Cyclops ត្រូវបានគេយកទៅធ្វើជាកម្មកររបស់កូនព្រះអាទិទេព Zues និង Hera ឈ្មោះ Hephaestus ដែលជាព្រះដែលមានតួនាទីក្នុងការក៏សាងអាវុធដែលមានអានុភាពខ្លាំងក្លារបស់ព្រះនៅ អូឡាំពិជ ។ ហើយការងាររបស់ Cyclops គឺជាកូនជាងដែលជួយ Hephaestus ដើម្បីកសាងអាវុធអោយព្រះ។ Cyclops ត្រូវបានគេដឹងថាវារស់នៅជាក្រុមមែន តែពួកវាមិនមានការគ្រប់គ្រងដែលល្អនោះទេ ព្រះពួកគេគ្មានមេដឹកនាំដូចមនុស្សនោះទេ វារស់នៅដូចជាមនុស្សព្រៃ។
ហេតុអ្វីស៊ីក្លូមានភ្នែកតែមួយ? យោងទៅតាមរឿងព្រេងនិទានស៊ីក្លូមានភ្នែកតែមួយពីព្រោះពួកគេបានដោះដូរភ្នែកម្ខាងដើម្បីមើលអនាគត។ ភ្នែករបស់ពួកគេប្រសិនជាអ្នកណាអាចខ្វះបាន អ្នកនោះអាចយកភ្នែករបស់វាដើម្បីមើលឃើញអនាគតដែលគេចង់ដឹង បែបនេះហើយទើបមានមនុស្សមុនតិចទេ ដែលចង់សំលាប់វា តែក៏គ្មានអ្នកណាអាចត្រលប់ទៅវិញបានដែរ។
រឿងរបស់ដែលទាក់ទងទៅនឹង Cyclops ដែលពេលនោះហើយដែលមនុស្សបានស្គាល់ជាមួយនឹង Cyclops នេះ។
កាលពីពេលមួយមានកូនស្តេចម្នាក់ដែលបានធ្វើដំណើរតាមទូកដើម្បីធ្វើចំបាំង គាត់មានឈ្នោះថា Odysseus គាត់ត្រូវបានគេចាត់ទុកថាជាអ្នកដែលពូកែធ្វើសឹកសង្គ្រាមជាងគេ។ គាត់មិនមែនជាកូនទេវតានោះទេ ហើយគាត់គឺមានម្តាយឪពុកជាមនុស្សសុទ្ធសាត។
ពេលនោះដែលគាត់បានធ្វើដំណើរដាច់ឆ្ងាយពីសំពៅផ្សេងៗរបស់គាត់ ដោយកាលនោះសំពៅដែលក្រិច បានបង្កើតឡើងមិនអាចធ្វើដំណើរបញ្ចាស់ខ្យល់បាននោះទេ ដូចនេះពេលស្ងប់ខ្យល់គឺត្រូវអំនឹងដៃ ជាហេតុដែលត្រូវប្រើទឹកផឹកច្រើន។
Odysseus បានប្រទះឃើញកោះមួយដែលនៅមិនឆ្ងាយពីសំពៅរបស់គាត់ ជាហេតុដែលគាត់ត្រូវចូលសំចត់ដើម្បីស្វែងរបស់ទឹកសាបផឹក។ គាត់បានដើរជាមួយក្រុមនាវឹករបស់គាត់ ហើយបានជួបនឹងរូងភ្នំមួយ ដែលមើលទៅមានលក្ខណះទូលាយ និង មានសុវត្តិភាព គាត់ក៏បានសំរេចចិត្តថានិង ស្នាក់នៅទីនោះមួយរយះព្រឹកចាំចេញដំណើររកស្បៀងនិងចេញទូកទៅទៀត។ គិតហើយគាត់ក៏បានបង្កាតភ្លើងដើម្បីកំដៅខ្លូនជាមួយក្រុមរបស់គាត់។
ប៉ុន្នែ ពេលល្ងាចឡើងស្រាប់តែមានសំលេងហ្វូងជាមចូលមកក្នុងរោងភ្នំនោះ ជាមួយមនុស្សដែលមាន មាឌធំម្នាក់ដូចយក្ស តែមានភ្នំតែមួយគត់។
យក្សដល់ធំនោះបានធ្វើការបិទរូងភ្នំដោយមិនដឹងថាមានមនុស្សកំពុងតែរស់នៅក្នុងរូងរបស់គាត់ឡើយ។ ពេលនោះហើយដែលវាមានភាពភ្ញាក់ផ្អែរជាខ្លាំងពេលឃើញមនុស្សច្រើនក្នុងរូងភ្នំរបស់វា វាបានចាប់មនុស្សនោះស៊ីជាអាហារ ។ ដោយមនុស្សមានច្រើនដែរវាក៏ទុកខ្លះ ទុកស៊ីពេលយប់ជ្រៅទៀត ពេលនោះហើយដែល Odysseus បានប្រាប់ទៅយក្សនោះថា ដើម្បីស៊ីពួកយើងអោយឆ្ងាញ់ទាល់តែផឹកស្រា Cyclops សួរសារស្រាអីទៅវាមិនដែលស្គាល់នោះទេ វាក៏បានសាកស្រានោះ ហើយស៊ីមនុស្សមួយទៀត ដើម្បីខ្លែមស្រា វាអរគុណ Odyssues ហើយបានសួរឈ្មោះគាត់ ពេលនោះគាត់ប្រាប់គាត់ឈ្មោះគ្មាននរណា។ យក្សបានប្រាប់ថាមិនអីទេយើងនិងស៊ីឯងក្រោយគេបង្អស់ បន្ទាប់មកវាក៏ស្រវឹងដេកលក់ ប្រសិនជាវាដឹងថាស្រាអាចអោយវាស្រវឹងប្រហែលជាវាមិនផឹកនោះទេ។
បន្ទាប់ពីស្រវឹក Odysseus បានយកឈើស្រួចមកចាក់ភ្នែករបស់វា ពេលនោះហើយដែលវាឈឺចាប់ស្រែកពេញរោងភ្នំ ចំនែកឯ Cyclops ដែលនៅជិតរោងនោះសួរថាមានរឿងអីបានជាស្រែកលឺម្លេះ? វាប្រាប់ទៅវិញ គ្មានអ្នកវាចាក់ភ្នែកខ្ញុំ ។ ដោយលឺបែបនោះ Cyclops ទៅនោះបានដើរចេញវិញទៅ ព្រោះវាគិតថាគ្មាននរណាធ្វើអ្វី Cyclops ដែលនៅក្នុងរោងភ្នំនោះទេ។ តែតាមពិត Odysseus ភថាគាត់ស្មោះ គ្មាននរណាតើ។
ព្រឹកឡើងវាបានបើកផ្ទាំងថ្មដើម្បីចេញទៅខាងក្រៅរកជំនួយ Odysseus ក៏បាននាំគ្នាគាត់រត់ចេញទៅលើទឹកវិញ ដោយសុវត្តិភាព ចំនែកឯ Cyclops នោះបានខ្វាក់ភ្នែកទៅ។ វាគឺជារឿងដែលបានសរសេរនៅក្នុងប្រវត្តិរបស់ Odysseus ដែលបានជួបជាមួយ Cyclops ។

0 comments:
Post a Comment