រាត្រីរន្ធត់

ប្រសិនចូលព្រៃហើយបើជាសមិនផុតពីដេកព្រៃសូមធ្វើការដេកក្បែរផ្នូរខ្មោចកុំជិតខ្ទមអ្នកតា


វាគឺជារឿងដែលបាននិយាយតៗគ្នាមកតាំងពីយូរមកហើយ។ ខ្ញុំចាំបានថាតាចាស់ៗបាននិយាយលេងជាមួយយើង បន្ទាប់មកគាត់ថាបើឯងទៅព្រៃ បើមានខ្ទមអ្នកអ្នកតាកុំទៅដេកជិតអោយសោះ ហើយដើរទៅអោយឆ្ងាយទៅ ។ ហើយបើបានឃើញផ្នូរខ្មោចវិញ អោយសុំគេថែរក្សារនិងចងអង្រឹងនៅទីនោះទៅមិនខុសទេ ច្បាស់ជាបានសុខ។
ខ្ញុំសួរម៉េចបានចឹង ព្រះអ្នកតាតែងតែត្រូវបានគេគោរព ហើយខ្មោចតែងតែត្រូវគេខ្មាច ហេតុអ្វីបានត្រូវរើសខ្មោចទៅវិញ?

លោកតាខ្ញុំបាននិយាយរឿងរបស់គាត់ប្រាប់ខ្ញុំថា៖
កាលពីតានៅក្មេងតាបានដើរចូលព្រៃ ជាមួយសមាមិត្តផ្សេងទៀត ព្រោះត្រូវបាញ់ជាមួយយួន ព្រោះកាលនោះតាជាទាហានខ្មែរក្រហម។ តែតាមិនដែលជាប់រឿងសំលាប់មនុស្សដូចក្នុងរឿងនោះទេ ព្រោះរាល់ថ្ងៃតាកំរងបានត្រូវសមាមិត្តធំអោយចូលភូមិណាស់នៅតែបន្ទាយ មិនដូចពួកឈ្លបនោះទេ។

ពេលដែលយួននិងទាហានរដ្ឋកម្ពុជាចូលមកតាត្រូវបានគេតាមបាញ់ បែកកងធំអស់ហើយនៅសល់តែគ្នា៤នាក់ទេ។ ពេលនោះតាបានបាកទ័ពរត់ចូលព្រៃ ហើយក៏ចូលដល់ព្រៃមួយដែលមិនមែនព្រៃឈើធំៗនោះទេ តែគឺជាព្រៃឬស្សីនៅជើងភ្នំ ឧរាល់ ពេលនោះយប់ហើយ មិនដឹងជាម៉ោងប៉ុន្មាននោះទេ ដឹងតែយប់មើលគ្នាមិនស្គាល់។ ពេលនោះពួកតានាំគ្នារកកន្លែងសំរាកសិនព្រោះហត់ពេក អត់បាយទៀត ។ ដោយទីនោះគឺជាជើងភ្នំតាបានឃើញខ្ទមអ្នកតាមួយនៅជិតនោះ ក្បែរដើមអំពិល ដោយដើមវាធំពួកតាបំរុងនិងយកកន្លែងនោះដេក តែមានមិត្តតាម្នាក់ថាកុំអីអោយទៅមុខទៀត ព្រោះឃើញគេកុបខ្មោចចិន គាត់ថាអោយដេកនៅជីតផ្នូរទៅ តាទើសចិត្តដែរ តែបើគ្រប់គ្នា​ទៅអស់ហើយតាក៏ទៅដែរ។

តាមិនដឹងថាមិត្តតាសំពះសំអីនោះទេ និយាយខ្សិបៗជិតផ្នូរ វាមិនយុត្តិធម៍ទេដែល អោយតាមយាម​ហើយពួកគេដេក ព្រោះគេសន្យាថាពេលព្រះច័ន្ទឡើងត្រង់ចាំគេជំនួសម្តង។ តាក៏ព្រម ពេលដែលពួកគេដេកអស់តាក៏ងងុយដេកដែរ តែចេះតែទ្រំទៅ ខ្មោចយួនមកទាន់។
ពេលដែលរលួវៗចង់ដេក ស្រាប់តែភ្នាក់ព្រើត ដោយសត្វចចកលូ តាដឹងថាពិតជាពួកវាព្រោះនោះគឺព្រៃឬស្សី វាសំបូរទៅដោយពស់និងសត្វចចក តាចាប់ផ្តើមភ័យ ពេលមុនដេកខ្មាចខ្មោច តែពេលយប់ទៅបែរខ្លាចសត្វព្រៃទៅវិញ។

តាក្រាបនឹងដី ហើយកាន់កាំភ្លើងមុខកាត់ជាប់ ពេលនោះតាឃើញសត្វខ្លាដំបងមួយធំណាស់នៅចំងាយ២០០ម៉ែត្រដោយស្រមោលស្ទង់ៗ តាញ័រដៃជើងអស់ហើយស្រឡាំងកាំងមែនទែន មិនដឹងធ្វើយ់ាងម៉េច ? តែក៏នឹកមិនឃើញថាត្រូវដាស់មិត្តដែរ។ បន្ទាប់មកតាឃើញភ្លើងនៅជិតខ្ទមអ្នកតានោះហោះចុះហោះឡើង។ តែចំឡែកខ្លានោះមិនព្រមដើរមកផ្នូរសោះវាដើរចុះដើរឡើងនៅជិតខ្ទម ប្រហែលជាធំក្លិនតាហើយ។

សកម្មភាពនោះកើយឡើងរហូតដល់ព្រឹកវាក៏ដើរចេញទៅ វាធ្វើអោយតាដេកមិនលក់ពេញមួយយប់។ ព្រឹកឡើងតាមិននិយាយអ្វីទាំងអស់ហើយក៏ចេញដំណើរជាមួយមិត្តបន្តទៅទៀត។ មិត្តតាសួរម៉េចយប់មិញមិនដាសគាត់អោយយាមម្តង? តាថាខ្លិលដាសឃើញដេកលក់ស្រួល តាមពិតលើកដៃជើងមិនរួចសោះ។
តាក៏សួរមិត្តរបស់តា ថាម៉េចមិនដេកនៅជិតខ្ទមបែរជាមកដេកជិតផ្នូរខ្មោច? វាប្រាប់ថាមកពីចាស់ថា ខ្ទមអ្នកតាចិញ្ចឹមសត្វ តែខ្មោចមិនចេះចិញ្ចឹមសត្វទេ បើដេកជិតខ្ទមអ្នកតាប្រហែលយើង និងខ្លាចជាចំនីសត្វចិញ្ចឹមរបស់គាត់ហើយ។

ខ្មោចនិងអ្នកតាសុទ្ទតែជាអមនុស្សដូចគ្នា ចឹងម៉េចបានបែងចែកថាអ្នកតាល្អ ហើយខ្មោចអាក្រក់? ខ្មោចមានល្អហើយក៏មានអាក្រក់ អ្នកតាក៏មានល្អហើយក៏អាក្រក់ដែរ។
ចឹងសូមដេកជិតផ្នូរខ្មោចដោយសុំគេអោយថែរក្សាផង ពេលបានសុខហើយអរគុណគេដែរ។ តែកុំដេកជិតខ្ទមអ្នកតាបើអ្នកតាល្អក៏គាត់ស្រលាញ់សត្វចិញ្ចឹមគាត់ជាងយើងជាអ្នកដំណើរដែរ។

About Sokny Van

0 comments:

Post a Comment

Powered by Blogger.