Videos

ប្រវត្តិរបស់នាង Medusa


អ្នកទាំងអស់គ្នាប្រហែលជាចាំនូវវីដេអូរបស់ខ្ញុំទាក់ទងទៅនិងប្រវត្តិរបស់​ស្តេចសមុទ្រ Peseidon ហើយមែនទេ ប្រសិនជាអ្នកទាំងអស់គ្នាមិនទាន់បានមើលប្រហែលជាអាចនិងមិនយល់ ហេតុអ្វីបានជាមេឌីសាខ្លាចជានារីដែលមានក្បាលពស់បែបនេះ។

មុនពេលដែលមេឌីសាក្លាយជាបិសាចបែបនេះ នាងគឺជានារីម្នាក់ដែលស្រស់ស្លាតជាងគេនៅក្រុងអាទែន នៃរដ្ជមួយរបស់ប្រទេសក្រិចបុរាណ។ មនុស្សជាច្រើនតែងតែលង់ស្រលាញ់នាងហើយ នាងចូលចិត្តទាក់ទងប្រាស្រ័យជាមួយមនុស្សគ្រប់គ្នានៅទីក្រុងនិងជនបទ នាងមិនដែលធ្វើការរើសអើងទៅលើមនុស្សគ្រប់រូប សូម្បីតែអ្នកសុំទានក៏ដោយ។

ជាធម្មតានាងគឺជាបុព្វជិតម្នាក់យ៉ាងស្មោះស្ម័ក្រទៅលើអាទិទេព អេទីណា ជារៀងរាល់ថ្ងៃនាងតែងតែធ្វើការជួនដង្វាយសំរាប់ព្រះអាទិទេព អេទីណា។ 
ក្នុងអំឡុងពេលមួយដែល Peseidon ធ្វើការឈ្លានពានមើលលើផែនដី ដោយ Peseidon គឺជាស្តេចសមុទ្រ ហើយបានចែកអំណាចជាមួយបងប្អូនរបស់ខ្លួនរួចទៅហើយគឺអាទិទេព Zues គ្រប់គ្រងថានសួរ Hades គ្រប់គ្រងថាននរក និង ខ្លួនគ្រប់គ្រងថាទឹក ដោយថានដីមិនទាន់មានការគ្រប់គ្រងដោយបងប្អូនរបស់ខ្លួន គឺគ្រប់គ្រងដោយអាទិទេព Athina ដែលជាអ្នកដទៃ ធ្វើអោយ ស្តេចសមុទ្រម្នាក់នេះ ចង់ឈ្លានពាន ដោយធ្វើការរុកគួនកោះក្រែតជាដើម ដើម្បីផ្តល់នូវដង្វាយសំរាប់ខ្លួនជាស្តេចសមុទ្រ មិនត្រឹមតែប៉ុន្នោះគាត់ថែមទាំងមានការឈ្លួសប្រជែងជាមួយអាទិទេពអេទីណាថែមទៀតផង។

Peseidon ចង់អោយអេទីណាមានភាពអាម៉ាស់ក៏ចង់បង្កើតរឿងដែលអាម៉ាសសំរាប់បុព្ធជិតរបស់ព្រះនាង ។ ថ្ងៃមួយដោយក្នុងវិហាររបស់អាទិទេពអេទីណា គ្មានមនុស្សហើយព្រះអង្គបានឃើញនារីដល់ស្រស់ស្អាត់ម្នាក់កំពុងតែគោរពដល់រូបសំណាក់អេទីណា គាត់ក៏បានចាប់ធ្វើបាបនាងនៅមុខរូបសំណាក់របស់ព្រះនាងអេទីណា គឺគោលបំណងដើម្បីធ្វើអោយអេទីណាអាម៉ាស់មុខ។ វាគឺជារឿងដែលអយុត្តិធម៍សំរាប់នារីម្នាក់នោះណាស់ ហើយនាងគឺជាMedusa នោះឯង។ ដោយទ្រាំនិងការអាម៉ាសនេះមិនបាន ព្រះនាងអេទីណាក៏ដាក់បណ្តាសារអោយ មេឌីសាក្លាយជាមនុស្សខ្លួនពស់និងក្បាលគ្របទៅដោយសក់ពស់ថែមទៀតផង មិនត្រឹមតែប៉ុន្នោះប្រសិនជាអ្នកណាមើលមុខរបស់នាងគឺនិងក្លាយជាថ្មភ្លៀម។

ក្នុងខ្សែភាគយន្តយើងឃើញថានាងមេឌីសាតែងតែសំលាប់មនុស្ស តែតាមពិតមិនមែនដូចនេះទេ។ ដោយសារនាងមិនអាចរស់នៅជាមួយមនុស្សបានហើយមនុស្សក៏ចាត់ទុកនាងជាបិសាច នាងក៏ចាកចេញពីទីក្រុងអាទែនទៅរស់នៅវាលខ្សាច់ សាហារ៉ាអោយឆ្ងាយពីគេនៅក្នុងរូងភ្នំតែម្នាក់ឯង។
ក្នុងគោលបំណងមិនចង់សំលាប់អ្នកណាម្នាក់ ហើយក៏មិនចង់ជួបជាមួយមនុស្សឬអ្វីទាំងអស់ដែលមានជីវិត ប្រសិនជានាងមើលសុទ្ធក្លាយជាថ្មទាំងអស់ សូម្បីតែសត្វដែលនាងចិញ្ចឹម។

វាគឺជារឿងដែលអយុត្តិធម៍ទីពីររបស់នាងមេឌីសា នៅរដ្ជមួយរបស់ក្រិចមានបុរស់ម្នាក់ឈ្មោះថា Perseus គាត់គឺជាបងប្អូនជាមួយ Herclur គឺជាកូនរបស់អាទិទេព Zues ដែលត្រូវជាក្មួយថ្លៃរបស់នាងមេឌីសានេះឯង ព្រោះអ្នកដែលធ្វើបាបនាងមេឌីសា Peseidon ស្តេចសមុទ្រគឺជាពូរបស់គាត់។ 
Perseus​ បានចូលមកកាត់ក្បាលរបស់នាងពេលកំពុងដេក ដោយមានជំនួយពីអាទិទេព Athina អ្នកដែលដាក់បណ្តាសាអោយនាងថែមទៀតផង។ បានជា Perseus មកកាត់ក្បាលរបស់នាង Medusa ព្រោះថា គាត់ត្រូវការក្បាលរបស់នាងទៅផ្តួលរលំ ស្តេចមួយអង្គឈ្មោះថា Phineus ដោយសារពេលនោះ ស្តេចម្នាក់នោះមានអំណាច និងកងទ័ពច្រើន ហើយគាត់បានធ្វើការលួចប្រពន្ធរបស់ Perseus និងគាបសង្កត់ប្រជារាស្រ្ត ដែលជាហេតុត្រូវតែធ្វើបដិវត្តន៍ផ្តួលរលំស្តេចមួយអង្គនេះ។
បន្ទាប់ពីកាត់ក្បាលរបស់ Medusa ហើយឈាមដែលស្រក់ចេញពីមេឌីសាក្លាយជាពស់ជាច្រើនប្រភេទនៅទ្វីបអាព្រិចដូចសព្វថ្ងៃនេះឯង។ 

About Sokny Van

0 comments:

Post a Comment

Powered by Blogger.