រាត្រីរន្ធត់

ទូរស័ព្ទខ្មោច៩៩៩


អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានលឺមកហើយអំពីលេខទូរស័ព្ទខ្មោច។ វាគឺជាហេតុការណ៍ដែលបានកើតឡើងក្នុងប្រទេសថៃ ក្នុងឆ្មាំ២០០៧ ដោយហេតុការណ៍ទាំងនោះមានដំណើរការដូចខាងក្រោម៖
ក្នុងពេលដែលអ្នកណាម្នាក់មានបំណងប្រាថ្នាអ្វីមួយ ហើយចង់អោយវាបានសំរេច គេអាចសំរេចបាន ដោយគេត្រូវធ្វើការហៅទៅលេខ ៩៩៩ ក្នុងអំពេលម៉ោង១២យប់ ប្រសិនជាគេមានសំណាងគេនិងអាចហៅចូលបាន។
គួរបញ្ចាក់អោយដឹងថាមានមនុស្សជាច្រើនធ្វើការព្យាយាមដើម្បីហៅទៅលេខនេះ តែមានមនុស្សតិចណាស់ដែលបានហៅចូលបាន ហើយពេលហៅចូលបាន ក៏មិនប្រាកដថាបានសន្ទនាជាមួយម្ចាស់លេខទូរស័ព្ទដែរ ដោយពត៍មានមួយចំនួនបានអោយដឹងថា មានគេហៅទៅលេខ ៩៩៩នៅម៉ោង១២គេបានលឺសំលេចក្មេងយំ បើមិនដូចឆ្នេះទេ គេនិងលឺសំលេងការធ្វើទារនកម្មមនុស្សស្រី។

សំរាប់អ្នកដែលបានហៅបានសំរេច គេនិងលឺសំលេងមនុស្សប្រុសចំណាស់ម្នាក់ៗសួរគេថា តើឯងមានបំណងប្រាថ្នាអ្វី? ពេលនោះយើងអាចធ្វើការសុំបំណងប្រាថ្នាពីគេបាន មួយភ្លាត់ប៉ុន្នោះវានឹងដាចជាមិនខាន។
ព្រឹកឡើងអ្វីដែលយើងប្រាថ្នាប្រាកដជាបានសំរេច ហើយប្រសិនជាយើងសុំអាហាររូបករណ៍ យើងបានអាហាររូបករណ ហើយបើយើងសុំមានសង្សារស្អាតយើងបានដូចបំណង។

តែត្រូវចាំថា យើងនិងសងគេវិញនូវជីវិតត្រឡប់ទៅវិញ។ បើយើងសុំសង្សារស្អាត់យើងនិងស្លាប់ដោយសារសង្សារស្អាតនោះ ហើយបើយើងសុំអាហារបករ ពេលដែលយើងទៅទទួលយកយើងនិងស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗពេលទៅយកវា ដូចជាគ្រោះថ្នាក់ចរណ៍ជាដើម។

វាគឺជារឿងដែលមានការភ្ញាក់ផ្អើរយ៉ាងខ្លាំង រហូតដល់ប៉ូលិសធ្វើការស្វែងរកម្ចាស់លេខទូរស័ព្ទនោះ តែរកអ្វីមិនឃើញសោះ។

ការភ្ញាក់ផ្អើរនោះធ្វើអោយប៉ូលិសធ្វើការបិទលេខនេះដោយបង្ខំចិត្តដើម្បីបញ្ជៀសកុំអោយមានការភ័យខ្លាចនិងសាកល្បង រហូតបង្កើតជាគ្រោះថ្នាក់ផ្សេងៗដល់មនុស្ស។ ម៉្យាងទៀតដើម្បីកុំអោយមនុស្សមានការភ័យខ្លាចរហូតប៉ះដល់សតិអារម្មណ៍ របស់ពួកគេ។
តែមកខ្មែរវិញក៏ល្បីដែរ គ្រាន់តែដូរពីលេខ ៩៩៩ ទៅជាលេខ ០០០ទៅវិញ។

ទោះជាយ៉ាងណាគេគិតថាវាប្រហែលជារឿងអប័យជំនឿរតែប៉ុន្នោះ អ្នកដែលស្លាប់ដោយសារគ្រោះថ្នាក់ នោះប្រហែលជារឿងចៃដន្យប៉ុន្នោះ វាប្រហែលជាគេសប្បាយចិត្តពីសំណាងរបស់ពួកគេហើយ ពួកគេផឹកស្រវឹងទើបបណ្តាលអោយមានហេតុការណ៍គ្រោះថ្នាក់ផ្សេងៗបែបនោះ។

រហូតមកដល់ឆ្នាំ ២០០៩ នៅកម្ពុជាក៏ល្បីលេខដែលរំខានមនុស្សទៀតដែលលេខនោះវាមានការខុសឆ្ងាយពីរឿងមុនៗ គឺលេខ ០០៧ ហើយវាជាអ្នកហៅមកមិនមែនយើងហៅវាទេ លេខនោះមានពណ៍ក្រហម ដោយពេលនោះទូរស័ព្ទ Nokia គ្មានពណ៍ក្រហមទេមានតែទឹកបិចនិងពណ៍ខ្មៅ ប្រសិនជាអ្នកទទួលអ្នកនឹងលឺសំលេងមនុស្សយំដោយសារការធ្វើទារនកម្ម។ បើហៅទៅវិញគឺមិនចូលនោះទេ។

About Sokny Van

0 comments:

Post a Comment

Powered by Blogger.