ប្រវត្តិរបស់បិសាច Chimera
Chimera វាគឺជាសត្វដែលមានសារីរាង្គតែមួយ ប៉ុន្នែផ្សំឡើងដោយ ជីវិតនិងសត្វបីប្រភេទនៅក្នុងរាង្គកាយតែមួយ។ ដោយរាង្គកាយទាំងនោះរួមមាន ក្បាលចំនួនពីរនៅខាងមុខនោះជា ក្បាលពពែមានសមត្តិភាពផ្លុំនូវផ្សែងពុលបាននិងក្បាលតោមានសមត្តិភាពព្រួសភ្លើងបានហើយកន្ទុយរបស់ វា គឺជាសត្វពស់ពិសយ៉ាងសាហ៊ាវ។ សត្វមួយនេះត្រូវបានគេចាត់ទុកថាជាសត្វ Titan ដែលត្រូវបានបង្កើតឡើងដោយឪពុករបស់អាទិទេព Zues ឈ្មោះថា Cronus ដើម្បីយកមកផ្តួលកូនរបស់ខ្លួន ក្នុងសង្គ្រាមដណ្ដើមរាជបាលង្គ័។
Chimera ត្រូវបានគេធ្វើជារូបចម្លាក់សំរិទ្ធមួយដែលត្រូវបានឆ្លាក់រូបដោយអេស្ត្រូសស៊ីននៅភាគខាងជើងនិងកណ្តាលប្រទេសអ៊ីតាលីក្នុងកំឡុងសតវត្សទី ៥ - ៤ មុនគ។ ស .។
បន្ទាប់ពីអាទិទេព Cronus ធ្វើការលេងនូវសត្វចំលែកមួយក្បាលនេះ វាបានធ្វើការសំលាប់មនុស្សនិង ដុតអ្វីគ្រប់យ៉ាងគ្នានសល់ឡើយ ។ មិនយូរប៉ុន្មានវាបានចូលទៅដល់រដ្ជមួយរបស់ក្រិច ដែលមានវិរះបុរស់ម្នាក់ឈ្មោះថា Bellerophon ដែលគឺជាកូនរបស់ Pesidon ប្អូនប្រុសរបស់អាទិទេព Zues ជាមួយប្រពន្ធរបស់ Glaucusដែលជាមនុស្សធម្មតា ឈ្មោះថា Eurynome តែគាត់មិនបានដឹងថា Bellerophon
ជាកូនរបស់សាហាយនោះទេ។
ដើមឡើយគាត់មិនអាចសំរាប់ Chimera បាននោះទេ ដោយសារតែគ្មានមនុស្សណាម្នាក់អាចចូលក្បែរវាបាននោះឡើង បើចូលពីមុខបើមិនត្រូវសត្វតោខាំក៏ដោយតោព្រួសភ្លើងដែរ ហើយបើជិះដំរីចាក់ពីលើ ប្រកដដជាត្រូវផ្សែងពុលដែលចេញពីក្បាលពពែជាមិនខាន ប្រសិនជាវាយប្រហារពីក្រោយ គេចមិនផុតពីពិសពស់ដែលព្រួសចេញដោយកន្ទុយវាឡើយ។
ដោយសារខ្លួនមិនអាចចូលចិត្ត Chimera បាន Bellerophon មានតែស្វែងរកនូវសេះដោះស្លាបតែមួយគត់ដែល អាចគេចពីភ្លើង ផ្សែងពុលនិងពិសពស់បាន។
គាត់បានធ្វើការស្វែងបានសេះដុះបាន គឺដោយសារ តែគាត់ជាកូនរបស់ Pesidon ដែលស្តេចសមុទ្រ ហើយអំណាចរបស់គាត់គឺសេះនោះឯង គាត់បានបង្កើតសេះ ដល់មានអានុភាពមួយ និង Athena បានអោយស្លាបទៅសេះនោះវាក៏បង្កើតបានជាសេះដុះស្លាបមក។ សូមបញ្ជាក់កាលនោះ Pesideon និង Athena មិនទាន់ឈ្មោះគ្នានៅឡើយទេ។
បន្ទាប់ពីបានសេះដុះស្លាប់ Bellerophon ក៏យកសេះនោះទៅសំលាប់ Chimera បានសំរេច ដោយផ្សែងពុល ភ្លើង និង ពិសរបស់ Chimera មិនអាចទៅប៉ះនិង Bellerophon បាន ។ ដូចនេះគាត់បានខ្លាចជាវិរះបុរស់របស់ប្រទេសក្រិចក្នុងការសំលាប់សត្វចម្លែក Chimera នេះ ។ តែគាត់អាចសំរាប់សត្វនេះបានមិនមែនដោយសារគាត់ជាមនុស្សសុទ្ធសាតនោះទេ គឺដោយសារតែឪពុកបង្កើតរបស់គាត់គឺជាអាទីទេព សមុទ្រ Pesidon ដែលចូលចិត្តស្រលាញ់ប្រពន្ធគេ។

0 comments:
Post a Comment