រាត្រីរន្ធត់

ប្រវត្តិរបស់នាង Mona Liza


សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះកម្មវិធីរាត្រីរន្ធ និងធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីរឿងខាងក្រោយខ្នងរបុសនាង Mona Liza យកមកបង្ហាញអ្នកទាំងអស់គ្នាអោយបានដឹង។
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់រូបមួយនេះ តែក៏ដូចជាខ្ញុំដែរ គឺមិនស្គាល់ឈ្មោះរបស់នាងនោះទេ ទើបតែដឹងពេលថ្មីៗនេះដែរ។
តាមពិតទៅ Mona Liza គឺជាជនជនអ៊ីតាលី ហើយបើមើលទៅលើរូបរបស់នាងគឺត្រូវបានកោចិញ្ចឹមនិងរោមមុខរបស់នាងអស់ហើយ ។ ក្នុងសម័យនោះអ្នកដែលកោរោមឬចិញ្ចឹមភាគច្រើនគឺជាស្រីពេច្ចា ។
ប្រវិត្តរបស់នាង Mona liza មិនត្រូវបានបង្ហាញថាកើតក្នុងថ្ងៃណាពេលណានោះទេ ដឹងត្រឹមតែជាជនជាតិអ៊ីតាលី ហើយរូបរបស់នាងត្រូវបានគូរដោយលោក Leonardo da Vinci  ក្នុងឆ្នាំ ១៥០៣​ និងត្រូវបានគេយកមកដាក់ក្នុងសារមណ្ឌី Louvre Museum (since 1797)។ កាលដើមឡើយនាងគឺជាកូនស្រី​នៃស្រី្តម្នាក់ដែលជាអ្នកលក់ស៊ុបនិងស្រា ជាធម្មតាដោយកន្លែងរបស់នាងលក់ស្រា នាងតែងត្រូវអ្នកផឹកស្រាបៀតបៀនកេខ្មាស់ជាច្រើនដង ដោយសារតែនាងគឺជាអ្នក​លើកអាហារ។ ថ្ងៃមួយមានបុរសស្រវឹងស្រាម្នាក់ផឹកស្រាដល់យប់ហើយអោបនាង មិនលែងធ្វើអោយនាងមានការខឹងសំបាជាខ្លាំង ក៏ជ្រុលដៃយកកាំបិតចាក់បុរសនោះស្លាប់បាត់ទៅ។

ពេលនោះម្តាយរបស់នាងមានការភ័យជាខ្លាំង ក៏សំរេចចិត្តលាក់រឿងនេះមិនអោយគេដឹង ហើយបានយកសាច់នោះទៅធ្វើជាស៊ុបជំនួសចាស់គោ អោយអ្នកដែលផឹកស្រាហូប ។ ដំបូងមានមនុស្សច្រើន ណាស់មានការខុសចិត្ត ព្រោះមិនដឹងជាសាច់អ្វី តែយូរទៅពួកគេក៏ជួកចិត្តនឹងសាច់នោះ ហើយធ្វើការសុំសាច់ដែលបានហូបកាលពីមុនមកហូបទៀត ហើយពេលខ្លះថែមទាំងសួរថាម៉េចស៊ុបថ្ងៃនេះមិនឆ្ងាញដូចម្សិលមិញ។

ដោយមានការទាមទារពីអតិជនច្រើនពេក នាងក៏បែកគំនិតរកលុយពីការលក់សាច់មនុស្ស ។ រាល់យប់នាង Monaliza បានធ្វើការតែងខ្លួនជាស្រី្តរកស៊ីផ្លូវភេទដើម្បីទាក់ទាញបុរស់ដែលនៅដាច់ឆ្ងាយពីគេ ដើម្បីកុំអោយមានអ្នកសង្ស័យ រាល់បុរស់ដែលត្រូវការនាង គឺត្រូវតែមកដេកនៅផ្ទះរបស់នាង ។ ពេលនោះហើយដែលនាងត្រូវធ្វើការសំលាប់ពួកគេដើម្បីយកសាច់មកធ្វើស៊ុ​បអោយអតិជនហូប។

