ប្រវត្តិរបស់អាទិទេព Athena ព្រះនៃសង្រ្គាម
Athena ត្រូវបានប្រជាជនក្រិចចាត់ទុកជា ទេពធីតានៃប្រាជ្ញាសង្គ្រាមនិងគ្រឿងសិប្បកម្មនិងជាកូនស្រីសំណព្វចិត្តរបស់ Zeus។ Athena គឺមានប្រាជ្ញាវាងវៃក្លាហាននិងមានសមត្តិភាពច្រើនបំផុតដែលអាចគ្រប់គ្រងព្រះទាំងអស់បន្ទាប់ពីបិតារបស់គាត់ Zeus ដែលគ្រប់គ្រងអាទិទេពអូឡាំពិក។
ឪពុករបស់ Athena គឺ Zeus ។ ម្តាយរបស់នាងគឺ Metis។ ពូរបស់នាងគឺ Poseidon និង Hades ហើយនាងមាន Oemeter, Hera និង Hestia គឺជាម្តាយមីងរបស់ Athena។
ដោយសារតែអាទិទេពZues បានដឹងខ្លួនថាទៅមុខទៀតកូនប្រុសរបស់គាត់និងធ្វើការដណ្តើមរាជពីគាត់ មិនខុសពីកាលដែលគាត់ធ្វើចំពោះបិតារបស់គាត់ Crunos នោះទេ។ ចឹងហើយបានជាគាត់ស្រលាញ់កូនស្រីរបស់គាត់ណាស់ ហើយធ្វើការផ្តល់នូវមហិតរិទ្ធទៅអោយ Athena ទាំងអស់ដើម្បីអោយ ព្រះនាងជួយការពារព្រះរាជបាលង្គ័លរបស់គាត់។
ដោយសារតែអំណាចរបស់អាទិទេព Athena ខ្លាំងនិងជាអាទិទេពសង្គ្រាម បែបនេះហើយបានជាគេ ចាត់ទុក្ខ Athena ជាអាទិទេពស្រីដែលមានព្រហ្មចារិ ដោយព្រះនាងមិនត្រូវបានគេរំលោភបំពាន់បាននោះទេ ហើយព្រះនាងក៏មិនអាចមានប្តីបានដែលដោយសារព្រះនាងមិនត្រូវបានព្រះណាមួយធ្វើការ គ្រប់គ្រងព្រះនាងបាននោះទេ។ បែបនេះហើយទើបអ្នកបុរាណវិទ្យាធ្វើការវាយតំលៃថា ព្រះនាងគឹជាស្រី្តដែលមានព្រហ្មចារិដំបូងគេ ក្នុងចំនោមព្រះទាំងអស់។
ដំបូងឡើយ Zeus បានយល់ព្រមនឹងរឿង Hephaestus ដែលជាកូនបង្កើតរបស់ខ្លួនជាមួយ Hera អោយទៅរៀបការជាមួយ Athena ហើយ ។ ប៉ុន្តែនៅពេលដែល Hephaestus រៀបនឹងសំរេចបំណងហើយ ស្រាប់តែ Athena បានបាត់ខ្លួនពីគ្រែកូនក្រមុំបណ្តាលឱ្យគាត់បញ្ចេញទឹកកាមនៅលើកំរាលឥដ្ឋដូច្នេះធ្វើឱ្យកើតចេញនូវ Gaia និង Erichthonius ដែលមិនពេញលក្ខណះជាមនុស្សឬព្រះសោះ បែរជាដូចសត្វពាក់កណ្តាលមនុស្សពាក់កណ្តាលទៅវិញ។
អាទីទេព Athena គឺជាព្រះដែលធ្វើការគ្រប់គ្រងផែនដីទាំងមូល ហើយនាងគឺមានជំលោះជាមួយនិង ពូរបស់នាង Poseidon ដែលពូរបស់នាងបានធ្វើការបំពានទៅលើ បុព្វជិតរបស់នាងឈ្មោះមេឌីសា ដោយមិនអាចធ្វើបាបពូបានមានតែដាក់បណ្តាសាអោយមេឌីសាខ្លាចជាពោះពាក់កណ្តាលនិងមនុស្សពាក់កណ្តាល ដើម្បីកុំអោយពូរបស់ខ្លួនស្រលាញ់នាងមេឌីសាបាន។ បន្ទាប់មក ព្រះនាងបានជួយប្អូនរបស់ព្រះនាងឈ្មោះ Persues ដើម្បីសំលាប់នាងមេឌីសា ដែលបានរត់គេចខ្លួនទៅនៅរូងភ្មំម្នាក់ឯងថែមទៀតផង។ មិនត្រឹមតែប៉ុន្នោះ ព្រះនាងបានយកក្បាលមេឌីសាមកដាក់នឹងខែលរបស់ខ្លួនទៀត វាគឺជាកំហុសដល់ធំមួយរបស់ព្រះនាង Athena ។

0 comments:
Post a Comment