ប្រវត្តិរបស់គ្រុឌ Garuda


សត្វគ្រុឌគឺជាសត្វមួយប្រភេទដែលខ្មែរយើងតែងតែស្គាល់ ព្រោះឃើញនៅលើថាវនៃប្រាសាទ ព្រមទាំងវត្ថអារាមនោះឯង ។ តើអ្នកទាំងអស់គ្នាធ្លាប់បានសង្កេតទេថា សត្វគ្រុឌនិងនាគនេះ ត្រូវបានគេយកមកដាក់ក្នុងវត្ថ ប៉ុន្តែមិនដែលដាក់នៅក្បែរគ្នានោះទេ។
បើទោះបីយកមកដាក់ជិតគ្នាក៏មិនស្អាតដែរ។
ម៉្យាងមិញទៀតសត្វទាំងពីនោះគឺជាសត្រូវនិងគ្នាទៀតផង។
បើតាមសាសនាព្រះពុទ្ធខ្ញុំប្រហែលជាមិនបានស្តាប់អោយលំអិតទេ ដោយសារមិនសូវអានសៀវភៅធម៍ តែតាមតែដឹងសត្វទាំងពីនេះគេប្រៀបទៅនឹងសត្វពស់និងសត្វបស្សី។ ចំពោះសត្វគ្រុឌ គេតែងតែដឹងថា វាចូលចិត្តស៊ីសាច់សត្វនាគណាស់ ហើយនាគគឺមិនអាចយកឈ្នះសត្វគ្រុឌបាននោះទេ។ ពេលនាគឃើញគ្រុឌតែងតែរត់ ហើយគ្រុឌឃើញនាគដឹងតែហៀរទឹកមាត់ម៉ង បើឃើញដំរី ឈ្លុះអ្វី ក៏វាមិនទៅរកដែរ គឺវាចង់ស៊ីតែនាគតែម្តង។ ព្រោះវាគិតថា ដំរី សត្វព្រៃផ្សេងៗគឺជាចំនីរបស់នាគ បើវាស៊ីនាគគឺមានន័យថាវាខ្លាំងអស់សត្វទាំងអស់ ដោយសារនាគស៊ីទាំងសត្វលើគោគនិងក្នុងទឹក។

បើតាមសាសនាព្រហ្មវិញ សត្វនាគនិងគ្រុឌនេះគឺជាបងប្អូនបង្កើត ហើយសត្វពីនេះនៅតែមិនមានអ្នកណាមួយឈ្នះឬចាស់នោះទេ ព្រោះសត្វទាំងពីនេះមានរិទ្ធអំណាចដូចគ្នា។ថ្ងៃនេះយើងនឹងលើកយករឿងក្នុងសាសនាព្រហ្មបែបឥណ្ឌាមកប្រាប់ ដោយដូរឈ្នោះម្តាយនាគនាង កាឌ្រុ និង នាង វីនាតា ព្រះតួអង្គក្នុងរឿងរបស់ឥណ្ឌាគ្មានឈ្មោះនេះនោះទេ។

ប្រវត្តិរបស់សត្វគ្រុឌ  Garuda God
កាលពីដើមក្នុងប្រទេសឥណ្ឌា មានតាឥសីម្នាក់មានឈ្មោះថា មហាឥស្សី Kashyapa (ហើយរឿងខ្មែរហៅថា មហាឥស្សី កស្សបៈ) ដែលរស់នៅក្នុងភូមិមួយក្នុងប្រទេសឥណ្ឌា ដែលដំបូងឡើយ លោកមានប្រពន្ធម្មាក់ឈ្មោះថា Vinata (ដែលខ្មែរឈ្មោះថា វីនីតា)ដែលជាសត្វគ្រុឌ បន្ទាប់ពីបានរៀបការជាមួយគ្នាច្រើនឆ្នាំមក លោកក៏បានមានប្រពន្ធក្រោយជាសត្វនាគឈ្មោះថាAruṇa (ដែលខ្មែរឈ្មោះថា កាឌ្រុក) បន្ទាប់ពីរៀបការប្រពន្ធថ្មីនាងក៏មានទំងន់ព្រមគ្នា តែគ្រុឌមានទំងន់មុននាគ ។