មិនយូរប៉ុន្មាននាងបានមានប្តីម្នាក់ ហើយច្រើនខែទៅប្តីរបស់នាងក៏ដឹងរឿងនេះហើយនាងក៏សំលាប់ប្តីរបស់នាងទៀតដើម្បីយកមកធ្វើស៊ុប ។ មនុស្សចាប់ផ្តើមចាប់អារម្មណ៍នឹងហាងរបស់នាង ធ្វើអោយភ្ញៀវចូលមកតិចមានចំនួនច្រើន វាធ្វើអោយនាងត្រូវបង្កើតនូវសាច់ដើម្បីលក់អោយទាន់ អ្នកទិញ។ នាងចាប់ផ្តើមល្បួងប្រុសច្រើនជាងមុនពេលខ្លះនាងត្រូវយកមនុស្សប្រុសដល់ទៅ៣នាក់ក៏មាន ហើយសាច់ដែលយកមកនោះ មិនត្រឹមតែមនុស្សប្រុសទេ មនុស្សអនាថា ឬក្មេងក៏នាងចាប់មកធ្វើម្ហូបទាំងអស់។
អាញ្ញាធ័រមានការសង្ស័យទៅលើហាងរបស់នាងក៏ចាប់ផ្តើមស្វែងរកភស្តតាដើម្បីចាប់តែរកមិនឃើញនោះទេ។ ដោយរកមិនឃើញ ហើយប្រជាជនមានការមិនអស់ចិត្តទៀតនោះ មន្រ្តីទីនោះក៏អោយបិទហាងបណ្តោះអាសន្ន ពេលនោះក៏មិនមានមនុស្សស្លាប់និងបាត់ទៀត គេក៏ចាប់ផ្តើមសង្ស័យនាង ។
ដោយគេមានការសង្ស័យនាងក៏ផ្លាស់ប្តូរនូវទៅលំនៅទៅស្រុកផ្សេងហើយមានប្តីទី២ ។ ច្រើនខែនាងក៏មានទំងន់ ពេលនោះនាងចង់ស៊ីសាច់មនុស្សព្រោះខានហូបយូរ នាងក៏ចាប់ក្មេងជិតផ្ទះសំលាប់យកសាច់ធ្វើម្ហប អោយប្តីនិងនាងហូបជាមួយគ្នា។ ដោយនាងគិតថាប្តីរបស់នាងក៏ដូចជាម្តាយនាងគឺអាចទុកចិត្តបាន តែប្តីរបស់នាងគំរាមប្តឹងសមត្ថកិច្ច នាងក៏សំលាប់ប្តីរបស់នាងចោល តែក៏ត្រូវបានដឹងដោយអាញាធ័រ ហើយក៏កាត់ទោសនាងប្រហាជីវិតដោយព្យូរក។
មុនពេលស្លាប់មានវិចិត្រករជនជាតិអ៊ីតាលីម្នាក់ឈ្មោះ Leonardo da Vinci បានសុំមន្រ្តីអោយនាងបានគូរូបរបស់នាងជាលើកចុងក្រោយ ។
តាមពាក្យចរចាមរាមគេថាលោកបានសង្កត់វិញ្ញាណរបស់នាងក្នុងរូបគំនូរនោះ ចឹងទើបធ្វើអោយគំរូដែលពីមុនមិនញឹមតែឥឡូវបែបជាញឹមទៅវិញ ហើយធ្វើអោយមនុស្សម្នាចាប់អារម្មណ៍បែបនេះ។ តាមអ្នកដែលបានចូលក្នុងសារមន្ទីរនោះបាននិយាយថា រូបគំនូររបស់នាងពេលខ្លះបានធ្វើការសំលឹងនាងមិនដាច់ភ្នែកសោះ ពេលខ្លះក៏ញឹមដាក់គេទៀតផង។ រាល់ថ្ងៃគំនូរបស់នាងត្រូវបានរក្សាទុកក្នុងសារមន្ទីរ  Louvre Museum ហើយរូបរបស់នាងមានតំលៃរាប់លានដុល្លា ហើយរូបរបស់នាងត្រូវបានជាប់លេខមួយដែលមានស្នាមញឹញស្អាតជាងគេលើលោក។

សូមបញ្ចាក់ថារូបនេះតាមឯកសារពិតគេថាវាគឺជារូបរបស់ប្រពន្ធចៅវ័យក្រុង តែបើគេសិក្សាទៅមិនដូចប្រពន្ធចៅវ័យក្រុងនោះទេ ទើបគេសន្ថានថាអាចជាប្រពន្ធលួចលាក់ចៅវ័យក្រុង ហើយអ្នកខ្លះទៀតថាអាចអ្នកគូរុបនេះ លោកអាចតែងខ្លួនធ្វើស្រីហើយគូរូបនេះឡើងមក។
អ្វីដែលខ្ញុំនិយាយគឺជារឿងដែលគេសរសេរក្រៅភ្លៅការនោះទេ អាចជារឿងផ្សេងមួយទៀតរបស់ម្ចាស់ដើមនៃរូបនេះ។ តើអ្នកគិតរឿងពីនេះមួយណាពិតមួយណាក្លែងក្លាយ?

About Sokny Van

0 comments:

Post a Comment

Powered by Blogger.