Videos

រឿងដល់សាហ៊ាវរបស់ Aswang នៅហ្វីលីពិន



អ្នកទាំងអស់គ្នាធ្លាប់តែមើលរឿងបរទេស ដូចជា ឥណ្ឌា ចិន អាមេរិច ប៉ុន្នែអ្នកទាំងអស់គ្នាបែរជា មើលរំលងនូវរឿងដល់រន្ធមួយដែលកើតឡើងនៅអាស៊ីយើងទៅវិញ។ វាគឺជារឿងដែលកើតឡើងក្នុងពេលដែល អេស្ពាញចូលមកធ្វើអាណានិគមន៍មកលើប្រជាជនហ្វីលីពិន។ អ្នកសិក្សាបុរាណវិទ្យារបស់ប្រទេសអេស្បាញបានអោយដឹងរាល់បិសាចទាំងអស់នៅហ្វីលីពិនគេខ្លាចបិសាចម្នាក់នេះជាងគេ គឺ Aswang វាមិនខុសពីខ្មែរយើងខ្លាចអាបនោះទេ។ សព្វថ្ងៃមនុស្សមួយចំនួនធំនូវតែគិតថា Aswang នៅតែបន្តមានដល់សព្វថ្ងៃហើយមនុស្សនៅតែធ្លាប់ជួបដដែល។

Aswang នេះគឺជាបិសាចជញ្ជួកឈាមនិងចូលចិត្តស៊ីមនុស្សស្រីដែលមានទំងន់ថែមទៀតផង វាធ្វើការរស់នៅជាមួយមនុស្សយើងដូចធម្មតា ហើយយប់ឡើងវានិងប្រែក្លាយជាបិសាចដែលដោះស្រាប់ដូចជាប្រចៀវដើរបឺតឈាមនុស្សគ្រប់គ្នា។ គេអាចដឹងថាមនុស្សជា Aswangឬមិនមែនគឺដោយសារ តែគេមានរបៀបមើលរបស់គេ ។ ក្នុងពេលដែលមនុស្សនោះដើរកាត់តាមមន្លឺថ្ងៃ ស្រមោលដែលចាំងមកដីគឺមិនដូចជាស្រមោលរបស់យើងនោះទេ វាដូចជាស្រមើលមនុស្សស្គមមានស្លាប។ តែត្រង់នេះ Aswang ខ្លួនឯងក៏ដឹងដែរចឹងបានវាកំរងនិងដើរជាមួយក្រុមមនុស្សនៅទីភ្លឺណាស់។
មួយទៀតប្រសិនជាយើងសង្ស័យថាវាគឺជាAswang សូមអោយអោនក្បាលក្រោមប្រឡុះយើង ហើយមើលមនុស្សនោះតាមក្រោមយើងរបស់យើង នោះនិងឃើញមុខពិតរបស់វាជាមិនខាន។ សូមបញ្ចាក់ថារាល់អ្នកដែលធ្វើបែបនេះប្រសិនជាវាដឹងយប់នឹងវានិងហែកដំបូលផ្ទះយើងចូលមកខាំកយើងជាមិនខាន។

តើAswang កើតមកដោយសារអ្វី? វាគឺកើតឡើងដោយសារការចង់មានអំណាច អ្នកណាដែលក្លាយជា Aswang គឺមនុស្សធម្មតាមិនអាចយកឈ្នះបានទេ អាវុធធម្មតាគឺមិនអាចសំលាប់វាបាននោះទេ ដើម្បីសំលាប់វាបានទាល់តែគ្រូដែលមានមន្តអាគមន៍ខ្លាំង យករំពាត់សិលមកវាយទើបធ្វើអោយវាស្លាប់បាន។ មនុស្សដែលចង់ក្លាយជា Aswang គេត្រូវតែយកពងមាន់កូនមកលេបទាំងសំបកហើយ មិនអោយវាបែបនោះទេ ប្រសិនជាវាបែកលេបម្តងទៀត លេបរហូតទាល់តែវាមិនបែក ទើបគេយកវា ទៅកប់ក្រោមគុំឬស្សីជាមួយនិងអាចម៍មាន់ ពេលនោះថ្ងៃពេញបូរមីអ្នកនឹងក្លាយជា Aswang ដែលអាចហោះបាន និងសំលាប់អ្នកណាដែលអ្នកស្អប់បានហើយ។

