ប្រវត្តិនៃមនុស្សពាក់កណ្តាលសេះ The Centuare
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានលឺឬធ្លាប់បានឃើញនៅក្នុងរឿងរបស់អាមេរិច ដែលភាគច្រើនមានក្នុងរឿងសង្គ្រាមនោះឯង វាមានប្រវត្តិច្រើនជា៣០០ឆ្នាំមុនគ.សមកម្លេស។ តើវាមានរឿងបែបណា និងប្រវត្តិបែបណាក៏សូមទូស្សនាដោយសង្ខេបពីខ្ញុំបាទដូចតទៅ៖
មុននឹងកើតជា Centaure មកម្តាយរបស់គាត់មិនទាន់កើតជាមនុស្សឬទេវតានូវឡើយនោះទេ នាងត្រូវអាទិទេប Zese ដែលបានជូបនាងពីពពក អោយក្លាយជាទេវាតា ដាក់ឈ្មោះនាងថា Ixoin ហើយទ្រងបានអោយនាងក្លែងធ្វើប្រពន្ធរបស់ខ្លួន ដោយចង់សាកល្បងចៅរបស់ខ្លួន ។ ដោយប្រពន្ធរបស់ព្រះអង្គគឺជាអាទិទេព ចឹងនាងគឺមិនចេះចាស់នោះទេ ។
ចៅរបស់អាទិទេព Zese បានចាប់រំលាប់ Ixoin ដោយស្មានថាជាយាយរបស់ខ្លួន ពេលនោះហើយដែលអាទិទេព Zese ដឹងហើយក៏ចាប់គាត់ភ្ជាប់និងកងមួយរវាងឋានរកនិងថានសួរ អោយវេទនានៅទីនោះ។ ចំនែកនាងដែល Ixion ដែលក្លែងជាប្រពន្ធរបស់លោក ដោយមានរូបរាង្គដូចប្រពន្ធរបស់ខ្លួន ក៏ទំលាក់នាងមកឋានកណ្តាល ហើយក៏បានលើកជាប្រពន្ធរបស់ស្តេចឈ្មោះ Nephele បន្ទាប់មកក៏កើតបានកូនពីនាក់ គឺម្នាក់មានរូបរាង្គដូចមនុស្ស ហើយមួយទៀតមានរូបរាង្គសេះពាក់កណ្តាលមនុស្ស ត្រូវបានគេដាក់ឈ្មោះថា Centaure ដែលគេសណ្តានថាជាកូនរបស់ចៅអាទីទេព Zese ដែលបានចាប់រំលោភនាងនោះឯង។
ក្មេងទាំងពីនោះធំឡើងជាមួយគ្នាហើយរស់នៅដូចមនុស្សទូទៅ តែដោយ Centuare មានរូបរាង្គចំម្លែងធ្វើអោយមនុស្សនាំគ្នាខ្លាច ទើបធ្វើអោយCentaure សុខចិត្តនារទេសខ្លួនទៅនៅក្នុងព្រៃ Centaure នេះវាបានធ្វើការចាប់កូនស្រីឬស្រីមកធ្វើជាប្រពន្ធនៅលើភ្នំ ធ្វើចំនួនមនុស្សពាក់កណ្តាលសេះនេះមានចំនួនកើនឡើង។ មិនយូរប៉ុន្មាន Centaure ក៏មានប្រជាជនរបស់ខ្លួនដូចមនុស្សដែរ ព្រោះកូនរបស់ពួកគេកើតមកលើកក្រោយសុទ្ធតែសេះពាក់កណ្តាល។
ពួកគេមិនចូលចិត្តមនុស្សនោះទេ ហើយមនុស្សក៏មិនចូលចិត្តពួកគេដែរ ដោយសារតែមនុស្សត្រូវបាន Centaure ធ្វើបាបដូចជាប្លន់យកមនុស្សស្រី អាវិទ្ធនិងស្បៀងជាដើម ។ គេដឹងថាក្រុម Centaure នេះគឺភាគច្រើនប្រយុទ្ធដោយប្រើព្រួញព្រោះវាជាជំនាញរបស់ពួកគេ ហើយពួកគេចូលចិត្តផឹងស្រាណាស់។

0 comments:
Post a Comment