ព្រលឹងខ្មោចមនុស្សរស់
យើងធ្លាប់បានដឹងហើយថា ព្រលឹងគឺជាវិញ្ញាណដែលកើយចេញពីមនុស្សដែលបានស្លាប់បាត៉ទៅហើយ។ តែអ្នកទាំងអស់គ្នាប្រហែលជាមិនបានដឹងទេ ព្រលឹងក៏អាចកើតចេញពីមនុស្សរស់បានដែរ ហើយវាអាចធ្វើអោយយើងមានការភ័យខ្លាច។
មានមនុស្សជាច្រើនបានសរសេរ អត្ថបទទាក់ទងទៅនឹងអ្វីដែលគេបានឃើញ ដូចជាគេបានឃើញម្តាយរបស់ខ្លួនកំពុងធ្វើសំម្ល តែរូបពិតរបស់ម្តាយគាត់មិនទាន់បានមកដល់ផ្ទះផង។
រឿងដែលយើងនិងយកមករៀបរាប់នេះ ខ្ញុំជឿរជាក់ថា អ្នកប្រហែលជាធ្លាប់បានដឹងដូចគ្នា។
មានប្រិយមិត្តម្នាក់បាននិយាយថា ក្នុងយប់មួយគ្រួសាររបស់គាត់បានទៅចូលរួមពីធីអាពាហ៍ពិពាហ៍ របស់សាច់ញាតិរបស់ខ្លួន ដោយនាងមិនបានទៅនោះទេ នាងនៅចាំផ្ទះ នារីបានចាប់គ្រួសាររហូតដល់ រៀងល្ងាចទៅហើយ នាងក៏ចាប់ផ្តើមងងុយដេក និងក៏សម្ងំនៅលើគ្រេរ បន្ទិចក្រោយមកនាងក៏បានលឺសំលេងនៃគ្រួសាររបស់នាងមកនិយាយនៅបន្ទប់ទទួលភ្ញៀវ តែនាងមិនបានចេញទៅទេព្រោះ អស់កំលាំងងងុយដេក។ បន្ទិចក្រោយមកក៏មានទូរសព័្ទរោ នាងបានលើកហើយម្តាយរបស់នាងបានប្រាប់ថាថ្ងៃនេះ ពួកយើងមិនបានទៅផ្ទះនោះទេយប់នេះ ព្រឹកម៉ោង៨ប្រហែលជាទៅដល់វិញហើយ។ នាងមានការភ្ញាក់ផ្អើរនិងភ័យខ្លាចជាខ្លាំង នាងបានហៅមិត្តភក្តិរបស់នាងមកដេកជាមួយព្រោះនាងមានការភ័យខ្លាច។
រឿងមួយទៀតនៅខេត្តកណ្តាល បងប្រុសម្នាក់ ម៉ោងប្រហែលជា៩យប់គាត់បានចេញមកខាងក្រៅខ្ទមចាំចំការគាត់ ដើម្បីនោម គាត់ចេញមកខាងក្រៅទាំងភ្នែកងងុយដេកផង ។ ស្រាប់តែគាត់បានឃើញប្រពន្ធរបស់គាត់អង្គុយនៅចុងព្រៃម្ខាងទៀតឆ្ងេងដៃគាត់ គាត់បានសួរប្រពន្ធរបស់គាត់ពីចំងាយ តែមិនឆ្លើយអ្វីទាំងអស់។ ព្រឹកឡើងគាត់សួរទាំងខឹងថា ហេតុអ្វីយប់មិញស្រែកសួរមិនឆ្លើយ ហើយទៅធ្វើអីព្រៃនឹងម្នាក់ឯង? ប្រពន្ធគាត់ថាខ្ញុំមិនបានដឹងរឿងអ្វីទេ ខ្ញុំនៅដេករហូតនឹង។ គាត់ក៏គិតថាគាត់ឃើញខ្មោច។
រឿងចុងក្រោយគឺជារឿងរបស់ខ្ញុំផ្ទាល់ម៉ោង កាលពីម៉ោង៣ រសៀលល្ងាច ខ្ញុំបានគ្រុនតិចតួចក៏ដេកទាំងល្ងាចទៅ ។ ខ្ញុំបើកភ្នែកព្រឹមៗឃើញម្តាយខ្ញុំធ្វើម្ហូបនៅរានបាយ ខ្ញុំស្រែកសួរថាធ្វើសំម្លអ្វីមែ៉? តែមិនឆ្លើយសោះ ហើយខ្ញុំសួរដោយធ្វើការបែរខ្នងព្រោះងងុយដេកពេក។ តែពេលយប់ឡើងខ្ញុំសួរគាត់ គាត់ថាអត់បានធ្វើសម្ល ហើយក៏អត់បានដឹងថាខ្ញុំសួរដែរព្រោះទើបតែមកផ្ទះមិញនឹងដែរទិញសម្លស្រាប់ទេ។
ខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ជួបដូចខ្ញុំ មានគេប្រាប់ខ្ញុំថាប្រសិនជាយើងមានរាសីអន់ឬធ្លាកចុះថ្ងៃនោះយើងនិងឃើញអ្វីទាំងនោះ វាគឺជាវិញ្ញាណដែលគេធ្វើការពន្លាចយើង។
តែបើតាមវិទ្យាសាស្រ្តវិញ គេនិយាយថាវាកើតចេញពី សុខភាពរបស់មនុស្សដែលចុះទុនខ្សោយឬដោយសារមនុស្សមានការងុយដេក ទើបធ្វើអោយខួរក្បាលបង្កើតនូវរូបភាពផ្សេងៗបែបនេះ។
ត្រូវចំណាំថារូបភាពឬសំលែងទាំងនោះ អាចធ្វើអោយយើងមានគ្រោះថ្នាក់បាន ដូចជាអោយយើងដើរចូលឡើន ឬទាញដៃម៉ូតូជាដើម ប្រសិនជាយើងមានអាការះទាំងនោះ សូមធ្វើការរំដោះគ្រោះនិង នៅមន្ទីរពេទ្យដើម្បីព្យាបាល ទៅរកទាំងគ្រូខ្មែរនិងពេទ្យទើបប្រសើរ ។ សូមមានការប្រុងប្រយ័ត្ន។

0 comments:
Post a Comment