ប្រវត្តិបិសាចគោ Minoture
នៅក្នុងរូងភ្មំមួយដល់ងងឹត ព្រមទាំងជញ្ជាំងដែលសង់ឡើង ខ្វាត់ខ្វែងឬជាជញ្ជាំងវង្វេង ដែលមនុស្សចូលទៅហើយមិនអាចវិលត្រលប់មកវិញបាននោះឡើយ។ មិនត្រឹមតែប៉ុន្នោះ វាគឺមានទាំងបិសាចមួយក្បាលដែលមានក្បាលជាគោនិងខ្លួនជាមនុស្សប្រុសនៅរងចាំជាស្រេច។
វាគឺជា Minoture នេះតែម្តង សត្វចំលែកប្រភេទនេះវាធ្វើការស៊ីមនុស្សជាអាហាររបស់វា គឺជាមនុស្សរស់។ មនុស្សប្រុសស្រីមិនថាក្មេងឬចាស់បើត្រូវបានគេចាប់បង្ខំអោយចូលមករូងភ្នំមួយនេះ មិនថាទៅប៉ុន្មានអ្នក គឺមិនអាចមកវិញបានទាំងអស់។
ដើមឡើយមិនដែលមានសត្វប្រភេទនេះនៅលើផែនដីនោះទេ វាគឺមកពីស្តេចមួយអង្គរដែលជាស្តេចដែលធ្វើការគ្រប់គ្រងនៅលើកោះក្រេដម្នាក់ បានធ្វើខុសបណ្តាំ ដោយសារនៅលើកោះនោះ រាល់ស្តេចអង្គណាដែលបានឡើងសោយរាជ្យ គឺត្រូវតែធ្វើការថ្វាយដង្វាយជាគោឈ្មោលដែលមានសំបុលពណ៍សមួយក្បាលជារៀងរាលឆ្នាំ ជួនដល់អាទិទេព Pesidon ដែលជាស្តេចសមុទ្រ ដើម្បីសុំសេចក្តីសុខត្រលប់មកវិញ។
តែដោយពេលនោះគោដែលមានពណ៍សមានតែមួយ ហើយដោយព្រះអង្គក៏មិនចង់បាត់បង់នូវគោដែលមានតែមួយក្បាលនោះ គាត់ក៏បានយកគោដែលមានពណ៍ធម្មតាសំរាប់ជាការបូជាជំនួសទៅវិញ ដោយគិតថា ព្រះអាទិទេពប្រាដកជាយល់ ។
តែអាទិទេព Pesiodon មិនយល់បែបនោះទេ ទ្រងមានការខឹងសំបាជាខ្លាំងទៅលើទង្វើរដែលមើលងាយដល់ព្រះអង្គ។ ព្រោះទ្រង់មិនព្រមថ្វាយគោពណ៍សអោយព្រះអាទិទេព មានន័យថាគាត់គិតគោនោះច្រើនជាងសុខទុក្ខប្រជាជនរបស់ខ្លួនដូចគោឈ្មោនោះទេ។
ព្រះអង្គក៏បានដាក់បណ្តាសារ អោយប្រពន្ធព្រះអង្គលង់ស្រលាញ់លើគោលឈ្មោលពណ៍សរនោះ ដើម្បីជាការដាក់ទោសទៅដល់ស្តេច Minos ដែលដឹកនាំកោះក្រេដនេះ។
ច្រើនខែក្រោយមក ប្រពន្ធរបស់ស្តេចនៅកោះក្រិដនោះចាប់ផ្តើមមានការស្រលាញ់ខ្លាំងទៅលើគោលឈ្មោលនោះ ហើយបានយកគោលឈ្មោលនោះទៅចិញ្ចឹមក្នុងព្រះរាជដំណាក់របស់ព្រះនាង ដោយការស្រលាញ់ខ្លាំងទៅលើគោលឈ្មោខ្លាំងពេក តែគោនោះមិនបានស្រលាញ់មនុស្សធម្មតាបាននោះទេ ដោយសារតែវាមិនត្រូវបណ្តាស្សាអោយស្រលាញ់មនុស្ស ដូចនេះហើយវាស្រលាញ់តែគោគ្នាឯង។
ដែលជាហេតុព្រះនាងត្រូវពឹងជាងឈើ អោយធ្វើគោឈើមានប្រហោងត្រង់ប្រដាប់ភេទ ហើយគោឈើនោះអាចដាក់ព្រះនាងចូលបានផង ដើម្បីរួមដំណេកជាមួយគោឈ្មោលនោះបាន។ ទីបំផុតព្រះនាងក៏បានសំរេចជាមួយគោនោះ ហើយក៏មានផ្ទៃពោះថែមទៀតផង។
