ប្រសិនជាផ្ទះបាយរបស់អ្នកនៅក្រៅផ្ទះសូមធ្វើការលាងចានមុនពេលយប់
នេះគឺជារឿងដែលកើតក្នុងខេត្តកំពង់ចាម វាកើតឡើងនៅពេលដែលខ្ញុំបានទៅលែងផ្ទះរបស់បងប្រុសខ្ញុំ។ កាលនោះបងប្រុសរបស់ខ្ញុំបានធ្វើចំការមួយដែលមានដីប្រហែលជា៣ហិតា ដោយដីរបស់ គាត់កាលនោះគឺជាដីដែលឆ្ងាយពីភូមិ ហើយជំនាន់នោះមិនសូវមានផ្ទះនៅជិតៗគ្នានូវឡើយនោះទេ។ ខ្ញុំបានទៅលែងជាមួយបងប្រុសរបស់ខ្ញុំ បន្ទាប់មកគាត់បានធ្វើម្ហូបទទួលខ្ញុំនិងបងស្រីខ្ញុំដែល គាត់មកលេងដែរ គឺក្នុងពេលនោះជាបុណ្ប ឆេងម៉េង ។
ពួកយើងបានធ្វើការផឹកស៊ីរួចរាល់ហើយក៏អង្គុយនិយាយគ្នាលេង ទៀត តែដោយពួកយើងពេលនោះ មិនធ្វើការផឹកស្រាទេ ដោយមិនចេះផឹកសា ហើយគ្រួសាររបស់យើងស្អប់អ្នកផឹកសា្រដែរ។
នៅពេលដែលនិយាយគ្នាយូរ ដោយបែបគ្នាពេញមួយឆ្នាំ បងប្រុសខ្ញុំប្រើខ្ញុំអោយទៅលាងចាន ព្រោះគាត់ថាខានប្រើខ្ញុំយូរ គាត់បញ្ជាក់ទៀតថា លាងអោយមុនពេលម៉ោង១១ ១២ តែខ្ញុំជាប់មាត់ពេកទើបមិនទាន់ទៅ។
ម៉ោងជិត១២ទៅហើយនៅតែជាប់មាត់និយាយទៀត ផងខ្ញុំថាទៅលាងទៅឬទុកអោយអញលាង? ខ្ញុំមិនអាចតមាត់បានក៏សូមអោយបងស្រីរបស់ខ្ញុំជូនខ្ញុំទៅលាងដោយមូលហេតុផ្ទះបាយឆ្ងាយពីផ្ទះធំ ហើយពេលក៏យប់ថែមទៀតផងគឺម៉ោង១យប់ទៅហើយ។
ពេលទៅដល់ខ្ញុំមើលពីចំងាយឃើញចានដែលដាក់នៅផ្ទះបាយ ឃើញមានស្រមោលស្ទង់ៗ ពេលដែលដើទៅបែរជាគ្នានអ្វីទាំងអស់។ ពេលដែលដើរទៅលាងចានមិនដឹងជាអីទេ ឆ្កែលូ ហើយត្រជាក់ៗជិតខ្លួន ហើយខ្ញុំមានអារម្មណ៍ដូចមានអ្នកណាដែលកំពង់តែមើលខ្ញុំនិងបងស្រីខ្ញុំលាងចាន។
ទោះជាយ៉ាងណាក៏ដោយខ្ញុំនិងបងស្រីរបស់ខ្ញុំខំលាងអោយអស់ទោះបីជាឆ្កែលូនិងភ័យភាពងងឹតយ៉ាងណាក៏ដោយ។ បន្ទាប់ពីលាងហើយរៀបចំចានរួចហើយខ្ញុំនិងបងស្រីខ្ញុំដើរលឿនៗមកផ្ទះធំ វិញ។
ខ្ញុំមិនអស់ចិត្តក៏ងាកមកផ្ទះបាយវិញ។ ម៉ែហើយ ខ្ញុំឃើញភ្នែកនឹងមាត់ដែលកំពង់សំលឹងមកខ្ញុំពីទីងឹតជិតផ្ទះបាយនោះ ។ ខ្ញុំក៏រត់យកប្រាសអាយុមកផ្ទះធំ បងស្រីខ្ញុំឆ្ងល់ក៏ភ័យរត់តាមដែរ ហើយសួរខ្ញុំថីៗ។
ព្រឹកឡើងខ្ញុំប្រាប់រឿងនេះដល់បងប្អូនរបស់ខ្ញុំ ទើបបងថ្លៃខ្ញុំប្រាប់ខ្ញុំថា ពេលយប់បែបនេះពួក អមនុស្ស និង អសុរកាយ វាចេញរកស៊ីហើយបើវាឃើញចានដែលមិនទាន់លាងវានិងធ្វើការមកលិឍ មកស៊ី ពេលយើងលាងចានពេលព្រឹកឡើងមេរោគទាំងនោះនិងឆ្លងចូលក្នុងខ្លួនយើងដែរ។
ចឹងបានជាចាស់ៗមិនអោយលាងចានពេលយប់ ឬ ទុកចានដល់ព្រឹកនោះទេ ដោយសារខ្ញុំអសុរកាយមកស៊ី ហើយខូចរាសីរបស់យើង។ តែសំរាប់អ្នកដែលមានផ្ទះបាយឆ្ងាយពីផ្ទះធំទេ បើផ្ទះបាយនៅក្នុងផ្ទះតែមួយគឺមិនអីទេ ដោយសារមានយានាងផ្ទះថែរក្សា។

0 comments:
Post a Comment