ប្រវត្តិអាទិទេពសមុទ្រ Poseidon
អាទិទេពមួយអង្គនេះគឺជាបងប្អូនបង្កើតជាមួយអាទិទេព Zues ។ អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា ឪពុករបស់អាទីទេព Zues នេះគឺស្អប់កូនប្រុសណាស់ អោយតែប្រពន្ធរបស់គាត់រូបណាក៏ដោយ អោយតែកើតបានកូនប្រុស គាត់និងចាប់លេបទាំងរស់តែម្តង វាគឺដោយសារតែគាត់បានដឹងថា កូនប្រុសដែលកើតចេញពីសាច់ឈាមរបស់គាត់និងធ្វើការសំលាប់គាត់ ហើយក្លាយជាស្តេចទេវតាជំនួសវិញ។ ហេតុនេះហើយបានជាកូនរបស់គាត់ត្រូវបានគាត់ជារៀងរាល់ពេលដែលកើតរួច។ Poseidon គឺជាកូនប្រុសនិងជាបងប្អូនបង្កើតជាមួយអាទិទេព Zues នេះហើយ ហើយគាត់ត្រូវបានឪពុកស៊ីរួចទៅហើយ តែដោយសារអាទិទេព Zues និង អាទិទេព Hera បានប្រើល្បិចអោយឪពុករបស់គាត់ផឹងទឹកវេទត្តមន្តទើប ធ្វើអោយកូនប្រុសដែលគាត់ស៊ីពេលមុននោះ រស់និងត្រូវបានខ្ចាក់ចេញមកវិញ ក្នុងនោះមាន Poseidon នេះដែរ។
បន្ទាប់ពីបានសំលាប់ព្រះបិតារួចមក Poseidon Zues Heades គឺជាកូនប្រុសដែលមានអំណាចជាងគេ តែដោយសារការបោះឆ្នោត អាទិទេព Zues ក៏ក្លាយជាស្តេចទេវតាគ្រប់គ្រងលើមេឃ ចំណេកឯង Poseidon ក៏ត្រូវបានទៅគ្រប់គ្រងនៅឋានទឹក គឺសមុទ្រដោយមិនពេញចិត្តនិងអាទិទេព Zues នោះទេ ។ ព្រះអង្គតែងតេបង្កជាព្យុះភ្លៀងនិងធ្វើការបង្កគ្រោះថ្នាក់ដល់អ្នកដែលរបស់នៅមាត់សមុទ្រ ហើយគាត់បានធ្វើការស្នើរសុំអោយ ប្រទេសមួយចំនួនដូចជាប្រទេសនៅតាមតំបន់កោះក្រេត អោយធ្វើការបូជាគោរសំរាប់គាត់ថែមទៀតផង។
ក្នុងពេលនោះដែល ស្តេចនៅកោះក្រេតតែងតែធ្វើការបូជាគោសំរាប់អាទិទេព Poseidon នេះជារៀងរាល់ឆ្នាំ គោដែលយកទៅបូជាគឺជាគោដែលល្អ ស្តេចថ្មីរបស់កោះក្រែត មិនដែលជឿរថាមានព្រះនោះទេ ដូចឆ្នេះហើយបានជា ថ្ងៃមួយក្នុងពិធីបូជាគោ ព្រះអង្គស្រាប់តែឃើញ គោនោះគាត់ស្រលាញ៉មែនទែន ហើយគាត់អាណិតចំពោះគោនោះជាខ្លាំង ទ្រង់ក៏ធ្វើការបូជានូវគោផ្សេងជំនួនវិញ។
សកម្មភាពបែបនេះធ្វើអោយអាទិទេព Poseidon មានការខឹងសំបារជាខ្លាំង ដើម្បីជាការសងសឹកលោកក៏ចាប់ផ្តើម ប្រើទេពធីតាម្នាក់ទៀតដែលមានមន្តស្នេហ៍អោយ មកស្រលាញ់ជាមួយនឹងព្រះអង្គ ដោយដាក់ស្នេហ៍ព្រះអង្គនៃកោះក្រែតនោះថែមទៀតផង។ មិនយូរប៉ុន្នានព្រះអង្គក៏មានបុត្រជាមួយព្រះនាង ហើយបុត្រានោះគឺមានរាង្គជាមនុស្សពាក់កណ្តាលនិងគោពាក់កណ្តាល ហើយកូនរបស់ព្រះអង្គវាធ្វើការស៊ីមនុស្សជាអាហារថែមទៀតផង។
ដើម្បីការពារព្រះអង្គពីបិសាចគោដែលកូនរបស់ខ្លួនឯងទ្រង់ក៏ធ្វើការសង់ប្រាសាទវង្វេងមួយសំរាប់ ដាក់កូនរបស់ខ្លួនឯង ហើយធ្វើការចាប់អ្នកទោសអោយស៊ីជាចំនី។ យើងនិងនិយាយរឿងនេះនៅពេលក្រោយ។
មិនត្រឹមតែប៉ុន្នោះគាត់បានធ្វើការឈ្លានពានទៅលើផែនដីដែលជាដែនឥទ្ធិពលរបស់អាទិទេពអេទីណា ហើយបង្កើតជាបិសាច Medusa ថែមទៀតផង។ និងមានរឿងផ្សេងៗទៀតដែលអាទិទេពមួយនេះបានក៏សាងភាពវិនាសដល់មនុស្សលោក។
ប៉ុន្តែគ្រប់រឿងដែលអាទិទេព Poseidon និង អាទីទេព Heades ត្រូវបានកំចាត់និងដោះស្រាយដោយអាទិទេព Zues និងកូនរបស់អាទិទេព Zues ជានិច្ច ព្រោះអាទីទេព Zues គឺជាអាទេពល្អសំរាប់ប្រទេសក្រិច។


0 comments:
Post a Comment