ប្រវត្តិរបស់ Sphinx ក្រិច
អ្នកដែលធ្លាប់មើលរឿង God of Egypt ប្រហែលជាធ្លាប់មើលឈុតដែលចូលទៅក្នុងវិមានរបស់អាទិទេព Seth ប្រសិនជាឆ្លើយមិនត្រូវនឹងសំនួរបស់វាទេ អ្នកនឹងត្រូវបានវាស៊ីជាមិនខាន។ នៅក្នុងប្រទេសអេហ្សីបរូបសំណាក់របស់ Sphinx ត្រូវបានគេដាក់អោយធ្វើការយាមផ្នូរស្តេច។ តែយើងនឹងយកមកនិយាយពេលក្រោយ ថ្ងៃនេះយើងនិយាយពីប្រវត្តិរបស់Sphinxនៅក្រិចសិន។
Sphinx រូបរាង្គរបស់នាងគឺជាមនុស្សស្រី មានក្បាលជាមនុស្ស ខ្លួនជាសត្វតោ មានស្លាបជាសត្វឥន្ទ្រី និងមានកន្ទុយគឺជាសត្វពស់វែក។ សមត្ថភាពរបស់នាងគឺនាងអាចហោះបាន ហើយនាងចាប់ចំនីដូចជាឥន្ទ្រីនិងកន្ទ្រប់ដូចជាសត្វតោ នាងធ្វើការស៊ីនូវសត្វរស់មានជីវិត។
Sphinx ត្រូវបានគេសរសេរថានាងកើតចេញពីបិសាច Echidna with Chimera ដែលជាបិសាចសាហាវនិងជាបិសាចសុទ្ធសាត មិនជាប់ខ្សែរជាមួយនិងអាទិទេពនោះទេ ដោយសារខ្សែស្រលាយឆ្ងាយពេក។
នាងត្រូវបានគេជឿរថាជាបិសាចដែឡចិត្តអាក្រក់និងកំណាចជាងគេ ប្រសិនជានាងឃើញអ្នកណាដែលចូលមកក្នុងដែនកានកាប់របស់នាង នាងនិងសួរសំនួរភ្លៀម បើឆ្លើយមិនចេញនិងប្រាកដក្លាយជាចំនីរបស់នាងហើយ។
Sphinx ត្រូវគឺជាបិសាចដែលត្រូវបណ្តាសាររបស់អាទិទេព ហេរាជាប្រពន្ធអាទិទេព Zues ហើយត្រូវបានគេអោយមកធ្វើការយាមប្រាសាទមួយឈ្មោះថា ថេប ដែលជាក្រុងបុរាណ។ នាងត្រូវបានបញ្ជូនមកក្រុងបុរាណគឺដោយសារតែក្រុងបុរាណមួយនេះនិងមានបុរស់ម្នាក់ដែលអាក្រក់និងធ្វើខុសនូវសិលធម៍ខ្លាំងមែនទែន ហើយគាត់នោះនិងត្រូវខ្លាចជាស្តេចនៅក្នុងក្រុងថេបនេះ។
បុរសម្នាក់នោះគឺជា អូឌីឌូស។
អូឌីឌូសមានប្រវត្តិរបស់នៅក្នុងទីក្រុងមួយទៀតនៃប្រទេសក្រិច គាត់គឺជាស្តេចនៃក្រុងមួយនៃប្រទេសក្រិច តែគាត់ត្រូវបានមន្ត្រីអាក្រក់ញូសញង់អោយធ្វើការសំលាប់បិតាហើយរៀបការជាម្តាយ របស់ខ្លួនដើម្បីអាចឡើងធ្វើជាស្តេចបាន ដើម្បីកុំអោយមានអ្នកណាអាចដណ្តើមរាជមួយព្រះអង្គបាន។ តែបន្ទាប់ពីសំលាប់និងរៀបការជាមួយម្តាយខ្លួនហើយគាត់ត្រូវបានប្រជារាស្រ្តស្អប់ខ្ពើម ហើយក៏ធ្វើការបណ្តេញចេញពីក្រុង ហើយក្រុងដែលគាត់មកនោះគឺជាក្រុង ថេបនេះហើយព្រះវាជាក្រុងបុរាណគ្មានមនុស្សរបស់នៅនោះទេ ។ តាមផ្លូវប្រជាជនបានធ្វើការវាយគាត់អោយចុះពីរទះ និងតាមសំលាប់ដូចជាទារសករចឹង។
នៅពេលដែល អូឌីឌូស បានមកដល់រាជវាំងបុរាណគឺជាក្រុងថេប គាត់បានឃើញសត្វថ្មមួយដល់ធំដែលមានខ្លួនជាតោមានស្លាបជាឥន្ទ្រីហើយមានកន្ទុយជាពស់ ពេលមកដល់ស្រប់តែវាមានជីវិត។ ហើយក៏បានសួរសំនួរទៅគាត់វាគឺជា Sphinx នោះហើយ ប្រសិនជាគាត់មិនស្មោះត្រង់ហើយលាក់ពុតដោយមិនឆ្លើយការពិតចំពោះ Sphinxទេ នាងនឹងស៊ីគាត់ជាមិនខាន។
សំនួររបស់ Sphinx សួរទៅ អូឌីឌូស!
តើអ្វីទៅជាមនុស្សមានជើងបួនដើរនៅពេលព្រឹក?ហើយមានជើងពីរដើរពេលថ្ងៃនិងមានជើងបីដើរនៅពេលល្លាច?
អូឌីឌូស បាននឹកឃើញហើយបានឆ្ងើយទៅវិញថា ក្មេងដែលទើបនឹងកើតដើររៀនដើរគឺត្រូវដើរជើងបួននៅពេលព្រឹកលុះដល់ពេលធំគឺដើរជើងពីរនៅពេលថ្ងៃយូរទៅពេលដែលគេចាស់ទៅគឺត្រូវដើរជើងពីរជាមួយឈើច្រុត សរុបទៅមានជើងបី គឺដើរពេលល្ងាច។ បន្ទប់ពីបានឆ្លើយនូវសំនួរនេះត្រឹមត្រូវហើយ Sphinx ក៏បានខាំខ្លួនឯងអោយស្លាប់ដើម្បី ជាបង្ហាញថាខ្លួនមិនក្បត់សន្យារចំពោះ អូឌីឌូស ហើយនិងបញ្ចាក់ចំពោះអាទិទេព ហេរ៉ា ថាខ្លួនមិនអាចបំពេញភារះកិច្ចអោយបានចប់ ដូចនេះមានតែស្លាប់ដើម្បីបញ្ចប់រឿងទាំងអស់។

0 comments:
Post a Comment