សំលេងចេញពីក្នុងក្បាលអាចបង្កគ្រោះថ្នាក់ដល់អ្នកបាន
តើអ្នកធ្លាប់បានជួបប្រទះដូចអ្វីដែលយើងបានសិក្សាទេ អង្គុយម្នាក់ឯងស្រាប់តែដូចឡឺសំលេងអ្នកណាហៅ និងនិយាយអ្វីមួយតែអ្នកទាំងអស់គ្នាមិនចាំអ្វីសោះ ប្រសិនជាអ្នកធ្លាប់លឺសំលែងទាំងនេះ វាប្រហែលជាមិនអីនោះទេ តែប្រសិនជាអ្នកបានលឺសំលេងដែលយើងនឹងយកមកនិយាយបន្ទិចទៀតនេះ អ្នកត្រូវតែរកវិធីដើម្បីកិចចេញ ព្រោះវាអាចបណ្តាលអោយគ្រោះថ្នាក់បាន។
មនុស្សមួយចំនួនដែលបានរួចបុតពីការស្លាប់ដោយសារការសំលាប់ខ្លួន ពួកគេតែងតែបានលឺសំលេង អ្វីមួយដែលប្រាប់គេអោយលោតពីលើផ្ទះ គ្នុងពេលដែលគេនៅលើដំបូលផ្ទះ ហើយពួកគេមានគ្រោះថ្នាក់ចររាចណ៍ព្រោះមាន គេនិយាយអោយដើរទៅមុខទៅ។ មនុស្សជាច្រើនតែងតែលឺសំលេងក្នុងពេលដែលគេនៅម្នាក់ឯង ឬកំពុងគិតរឿងដែលអស់សង្ឃឹមណាមួយ។
ក្នុងសហរដ្ជអាមេរីច គេបានសិក្សាថា មនុស្សជិត ៣លាននាក់ដែលមានអាយុជាក្មេងជំទង់ ពួកគេតែមានអារម្មណ៍ចង់ធ្វើអតឃាតខ្លួនឯង។ ហើយមនុស្សមួយចំនួនតូចត្រូវបានធ្វើអត្ថឃាតបានសម្រេច ដោយសារពួកគេមិនអាចធ្វើការបញ្ជាវាបាន។
តាមរឿងអពីជំនឿរគេបាននិយាយថា សំលេងទាំងនោះគឺជាមិត្តភក្តិឬសាច់របស់ពួកគេ ដែលបានស្លាប់ទៅហើយ តែនៅអាល័យពួកគេ ឬ ក៏ជាវិញ្ញាណអ្នកដែលចងអាឃាត ព្យាយាមយកយើងទៅនៅជាមួយ ឬសងសិក។
បើតាមវិទ្យាសាស្រ្តវិញគេនិយាយថាវាគ្រាន់តែជាការរវើរវាយ នៅក្នុងខួរក្បាលរបស់យើងតែប៉ុន្នោះ មិនមែនអ្នកណាមកធ្វើការយកយើងនោះទេ មនុស្សដែលគិតច្រើន ជួនកាលគេអាចគិតស្មក់ស្មាញ ពេក ក៏ចាប់ផ្តើមគិតថា បើសិនជាខ្លួនស្លាប់តើនិងស្ងប់ដែរឬទេ ការគិតបែបនេះធ្វើអោយមនុស្សគិតចង់ធ្វើអតឃាត។
បើជាវិទ្យសាស្រ្តឬអពីជំនឿរនិយាយតាមការដឹងរបស់ខ្លួនក៏ដោយ ក៏យើងជាម្ចាស់គួរតែធ្វើការការពារខ្លួនឯងអោយប្រសើរទើបបាន។ អ្នកទាំងអស់គ្នាប្រសិនជាបានលឺនូវសំលេងទាំងនោះ សូមធ្វើការចេញពីកន្លែងដែលគ្រោះថ្នាក់នោះទៅ មានដូចជាផ្លូវថ្នល់ឬកំពូលអាគារ ឬ គ្រប់យ៉ាងដែលបង្កគ្រោះថ្នាក់ដល់យើង កុំព្យាយាមយកឈ្នះសំលេងនោះដោយការធ្វើតាមវា។

0 comments:
Post a Comment