ប្រវតិ្តរបស់អាទីទេព Zeus God of Greek
Zeus គឺជាស្តេចនៃព្រះក្រិកដែលបានរស់នៅលើភ្នំ Olympus ។ គាត់គឺជាព្រះនៃមេឃនិងផ្គរលាន់។ និមិត្តសញ្ញារបស់គាត់រួមមានផ្លេកបន្ទោរឥន្ទ្រី គោ និងដើមឈើអុក ដែលដើមឈើប្រភេទនេះជាដើមឈើដែលបន្តពូជដោយស្ពែម៉ាតូសូអ៊ីតដូចភារះរស់និងមានកំពស់ព្រមទាំងអាយុច្រើនដូចដើមពោធីដែរ ។ ហើយមានប្រពន្ធម្នាក់ដែលជានាគរាជឈ្មោះហេរ៉ា។
តើអាទិទេព Zeus កើតមកពីណា?
អាទិទេព Zeus កើតចេញក្មេងដទៃទៀតដែល ឪពុករបស់អាទិទេពនេះមានប្រពន្ធច្រើនណាស់ គាត់មានឈ្មោះថា Cronus ដែលគាត់បានធ្វើការសំលាប់កូនរបស់គាត់អោយតែជាកូនប្រុស ត្រូវតែអោយគាត់លេបទាំងទារក កូនរបស់ត្រូវបានលេបទាំងអស់ ចំនែកម្តាយរបស់ Zues ក៏បានយកដុំថ្នជំនួសអោយគាត់ ដើម្បីអោយឪពុកលេប ។ ដោយ Cronus ស្មានថាដុំថ្មជា Zues ក៏លេបចូលក្នុងពោះបាត់ទៅ គាត់លេបកូបប្រុសបែបនេះ ដោយសារតែគាត់បានដឹងថាកូនប្រុសរបស់គាត់មួយក្នុងចំនោមនោះ និងធ្វើការបដិវត្តន៍ ហើយដណ្តើមធ្វើជាស្តេចទេវតា ទើបគាត់លេបកូបប្រុសបែបនេះ។ តែគាត់មិនបានដឹងទេថា Zues ត្រូវបានម្តាយយកទៅលាក់ក្នុងរោងភ្នំបាត់ទៅហើយ។
ច្រើនឆ្នាំ Zues បានធំពេញវ័យលោកក៏បានធ្វើការយកថ្នាំវេទមន្តអោយឪពុករបស់លោកផឹក ពេលនោះកូនដែលស្លាប់ក្នុងពោះនោះបានរស់ឡើងវិញ ហើយគាត់បានខ្ចាក់កូនទាំងនោះមកវិញ។
កូនរបស់គាត់បានធ្វើការបាសបោលសំលាប់ឪពុករបស់ខ្លួន ហើយកូនបីនាក់ដែលនិងត្រូវបោះឆ្នោតដើម្បីឡើងជាស្តេចទេវតា គឺ Zues ផូស៊ីដុននិងហាដេស ។ Zues បានឈ្នះឆ្នោតហើយបានក្លាយជាព្រះកំពូលដែលគ្រប់គ្រងលើភ្លៀងផ្គរ ដែលមានសិទ្ធអោយមនុស្សរបស់នៅបានដោយសារទឹកភ្លៀងសំរាប់បង្កបង្កើនផល។
ឯបងប្អូនពីរនាក់ដែលចាញ់ឆ្នោតក៏ខឹងនិងចេញទៅធ្វើវិនាសសកម្មផ្សេងៗ ដែលយើងនិងធ្វើការរាបរាប់ពេលក្រោយ។
អាទិទេព Zues ត្រូវបានគេចាត់ទុកថាជាព្រះនៃយុត្តិធម៍ ហើយលោកធ្វើការដាក់ទោសទៅលើអ្នកណាដែលក្បត់នូវពាក្សសំដីរបស់ខ្លួនឯង ។ ក្នុងសម័យក្រិចបុរាណ គេតែងស្បថដូចខ្មែរដែរ ប្រសិនជាគេធ្វើខុសសូមអោយរន្ទះបាញ់ គេជឿរថាព្រះ Zues នឹងគុបរន្ទះមកលើរូបគេប្រសិនជាគេក្បត់សម្តីរបស់ខ្លួនឯង។
តែZeus បានលង់ស្នេហ៍ជាមួយអ៊ីអូហើយលួងលោមនាង វាគឺជាការក្បត់នូវគុណធម៍និងរំលោភលើសេចក្តីស្រស់ត្រង់ចំពោះប្រពន្ធរបស់ខ្លួន។ ដើម្បីព្យាយាមមិនឱ្យហេរ៉ាប្រពន្ធរបស់លោកដឹងគាត់បានប្រើពពកអោយគ្របដណ្តប់ពិភពលោកដោយពពកក្រាស់ដើម្បីបិទបាំងប្រពន្ធរបស់ខ្លួនកំអោយឃើញលោកលួងលោមស្តី្រនៅឋានកណ្តាល។ នេះធ្វើឱ្យមានការសង្ស័យ ដល់ប្រពន្ធរបស់លោក Hera ។ នេះមិនមែនជាលើកទីមួយនោះទេព្រះមួយនេះមានប្រពន្ធច្រើនដូចបិតារបស់គាត់ចឹង។

0 comments:
Post a Comment