ខ្មោចបកដៃហៅឡាន
រឿងនេះ គឺកាលពីខ្ញុំនៅក្មេងអាយុ ១៥ឆ្នាំ ខ្ញុំបានធ្វើដំណើរទៅលែងយាយខ្ញុំនៅខេត្តសៀមរាប ។
ដោយពីភ្នំពេញទៅសៀមរាប មានចំងាយឆ្ងាយ ចឹងពេលខ្ញុំជិះឡានឈ្នួលមកដល់ ខេត្តកំពង់ចាម គឺជាពេលរសៀលទៅហើយ ប្រហែលជាម៉ោង ៣ល្លាច ។
ពេលដែលខ្ញុំធ្វើដំណើរតាមផ្លូវ ខ្ញុំឃើញផ្លូវស្ងាត់ណាស់ មិនសូវមានឡានបើកកាត់នោះទេ ព្រោះឆ្នាំនោះ មិនទានមានរថយន្តច្រើននៅឡើយដែរ។
ពេលមកដល់ផ្លូវដែលមានដើមឈើដុះមុខផ្ទះគេ ខ្ញុំ បានឃើញស្រីម្នាក់បកដៃទំនងជាសុំដោយសារដែរ ខ្ញុំក៏ប្រាប់អោយថៃកងឈប់ដើម្បីយកមនុស្ស ព្រោះកន្លែងនោះស្ងាត់ពេកខ្ញុំខ្លាចគាត់ជួបរឿងមិន ល្អ។ ពេលដែលឡានឈប់ ថៃកុង សួរខ្ញុំថាមានរឿងអ្វី? ខ្ញុំថាឈប់យកមនុស្សគាត់នៅខាងក្រោយ តែពេលមើលទៅអត់ឃើញអីទេ។
តៃកុងក៏បើកឡានទៅមុខទៀតគាត់ថាខ្ញុំនិយាយលេង។ ពេលដែលជិះបានមួយនាទីស្រាប់តែឃើញម្តងទៀត តែពេលនោះមិនមែនស្អាតដូចមុននោះទេ គឺឃើញគាត់មានសក់រញេររញ៉ៃ ខោវអាវរហែកទៀតផង។ ខ្ញុំភ័យព្រោះដឹងថាវាជារបស់មិនស្អាត ពេលនោះខ្ញុំស្រែកប្រាប់ម្តាយរបស់ខ្ញុំ នឹងចង្អុលទៅរកមនុស្សនោះតែមិនឃើញអ្វីទាំងអស់។
ពេលនោះម្តាយរបស់ខ្ញុំបានធ្វើការបន់ស្រន់អោយមានសេចក្តីសុខកុំអោយឃើញអ្វីទាំងអស់។ នេះគឺជារឿងពិតពីប្រិយមិត្តរបស់យើងបានផ្ញើរ comment មកអោយយើង។

0 comments:
Post a Comment