រឿងរបស់Aswang វាគឺជារឿងមួយដែលកើតឡើងពេលដែឡពួកអេស្បាញចូលក្នុងប្រទេសភីលីពីន ដោយកាលនោះប្រជាជនរស់នៅ ក្នុងភូមិដាច់ស្រយ៉ាលពីគេ។ ដោយសារកាលនោះជនជាតិនោះមានប្រជាជនច្រើនជាតិសាសនិងនៅលើកោះថែមទៀតនោះ ធ្វើអោយការគ្រប់គ្រងមិនអាចសពជ្រុងជ្រោយបាន អ្នកមានលុយឬអំណាចធ្វើបានមនុស្សទុនខ្សោយ គឺប្រើច្បាប់ព្រៃក្នុងសម័យកាលនោះ។ ហេតុនេះមានក្រុមគ្រួសារមួយដែលត្រូវបានគេធ្វើបាបជាខ្លាំង ដោយត្រូវគេរើបអូស ដីស្រែផ្ទះ ហើយបំណុលសងមិនចេះអស់នោះទេ។ មិនត្រឹមតែគាត់នោះទេ ជនជាតិភីលិពិនទាំងអស់ដែលគ្មានប្រាក់ដើម្បីបងពន្ធដល់អេស្ពាញនោះទេ គឺត្រូវចាប់ធ្វើជាទាសករទាំងអស់។ ដោយទ្រាំនិងការធ្វើបាបរបស់ អ្នកមានអំណាចនោះមិនបាន គាត់ក៏បានទៅរកគ្រូមនអាគមន៍ម្នាក់នៅក្នុងព្រៃ។

គ្រូនោះបានធ្វើការណែនាំគាត់អោយគាត់យកពងមុនដែលកំពុងតែក្រាបមកលេបទាំងមូល បន្ទាប់មកអោយយកពងនោះទៅកបជាមួយអាចម៍មាន់ដោយស្រោចប្រេងដូងផង។ ប៉ុន្នានថ្ងៃក្រោយមកគាត់ក៏មានអារម្មណ៍ឈឺឆ្អឹងឆ្អែងខ្លាំង។ ពេលយប់ឡើងគាត់ក៏បានដុះច្រមុះដូចសត្វឆ្កែ និងមានស្លាបដូចប្រចៀវ ហើយអណ្តាតរបស់គាត់ចាប់ផ្តើមវែងជាមួយមែត្រ ក្រចកដុះវែងមានទាំងចង្កូមថែមទៀតផង។ គាត់ចាប់ផ្តើមមានអារម្មណ៍មូលមៅនឹងឃើញតែមនុស្សដែលធ្វើបាបគាត់ ហើយក៏ហោះទៅផ្ទះអ្នកមានម្នាក់នោះ។ ថ្ងៃនឹងដែរមនុស្សមួយផ្ទះ រួមជាមួយអ្នកបំរើជាង២០នាក់ត្រូវបានសំលាប់គ្មានសល់ មិនថាប្រុសមិនថាស្រី ជាពិសេសគឺជនជាតិអេស្ពាញ់នោះតែម្តង។

ដោយសារតែប្រជាជនមានការភ័យខ្លាចមិនថា សត្វអ្វីមកសំលាប់អ្នកទាំងនោះ គេក៏ចាប់ផ្តើមដាក់វែនគ្នាយាមដើម្បីការពារអ្នកភូមិ។ មុនដំបូងនារីម្នាក់នោះចង់សំលាប់តែមនុស្សដែលធ្វើបាបគ្រួសាររបស់គាត់ទេ តែឥឡូវនាងមិនអាចគ្រប់គ្រងខ្លួនបាន​ ក៏ចេញទៅស៊ីគោក្របីប្រជាជននៅភូមិជិតនាងថែមទៀតផង។ នាងខ្លាចមិនអាចគ្រប់គ្រងខ្លួនបានក៏បានចាកចេញពីគ្រួសារទៅរស់នៅម្នាក់ឯងនៅក្នុងព្រៃ។ នាងបានព្យាយាមទៅរកគ្រូនោះវិញដែរ តែគ្រូនោះថា ខ្ញុំបានប្រាប់នាងហើយថា ប្រសិនជានាងកើតជា Aswang ហើយមិនអាចក្លាយជាមនុស្សវិញបានទេ ទាល់តែស្លាប់ ប្រសិនជានាងចងបញ្ចប់ខ្លួនជា Aswang នាងទៅកាយពងមាន់ដែលនាងកប់នោះហើយ កំទេចវាចោលទៅ Aswang និងស្លាប់ហើយ ហើយនាងក៏ត្រូវស្លាប់ជាមួយនាងដែរ។

ជាចង់បញ្ចប់នាងបានទៅប្រាប់ក្រុមគ្រួសាររបស់នាងពីដំណើររឿងគ្រប់បែបយ៉ាង ហើយនាងបានលាក្រុមគ្រួសាររបស់នាង បន្ទាប់មកនាងបានវាយកំទេចពងមាន់នោះទៅ ហើយនាងក៏ស្លាប់ទៅជាមួយនិង Aswang នោះដែរ។ ដោយសារតែមុននិងស្លាប់នាងបានប្រាប់គ្រួសាររបស់នាងពី Aswang នេះហើយបានជាប្រជាជនភីលីពិនស្គាល់ហេតុដែលនាំអោយកើតជា Aswang។


About Sokny Van

0 comments:

Post a Comment

Powered by Blogger.