ប្រវិត្តិរបស់ Kraken
យើងទាំងអស់គ្នាតែងបានលឺអំពីមឹកយក្សដែលធ្វើការវាយប្រហាមកលើមនុស្សក្នុងរឿងរបស់ក្រិច តែតាមពិតទៅវាមិនមែនជាសត្វដែលអាទិទេពជាអ្នកបង្កើតនោះទេ។
សត្វមឹកយក្សនេះមានឈ្មោះថា Kraken វាគឺជាប្រភេទមឹកយក្សដែលធំសំបើមជិតប៉ុន្មសំពៅមួយឯនោះ។ វាធ្វើការរស់នៅតាមតំបន់ Green Land និង ណូវេស នៅជាតិប្រទេសអង់គ្លេសនោះឯង។ រឿងរបស់មឹកយក្សនេះគឺជារឿងពិតមួយ។ដែលអ្នកដើរសមុទ្ររបស់ប្រទេសអង់គ្លេសបានសរសេរ។
មឹកយក្សនេះវាធ្វើការរស់នៅក្នុងតំបន់ដែលមានទឹកក្តៅ ហើយវាធ្វើការរស់នៅក្នុងបាតសមុទ្រដល់ជ្រៅ ជាធម្មតាវាធ្វើការស៊ីនូវត្រីបាឡាន ត្រីឆ្លាម ដែលមានទំហំតូចជាងវា។ ហើយបើតាមការរកឃើញ របស់ជនជាតិអង់គ្លេសវាក៏ចូលចិត្តចាប់នាវាដែលឆ្លងកាត់តំបន់ដែលវារស់នៅដែរ។ ក្នុងរឿងព្រេងជាច្រើនដែលនិយាយអំពី Kraken តែបើតាមអ្នកដែលជួបគឺវាមិនមានទំហំធំដូចអ្វីដែល ដែលសរសេររឿងព្រេងនោះសរសេរឡើយ។
ក្នុងសតវត្សទី១៦វាគឺជាអំឡុងពេលដែលប្រទេស អេស្បាញ បារ៉ាំង ប៉ទុយកាល និងអង់គ្លេស ចាប់ផ្តើមពង្រីចអំណាចរបស់ខ្លួននៅតាមតំបន់ឆ្ងាយពីប្រទេស អឺរ៉ុប។ កាលនោះមធ្យបាយដែលងាយស្រួលជាងគេក្នុងការធ្វើដំណើរគឺតាមសំពៅនេះឯង។ ក្នងសម័យមនុស្សមឹកយក្សតែងតែត្រូវបាននិយាយជាពាក្សចរចារាមថាសំពៅដែលជាអ្នកជំនួញត្រូវបានមឹកយក្សនេះវាយប្រហារ ទើបមិនអាចធ្វើការចូលមកក្នុងកំពុងផែបាន។
ពាក្យចរចារាមទាំងនេះមិនទាន់មានភាពល្បាញនៅឡើយទេកាលពីជំនាន់ នោះ រហូតដល់ច្រើនខែទៀត រដ្ជអំណាចធ្វើការដាក់កំហុសទាំងអស់ទៅចោរសមុទ្រវិញ ថាបានធ្វើការស្ទាក់ប្លន់នាយសំពៅ មិនមែនជាមឹកយក្សនោះទេ។ ប៉ុន្នែនៅតែមានអ្នករួចជីវិតមួយចំនួនបានអះអាងថានាយភឹករបស់ខ្លួនមួយចំនួនត្រូវបានមឹកយក្សចាប់ធ្វើជាអាហារថែមទៀតផង។
ដោយអ្នកដើរសំពៅមានភាពភ័យខ្លាច រដ្ជអំណាចបានធ្វើការចេញទូកទៅពិនិត្យនិងធ្វើការប្រមាញ់ប្រសិនជាពួកគេឃើញ។
ការប្រមាញ់នោះមានរយះពេលច្រើនខែ ទីបំផុតពួកគេក៏បានជួបនូវមឹកយក្សមួយប្រភេទនៅតំបន់ green Land ហើយពួកគេបានធ្វើការប្រម៉ាញ់មកយក្សនោះដោយប្រើកាំភ្លើងធំតូច តែមិនបានសំរេចនោះទេ ។ ពួកគេក៏ត្រូវបានដកថយមកវិញ មកកំពុងផែរវិញជាមួយនឹងការវាយប្រហាររបស់មឹកយក្ស សំពៅក៏ខូចខាត នាយភឹកមួយចំនួនក៏ស្លាប់បាត់ទៀត។ ដោយដឹងថាវាមិនមែនជារឿងប្រឌឹត គេក៏បានរកវិធីសាស្រ្តដើម្បីធ្វើការប្រម៉ាញ់មឹកយក្សនេះ។ ដោយគ្រាប់កាំភ្លើងមិនសំលាប់វាបាន គេបានធ្វើការប្រម៉ាញ់លើកក្រោយជាមួយលំពែង ស្នរ និងសំណាញ់ ទើបចាប់វាបាន ។ មឹកយក្សដែលគេចាប់បាននោះវាមានទំហំមិនធំនោះទេ វាមានទំងន់តែ២តោនប៉ុន្នោះ វាមិនអាចកំទេចសំពៅបានទេ តែវាអាចចាប់មនុស្សលើសំពៅដោយងាយ។
ក្រោយមកគេធ្វើការប្រម៉ាញប្រហែលច្រើនឆ្នាំចាប់ប្រភេទមឹកយក្សនោះបានចំនួនច្រើនជាង ៣០ក្បាលនៅមកហាសមុទ្រដែលនៅក្នុងតំបន់ ណូវែស និង Green land។

0 comments:
Post a Comment