ពិតជាមិនធម្មតាពេលដឹងតំលៃនៃការផលិតឈុតមួយរបស់ The Kraken ចេញ ត្រឹមរយះពេល5នាទី មានតំលៃថ្លៃ5លានដុល្លា ក្នុងរឿង Clash of the Titans 2010 ។
The Kraken គឺជាសត្វចម្លែកយក្សរស់នៅក្នុងសមុទ្រ មានដៃស្រដៀងនឹងមឹក ដែលគេស្គាល់តាមរយៈ
ទេវកថារបស់ប្រទេសក្រិចបុរាណ ក្នុងអំឡុងពេលអាទិទេព អូឡាំពិក/Olympus រស់រាននៅឡើយដឹកនាំដោយ Zeus (God of the sky)។
គេធ្លាប់លើកយក អាមឹកយក្សនេះ មកផលិតជាខ្សែភាពយន្តបានពីររឿងរួចមកហើយគឺ Clash of The Titans 1981 នឹងផលិតសារឡើងវិញមួយវគ្គទៀតនៅឆ្នាំ 2010 នេះឯង។
តាមរយៈរឿង Clash of the Titans 2010 ក្រុមអ្នកផលិតបានសំរេចចំណាយឲលោក Peter Menzies Jr ដែលជាអ្នកគ្រប់គ្រង់ផ្នែកខាងផលិតចលនារូបភាពចំនួន 5លានដុល្លា សម្រាប់ឈុត The Kraken លេចឡើងក្នុងរឿងនេះដែលមានរយៈពេលត្រឹម 5 នាទីប៉ុណ្ណោះ ។ការចំណាយដល់ច្រើនបែបនេះដើម្បីឲលោកធ្វើការឆ្នៃរូបភាពធ្វើយ៉ាងណាឲល្អឥតខ្ចោះ ដូចសកម្មភាពពិតៗតែម្តង។
ពីអ្នកដឹកនាំរឿងជនជាតិបារាំង Louis Leterrier បាននាំយកទិដ្ឋភាពបែបបុរាណតាំង ពី រាប់ពាន់ ឆ្នាំមុន រួមផ្សំនឹងឈុតឆាកប្រយុទ្ធរវាង មនុស្សនិង ខ្យាដំរីយក្ស , បិសាចខ្លួនពស់/Gorgon, អាទិទេពឋាននរក/Hades ជាដើម។
បើអ្នកចង់ដឹងច្បាស់ថាវាមានរយះពេលប៉ុន្មានអាចផ្ទៀងនាទីសាកមើលបានថាគ្រប់៥នាទីឬអត់?

0 comments:
Post a Comment