិយធម៍ផ្សេងៗនៃប្រទេសនីមួយៗ។ សំរាប់ប្រទេសកម្ពុជាយើងក៏មានមច្ចាដែរ ព្រោះក្នុងរឿងរាមកេរិដែលទទួលវប្បធម៍ពីប្រទេសឥណ្ឌា ហើយប្រទេសឥណ្ឌានេះក៏ទទួលវប្បធម៍ពីប្រទេសលោកខាងកើតទៀត វាគឺតតគ្នាចឹង ធ្វើអោយយើងមិនដឹងថាតើប្រវត្តិនៃនាងមច្ចានេះមានមកពីណានោះទេ។

នៅក្នុងខ្សែភាគយន្តសម័យនេះគេនិយាយថាមានមច្ឆាគឺជាមនុស្សប្រុសនិងមនុស្សស្រី ក៏ដោយសារតែគេគិតថា ស្តេចសមុទ្រ Posidon មានខ្លួនគឺជាត្រីហើយទាហានរបស់គាត់ក៏ជាត្រីដែរ ដូចនេះហើយគេក៏បានគិតថា មុខតែមានមនុស្សដែលរាង្គជាត្រីពាក់កណ្តាលមនុស្សដូចគ្នាចឹង។ តែខ្ញុំសូបប្រាប់ថាវាពិតជាខុសហើយ ព្រោះប្រវត្តិនៃនាងមច្ឆាគឺគ្មានទេមច្ឆាប្រុស មានតែមច្ឆាស្រីតែមួយគត់ហើយក៏មានតែម្នាក់ដែរគ្មានពីរនោះទេ។

ប្រវត្តិរបស់នាងមច្ឆាដំបូងគេត្រូវបានគេដឹងថាកើតឡើងតាំង៤០០០ឆ្នាំមកម្លេះ វាគឺកើតក្នុងអរិយធម៍ Misopotany ដែលផុតរលត់បាត់ទៅហើយកាលពី ១៧០០ឆ្នាំមុនគ.ស ។ គេបាននិយាយថា នាងមច្ឆាកើតចេញពីស្រ្តីម្នាក់ដែលបានសំលាប់ប្តីខ្លួនឯងដោយអចតនា ហើយខ្លួនបានចុះទៅក្នុងសមុទ្របង្កើតបាន ជានាងមច្ឆា ហើយនាងមច្ឆានោះគឺមានតែមួយគត់នៅក្នុងពីភពលោក ហើយនាងនឹងគឺមិនចេះស្លាប់នោះទេ ប្រសិនជាអ្នកណាបានស៊ីសាច់របស់នាងនិងមានជីវិតអមត កំរងស្លាប់ណាស់។

ប្រវត្តិរបស់នាងមច្ឆានៅមីសូបូតេនី ។ កាលមួយមានមនុស្សស្រីម្នាក់ដែលមានរូបរាង្គស្អាតណាស់ នាងគឺជាកូនអ្នកមាន ហើយនាងបានធ្វើការស្រលាញ់ជាបុរស់គង្វាលម្នាក់ ហើយនាងក៏បានធ្វើការរត់ទៅតាមបុរស់ដែលជាអ្នកប្រមាញ់នោះទៅ។ ក្រោយមកកន្លងបានច្រើនឆ្នាំនាងបានមានផ្ទៃពោះ ដោយនាងបានទៅរត់ជាមួយប្តីរបស់នាងនៅក្នុងព្រៃ នាងបានសុំប្តីរបស់នាងមកកើតកូននៅស្រុកកំណើត និងសុំធ្វើការអភ័យទោសពីម្តាយរបស់ខ្លួនដែលបានរត់ចាកចោលពួកគាត់។

នាងបានធ្វើការអង្វរប្តីរបស់នាងដើម្បីទៅរកម្តាយឪពុក ដោយមានការសុំអង្វរច្រើនដងពេក ប្តីនោះក៏យល់ព្រម។ ព្រឹកឡើងពួកគេបានធ្វើការចេញដំណើរ តែដោយប្រពន្ធមានផ្ទៃពោះ នាងមិនអាចធ្វើដំណើតបានឆ្ងាយនឹងលឿនបាននោះទេ ជាហេតុដែលធ្វើដំណើរយឺត នាងបានសុំប្តីរបស់នាងសំរាក ប្តីរបស់នាងដឺងថាប្រពន្ធមានផ្ទៃពោះមិនអាចធ្វើដំណើរបានឆ្ងាយហើយនៅក្នុងព្រៃក៏មានសត្វសាហាវទៀតនោះ ក៏អោយនាងសំរាកនៅក្នុងរូងភ្នំមួយ ហើយបានប្រាប់ថាកំចេញក្រៅ បើបងមកបងនឹងស្រែកហៅឈ្មោះរបស់អូន តែបើមិនលឺសំលេងបងទេ អូនយកធ្នូនោះបាញ់សំដៅទៅរកវាទៅព្រោះវាគឺជាសត្វព្រៃហើយ។

បន្ទាប់ពីផ្តល់បណ្តាំរួចហើយគាត់ក៏បានចេញទៅរកចំណីសំរាប់ប្រពន្ធរបស់គាត់។ ច្រើនម៉ោងមកប្រពន្ធរបស់គាត់ក៏បានឈឺពោះសំរាលកូន ក្នុងរូងភ្នំនោះ សំលេងដែលយំនោះបានលឺដល់ប្តីរបស់គាត់ ដោយមានការសប្បាយចិត្តពេកគាត់បានរត់ទៅរកប្រពន្ធដោយភ្លេចនូវបណ្តាំរបស់ខ្លួន។ ពេលនោះហើយដែលប្រពន្ធរបស់គាត់បានលើកព្រួញបាញ់ ដោយស្មានថាសត្វព្រៃ ហើយប្តីរបស់គាត់ក៏បានស្លាប់បាត់ទៅ។ ដោយមានការសោកស្តាយខ្លាំងនាងក៏បានទុកកូនរបស់នាងលើកគោក ហើយនាងបានចូលទៅក្នុងសមុទ្រដើម្បីសំលាប់ខ្លួន តែនាងមិនស្លាប់បែរជាប្រែក្លាយជានាងមច្ឆាទៅវិញ។

ចាប់តាំងពីពេលនោះមកនាងនៅតែមានវត្ថមាននៅបាតសមុទ្ររហូតមកដល់សព្វថ្ងៃនេះ។

សូមធ្វើការ Subcribe channel យើងផង

About Sokny Van

0 comments:

Post a Comment

Powered by Blogger.