ច្រើនខែកន្លងផុតទៅព្រះនាងក៏ត្រូវដល់ថ្ងៃសំរាលកូន តែគួរអោយស្តាយដោយសារតែកូននោះជាកូន គោកាត់មនុស្សធ្វើអោយវាមានទំហំធំមិនអាចកើតតាមធម្មជាតិបាននោះទេ ដែលត្រូវអោយជ្រើសរើសរវាងម្តាយនិងកូនយកមួយណា ។ ដោយមានការស្រលាញ់លើគោឈ្មោលពេក នាងក៏សំរេចយកកូន ដូចនេះគេបានវះពោះព្រះនាងយកកូនចេញមក។ កូនបិសាចរូបរាង្គគោពាក់កណ្តាលនិងមនុស្សពាក់កណ្តាលក៏ចេញជារូបរាង្គមកឈ្មោះថា Minotaur ដែលកើតមកធ្វើអោយម្តាយវាស្លាប់ ហើយ ស្តេចដែលជាឪពុកនោះមានការអាមាស់ជាខ្លាំង ដែលដឹងថាប្រពន្ធរបស់ខ្លួនមានកូនជាមួយគោដែលខ្លួនការពារនោះ។
ដើម្បីការពារនៅការអាម៉ាស់និងការដាក់ទោសទៅលើគោនោះ ព្រះអង្គបានសំលាប់គោនោះចោល ហើយបាន អោយឪពុកកូនពីរនាក់ឈ្មោះថា daedalus and icarus សង់នូវល្អាងវង្វេងមួយនៅក្រោមកោះ ក្រេដ ដើម្បីដាក់បិសាចពាក់កណ្តាលមនុស្សនិងគោនេះ អោយរងទុកវេទ្តនា មិនអាចចេញរួចបាន។
ហើយព្រះអង្គបានធ្វើការចាប់នូវមនុស្សពីក្រុងអាតែនដើម្បីយកជាចំនីសំរាប់ Minoture នេះថែមទៀតផង ដោយសារតែក្រុងអាទែនពេលនោះសន្តិតក្រោមអំណាចរបស់កោះក្រិដ។
ហើយព្រះអង្គថាវាគឺមកពី Pesiedon ដាក់បណ្តាសារព្រះអង្គទើបមានរឿងនេះកើតឡើង ដូចនេះមនុស្សដែលត្រូវបានចាប់មកជាចំនី Minotaur គឺដោយសារអាទិទេព Pesidon ដែលស្តេចជាអ្នកបង្កឡើងទាំងអស់។
ឪពុកកូនពីរនាក់បានដឹងថាប្រសិនជាគាត់ធ្វើវារួចស្តេចអង្គនោះក៏មិនទុកគាត់រស់ឡើយ។
ដោយសារតែគំរោងនោះគាត់គឺជាអ្នកសាងសង គឺមានតែគាត់ទេទើបដឹងពីរបៀបចូលនឹងចេញមកវិញបាន ប្រសិនទុកគាត់រស់ប្រាកដជាយកផែនទីរត់គេចសាយចេញខាងក្រៅជាមិនខាន។
ដោយសារហេតុនេះគាត់បានធ្វើស្លាប់សំរាប់ពាក់ហោះរត់គេចពេលដែលគាត់សាងសង់រួច តែជាអកុសល កូនរបស់គាត់ហោះខ្ពស់ពេកធ្វើអោយស្លាបដែលធ្វើពីក្រមួននោះរលាយ ក៏ធ្លាក់ចូលសមុទ្រមុននឹងហោះមកស្រុកកំណើតវិញ ដូចនេះគាត់មកស្រុកកំណើតតែម្នាក់ឯងគត់។
ដោយសារតែការចាប់មនុស្សពីក្រុងអាតែនមកធ្វើជាចំនីរបស់ Minotuare ធ្វើប្រជាជនដែលរស់នៅក្រុងអាទែនមានការភ័យខ្លាច ប្រពន្ធប្តីរស់នៅមិនសុខ ចេះតែចង់ចាកចេញពីក្រុងអាទែន ធ្វើអោយកើតមានកុលយុគ ប្រពន្ធកូនរស់នៅបាក់បែកគ្នា ។ ពេលនោះហើយដែលកូនប្រុសរបស់ស្តេចនៅ អាទែន ឈ្មោះ Theseus បានធ្វើការឆ្លងមកកោះក្រេដដើម្បីសំលាប់ស្តេច Minos ដែលជាអ្នកចាប់មនុស្សអោយ Minotuar ស៊ី ព្រមទាំងបានចូលទៅក្នុងរូងភ្នំរបស់ Minotuare ដើម្បីកាត់ក្បាលរបស់វាថែមទៀតផង។
ពេលដែលចេញមកវិញព្រះអង្គបានជួយមនុស្សមួយចំនួនដែលមានទាន់ត្រូវបាន Minotuar ស៊ី។ ដោយពួកគេត្រូវបានវង្វេងនៅក្នងល្អាងក្រោមដីនោះ។ វាគឺជាការបញ្ចប់របស់ Minotuare នៅលើកោះក្រិដនេះ។

0 comments:
Post a Comment