នៅពេលដែលគ្រុឌអោយកំណើយជាស៊ុត ឥសីបានដឹងថាជាកូនប្រុស ដែលនឹងក្លាយទៅជា ស្តេចគ្រុឌ ព្រោះមានរិទ្ធអំណាចខ្លាំង ស្លាប់របស់វាអាចបាំងពន្លឺព្រះអាទិត្បបាន ហើយវានិងក្លាយទៅជានិមុទ្ធរូបនៃមនុស្សលោក ព្រមទាំងក្លាយជាបរិវាព្រះដែលមានអំណាចខ្លាំងជាងគេលើផែនដីនេះ។
ពេលដែលគ្រុនឌនោះញ៉ាស់ឡើងកើតជាមនុស្សមានស្លាប់និងរោមខ្លះៗដូចបក្សី ហើយមានមាត់ជាបស្សីព្រមទាំងមានស្លាប់ដូចម្តាយរបស់វា។គាតបានដាក់ឈ្មោះវាថា Garuda ។

បន្ទាប់មកនាគដែលជាប្រពន្ធក្រោយបានកើតកូនជាសត្វនាគធម្មតា។ ដោយហេតុនេះធ្វើអោយនាងមានចិត្តច្រណែន ក៏ចាប់ផ្តើមប្រើល្បិច ធ្វើអោយនាង Vinata ជាប់ឃុំឃាំង។ ហើយនាងបានដាក់លក្ខ័ណដល់ Garuda ថាប្រសិនជាឯងចង់អោយម្តាយរបស់ឯងរូចផុតពីការឃុំឃាំង ឯងត្រូវតែរកទឹកអំរិត ពីព្រះវិស្ណមកហើយទើបបាន ដោយហេតុថា នាគមិនអាចហោះបាន មានតែគ្រុឌទើបអាចធ្វើបាន។
ម្តាយចុងដាក់លក្ខ័ណបែបនេះដោយគិតថាមុខតែមិនអាចនាំយកមកអោយនាងបាននោះទេ ព្រោះវាមានតែមួយចាន ដែលវាកើតចេញពីការកូសមុទ្រដឹកដោះ។

ដោយគ្មានជំរើស Garuda បានហោះទៅថា ព្រះវិស្ណុសុំទឹកអំរិត ដោយមាននិស័យ និងមើលឃើញគ្រុឌមានចិត្តបរិសុទ្ធទ្រុងក៏ប្រទានទឹកអំរិតនោះដល់ Garuda ដើម្បីយកទៅដូរនឹងសេរីភាពម្តាយរបស់ខ្លន។
ពេលយកទៅដល់Aruṇa នាងមានភាពភ្ញាក់ផ្អើរនិងសប្បាយរីករាយជាខ្លាំង ទើបនាងយកមកផឹកនិងអោយកូនរបស់នាងផឹងដែរ ទើបកូននាងជានាគ អាហោះបាននិងមានមហិទ្ធរិទ្ធមិនចាញ់គ្រុឌនោះទេ។
ពេលនោះ Garuda យកម្តាយរបស់ខ្លួនទៅរស់នៅកន្លែងផ្សេងនិងធ្វើការគំគួរលើសត្វនាគជាខ្លាំងអោយតែជួបគឺប្រយុទ្ធគ្នាហើយ។ 

គ្រុឌត្រូវបានព្រះវិស្ណអោយព ទៅគ្មានទឹកអំរិតក៏អាចមានមហិទ្ធរិទ្ធខ្លាំងដូចនាគដែរ តែនាគវិញមានហិទ្ធដោយសារបានទឹកអំរិតទេ។ ក្រោយមកដោយដឹងគុណព្រះវិស្ណ ពេលដែលព្រះវិស្ណមកចាប់កំណើតជាព្រះគ្រីស្នា ដែលខ្មែរយើងហៅថា ព្រះរាមក្នុងរឿងរាមកេរី ។ គ្រុឌបានធ្វើការបំរើព្រះអង្គរហូតដល់ចូលរួមជាមួយហនុមានដើម្បីប្រយុទ្ធជាមួយយក្ស ហើយក្រោយមកគ្រុឌ Garudaក៏បានក្លាយជាយានជំនិះរបស់ព្រះអង្គចាប់តាំងពីពេលនោះមក។

About Sokny Van

0 comments:

Post a Comment

Powered by Blogger.