សត្វនាគគឺជាសត្វដែលខ្មែរយើងធ្វើធ្លាប់បានស្គាល់និងបានដឹងពីវាច្រើនជាងគេ។ សត្វនាគនេះបើតាមការសិក្សាពីសាសនាព្រាហ្ម សត្វនាគគឺជាប្រពន្ធរបស់ព្រះវិស្ណ ដែលប្រពន្ធរបស់ព្រះវិស្ណុមានចំនួន៣ ១ត្រូវបានអោយទៅព្រះសេវះ ដោយក្រោយមកកើតជាព្រះម៉ែកាលី មួយទៀតត្រូវបានអោយទៅព្រះព្រហ្ម ចំនែកមួយចុងក្រោយត្រូវបាននៅជាមួយព្រះវិស្ណុផ្ទាល់តែម្តង។ ប្រពន្ធរបស់ព្រះអង្គដែលជានាគទាំងបីនេះហេតុដែលត្រូវចែកគ្នាបែបនោះដោយសារ មិនអាចរស់នៅចុះសំរុងគ្នាបាន។
ថ្ងៃនេះខ្ញុំមិននិយាយអំពីព្រះម៉ែនាគរាជនោះទេ តែខ្ញុំនិងនិយាយអំពីប្រវត្តិមួយចំនួនដែលធ្វើអោយខ្មែរយើងជ្រើសរើសយកនាគជានិមិត្តរូប។
ហេតុអ្វីបានជាខ្មែរយើងជ្រើសរើសយកនាគមិនយកទេវផ្សេងៗដូចគ្រុឌ ខ្មា ដែលសុទ្ធតែជាយានជំនះរបស់ព្រះក្នុងសាសនាព្រហ្មបែបនេះ។
ចំម្លើយគឺដោយសារខែ្មរយើងយល់ថា៖
- នាគគឺដំណាងអោយធាតុទឹក ដែលធ្វើអោយមានភាពត្រជាក់ត្រជុំ បែបនេះហើយបានជាប្រទេសថៃ ឡាវ ខ្មែរ ភូមា ដែលធ្លាប់ជាអ្នកក្រោមអានិគមន៍ខ្មែរអង្គរតែងតែមានរូបនាគនៅក្នុងវត្ថ ព្រោះវាដំណាងអោយសេចក្តីបរិសុទ្ធនិង ត្រជាក់ត្រជុំ។
- នាគគឺជាយាយជំនិះរបស់ព្រះវិស្ណុដែលព្រះវិស្ណគឺជាអ្នកដែលបង្កើតលោកយើងមក ហើយការបង្កើតលោកយើងនេះគឺមានវត្ថមានរបស់នាគរាជផងដែរ ប្រសិនជាគ្មាននាគរាជដើម្បីកូរសមុទ្រទឹកដោះនោះទេប្រហែលជាគ្មានវត្ថមានមនុស្សនិងសត្វទេលើផែនដីនេះ (នេះយោងតាមសាសនាព្រហ្ម)។
- សត្វនាគគឺជាសត្វដែលប្រកាន់នូវកន្លែងដែលវារស់នៅណាស់ ជាពិសេសពេលវាមានពងក្នុងរោង ប្រសិនជាអ្នកណាមកជិតរូងដែលមានពងក្នុងនោះ វាប្រាកដជាស៊ូស្លាប់ការពារ (វាគឺដំណាងអោយសេចក្តីស្មោះត្រង់អ្នកដឹកនាំជាមួយប្រជាជន)
- យ៉ាងវិញទៀតដោយសារតែខ្មែរយើងពិដើមបាននិទានថាខ្មែរយើងកើតចេញពីសត្វនាគ គឺរឿងព្រះថោងនាងនាគនេះឯង។ ដែលព្រះថោងបានស្រលាញ់នាងនាគក្នុងពេលដែលនាងបានឡើងមកឋានកណ្តាលវិញ។ ហើយនាងមិនអាចកើតកូនមនុស្សក្នុងថាននាគបានទេ គឺត្រូវតែកើតនៅលើគោគ ទើបអាចដកដង្ហើមបាន ដូចនេះហើយបានកើតជាប្រជាជនខ្មែរដូចសព្វថ្ងៃនេះ។
បើតាមរឿងរាមាយាណៈ សត្វនាគគឺជាកូនរបស់នាងកាឌ្រុ ហើយសត្វនាគនេះមានអណ្តាតព្រេកគឺដោយសារធ្វើការលិឍទឹកអំរឹតនៅលើស្មៅ ធ្វើអោយរហែកអណ្តាតដល់សព្វថ្ងៃយើងនិងធ្វើការនិយាយពីរឿងនេះក្នុងពេលក្រោយ ដែលវាជាសង្គ្រាមរវាងនាគនិងគ្រុឌ។

0 comments:
Post a Comment