នាងឆ្មា Talking Angela
រឿងនេះគឺកើតឡើងក្នុងអំឡុងឆ្នាំ២០១៤មកម្លេះតែ ប្រជាជនខ្មែរយើងប្រហើលជាមិនបានដឹងទេ វាគឺជា App មួយដែលសហរដ្ជអាមេរិចបានធ្វើការបិទបណ្តោះអាសន្នបន្ទាប់ពីមានមនុស្សបាត់ខ្លួន និងប្រជាជនអាមេរិចមានការភ័យខ្លាចពីសុវត្តិភាពរបស់ក្មេងដែលជាកូនរបស់ពួកគេ។
វាគឺជារឿងមួយដែលមានការពាក់ព័ន្ធទៅនឹងសុវត្តិភាពរបស់ក្មេងៗនៅទីនោះ ។ នៅសហរដ្ជអាមេរិចមនុស្សនាំគ្នានិយាយថា ប្រសិនជាអ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អ្នកលេងវាគឺមិនមានរឿងអ្វីកើតឡើងនោះទេ។ តែប្រសិនជាអ្នកមានអាយុ១៦ឆ្នាំរហូតដល់៩ឆ្នាំនោះ ពួកគេទាំងនោះអាចប្រឈមមុខនិងការចាប់ចំរឹត ឬមនុស្សធំខ្លះក៏អាចមានការចាប់ជំរិតដែរ ដោយសារវីដេអូរបស់គេត្រូវបានគំរាមថានិងបង្ហាញជាសារធារណះ។ តើរឿងនេះវាកើតឡើងយ៉ាងម៉េច ក៏សុំអ្នកទាំងអស់គ្នា តាមដានដូចតទៅ។
តាមពាក្យរបស់កុមារីម្នាក់ដែលបានប្រើប្រាស់នូវ App នេះគេបានប្រាប់អាណាព្យាបាលរបស់ពួកគេថា ក្នងពេលដែលគេនិយាយលេងជាមួយនាងឆ្នានោះ ស្រាប់តែនាងបានលឺសំលែងរបស់នាងប្រែជា មនុស្សប្រុស ហើយបានសួរនាងថានាងនៅម្នាក់ឯងមែនទេនាងក៏កហុសថានៅជាមួយបងប្រុស ពេលនោះបុរសនោះឆ្លើយថានាងកហុកនាងគឺនៅម្នាក់ឯងនោះទេ ។
មានក្មេងស្រីម្នាក់ទៀតបានធ្វើការប្រាប់ថា ពេលនាងលេងជាមួយឆ្មានោះ នាងបានយកដៃនាងបិទកាំរ៉ាមុខ ស្រាប់ឆ្មាស្រីនោះថា អោយនាងដកដៃចេញពីកាំមេរ៉ាមុខនោះចេញ នាងមានការភ័យខ្លាចណាស់ក៏បានប្រាប់ម្តាយរបស់នាង។ ថ្ងៃក្រោយមកនាងក៏បានបើកលេងជាមួយកម្មវិធីនោះទៀត ស្លាប់តែវាបានសួរនាងមានអាយុប៉ុន្មាន នាងភថានាងមានអាយុ២១ឆ្មាំស្រាប់តែឆ្មានោះ និយាយនាងកុហក តាមពិតនាងមានអាយុប្រហែលជា១៤ឆ្នាំតែប៉ុន្នោះ នាងក៏បានបិទកម្មវិធីនោះ ទៅ ហើយនាងបានទទួលនូវ Notification មួយដែលនិយាយថានាងឆ្លាតមែន តែសូមប្រយ័ត្នព្រោះ ខ្ញុំបានដឹងពី Location របស់នាងអស់ទៅហើយ។
មានរឿងមួយទៀតដែល ដឹងពីម្តាយក្មេងស្រីម្នាក់ដែលកូនរបស់គាត់បានធ្វើការលេងជាមួយ App នោះ គាត់បានលួចស្តាប់កូនរបស់គាត់លេងជាមួយ Angela នោះ ដោយឆ្មានោះបានធ្វើការសួរនាង នូវទីកន្លែងដែលនាងរស់នៅ និងសកម្មភាពរបស់នាងប្រចាំថ្ងៃទៀតផង ម្តាយរបស់នាងបានធ្វើការ ស្រែកទៅកូនរបស់គាត់ដើម្បីបិទនូវកម្មវិធីនោះ ហើយបានធ្វើការប្តឹងប៉ូលិស។
ប៉ូលិសបានធ្វើការស្រាវជ្រាវនិងធ្វើការសាកសួរក្រុមហ៊ុនដែលបានធ្វើកម្មវិធីនោះ ក្រុមហ៊ុនបានធ្វើការបដិសេធនូវរឿងទាំងនោះ។
មានរឿងមួយដែលបានកើតឡើងនៅមនុស្សវ័យជំទង់លេងកម្មវិធីនោះបានអោយដឹងថានាងបានលឺសំលេង ថតចេញពីកាំមេរារបស់នាង ដោយនាងមិនបានថតទាល់តែសោះ ក្នុងពេលដែលនាងកំពុងតែប្រើកម្មវិធីនោះ។ អ្នកខ្លះថាត្រូវបានគេគំរាមបង្ហោះរូបរបស់ខ្លួនអាក្រាត ដែលរូបនោះថតក្នុងពេលដែលនាងកំពុងប្រើប្រាស់ app នោះឯង។
ក្មេងប្រុសម្នាក់ត្រូវបានបាត់ខ្លួនក្រោយពេលម្តាយរបស់ក្មេងនោះ បានផ្តល់ចំលើយដល់ប៉ូលិសថា គេបាននិយាយជាមួយកម្មវិធីនោះមុនពេលគេបាត់ខ្លួន ដោយវាបានធ្វើការណាត់ជួបជាមួយវា។
តាមចំលើយនៃក្មេងជាច្រើនបាននិយាយថា កម្មវិធីនោះតែងតែសួរគេ ពីទីតាំង និង ធ្វើការណាត់ជួបជាដើម។ អ្នកខ្លះថាបានឃើញរូបមនុស្សប្រុកក្នុងភ្នែករបស់ឆ្មា Angela នោះ។
ដោយសារតែមានការភ័យខ្លាច ថាមានជនកិលខូចធ្វើការ Hacker ចូលកម្មវិធីនោះហើយធ្វើការចាប់ចំរិតក្មេងនិងថតរូបឯកជនរបស់ជនរងគ្រោះ ក៏បានធ្វើការបិទនូវកម្មវិធីនោះបណ្តោះអាសន្នសិន។
សព្វថ្ងៃគេនូវមិនទាន់ចាប់ខ្លួនបុរស់នោះនូវឡើយទេ ហើយកម្មវិធីនេះក៏មិនត្រូវបានអោយដំណើរដូចធម្មតានោះឡើយ។ ខ្ញុំសូមអោយអាណាព្យាបាលធ្វើការប្រុងប្រយ័ត្នទៅលើកូនរបស់អ្នក ទៅលើការប្រើប្រាក់កម្មវិធីកំសាន្តផ្សេងៗ ខ្លាចក្រែងមានមនុស្សមិនល្អធ្វើបាប។

0 comments:
Post a Comment