ក្នុងរឿងមួយដែលសុំមិនបញ្ចេញឈ្មោះ តែមិនមែននៅក្នុងប្រទេសកម្ពុជានោះទេ មានប្តីប្រពន្ធមួយគូរ ទៅរកពេទ្យតែគ្មានកូនដដែល។ ពួកគេក៏សំរេចចិត្តទៅរកគ្រូម្នាក់ ដែលចេះវិទ្យាផ្លូវងងឹត បោកប្រាស់ តែគាត់មិនបានដឹងនោះទេ។ ពេលទៅរកគ្រូនោះគាត់ថាអាចធ្វើអោយនាងមានកូនបាន តែត្រូវតែប្រើថ្នាំរបស់គាត់ ដោយទារថ្លៃកក់មុន ២០០០ដុល្លា ។
ពួកគេបានអោយទៅគ្រូនោះ ហើយគ្រូបានធ្វើការកកាយពោះរបស់នាងហើយបានអោយនាងផឹកទឹក មួយកូនកែវដែលមានឬឈើនិងថ្នាំផ្សេងៗទៀត។
ពេលដែលផឹងប្រពន្ធរបស់គាត់បានប្រាប់ថាពីបាកផឹកណាស់ គ្រូបានប្រាប់នាងជាប្រពន្ធតែម្នាក់ឯងថា វាគឺជាថ្នាំដែលផ្សំពី ឬឈើនិងសពទារកដែលគេបានពន្លត់ចោរ។ ពីថ្ងៃក្រោយមកនាងបានទៅរកគ្រូនោះទៀត ដោយអោយ៧០០ដុល្លាបន្ថែមទៀត ហើយគ្រូនោះបែរជាប្រាប់ទៅវិញថា បើមិនផឹងអោយដល់៥០កែវនោះទេ នាងប្រកដជាស្លាប់ដោយសារវិញ្ញណអាក្រក់ទៅវិញ?នាងខឹងខ្លាំងណាស់តែដោយគ្មានជំរើសនាងក៏បន្តផឹកដូចសពដង។
ក្នុងពេលយប់ប្តីរបស់នាងបានប្រាប់ថា ប្រពន្ធរបស់គាត់មានការចំលែកព្រោះ ពេលខ្លះនាងថាមាន វិញ្ញាណទារកមកតាមទារជីវិតរបស់នាង ហើយពេលខ្លះប្រពន្ធរបស់គាត់ថាបានលឺសំលេងក្មេងយំនៅក្នុងផ្ទះរបស់នាង។
រយះពេល៥ថ្ងៃគាត់បាននាំប្រពន្ធរបស់គាត់ទៅអោយគ្រូនោះមើលទៀតតែត្រូវបានដឹងថាគ្រូនោះបានរត់បាត់ទៅហើយ។ យប់នោះដែរគាត់បានឃើញប្រពន្ធគាត់មិននៅលើគ្រែនោះទេ គាត់ឆ្ងល់តែមិនសួរទេ ព្រឹកឡើងពេលគាត់ភ្ញាក់ឡើងបើឃើញប្រពន្ធគាត់នៅលើគ្រែហើយរៀងធំខ្លិតអាក្រក់បន្ទិច។
យប់បានចូលមកដល់គាត់បានធ្វើជាដេកហើយ តាមប្រពន្ធរបស់គាត់ទៅក្នុងព្រៃក្រោយផ្ទះរាងឆ្ងាញពីផ្ទះបន្ទិចដែរ ។ គាត់បានឃើញប្រពន្ធរបស់គាត់ជីកដីនិងយកថងផ្លាស្ទិចចេញ ហើយស៊ីសកសពនោះ គាត់បានស្គាល់ វាគឺជាសកសពយាយដែលជាគ្រូធ្វើអោយមានកូននោះ៕ ប្រពន្ធរបស់គាត់បានដឹងខ្លួនហើយក៏បានរត់មកគាត់ តែគាត់ក៏បានរត់ចេញដែរព្រោះខ្លាចប្រពន្ធរប់សគាត់សំលាប់គាត់ដែរ។
នៅមុខប៉ូលិសនាងបានសារភាពថានាងបានសំលាប់គ្រូនោះព្រោះ គ្រូនោះទាថ្ងៃហួសកំណត់ដែលនាងអាចបង់បានទៅនឹងថ្នូលនៃការយកទារកមកធ្វើថ្នាំ។ ហើយនាងបានក៏បានទទួលស្គាល់ដែល ថាការស៊ីសាច់ទារកធ្វើអោយនាងញាណហើយចង់ស៊ីសាច់មនុស្សទៀត ពេលមិនបាននាងក៏សំលាប់គ្រូនោះដើម្បីស៊ីសាច់ក្នុងពេលយប់។
បានជាប់គុកច្រើនខែ តែក៏បានស្លាប់ក្នយគុកដោយសារអ្នកនៅក្នុងគុកនោះវាធ្វើបាប ព្រោះពួកគេបានប្រាប់ថា តាំងពីនាងចូលមកក្នុងគុកនេះ ពួកគេមិនដែលដេកលក់នោះទេ ព្រោះខ្លាចនាងហែកស៊ីសាច់របស់គេ។ ហើយប៉ូលិសក៏បានទៅចាប់ជនពាក់ព័ន្ធទៅនឹងការពន្លួតកូនហើយលក់សពទារកខុសច្បាប់នោះ។

0 comments:
Post a Comment