រាត្រីរន្ធត់

ទម្លាយអាថ៌កំបាំងព្រឺក្បាលពីក្រោយ ផ្ទះគ្រូទាយ



ភាពលោភលន់របស់មនុស្សគ្មានដែនកំណត់។ វិជ្ជាជីវៈរបស់គ្រូទាយគឺត្រឹមតែទាយពីជោគជតារាសីដោះអំពើលើករាសី និងទស្សន៍ទាយពីរបស់សំខាន់ណាមួយដែលភ្ញៀវបាត់តែប៉ុណ្ណោះ។ ប៉ុន្តែគ្រូទាយមួយចំនួនបែរជាយកអំពើអាក្រក់ ការដាក់ស្នេហ៍ ការបំផ្លាញអ្នកដទៃដាក់ឱ្យអ្នកដទៃធ្លាក់ខ្លួនឈឺរហូតស្លាប់ដោយយកទ្រនឹបជាទឹកប្រាក់ដើម្បីបិទមុខ។ យើងបានទទួលរឿងពិតមួយពីលោក វង្ស ដែលសុំមិនបង្ហាញអត្តសញ្ញាណច្បាស់លាស់ព្រោះដើម្បីសុវត្ថិភាព សព្វថ្ងៃលោកវង្ស រស់នៅ ស្រុកពញ្ញាក្រែក ខេត្តកណ្ដាល បានរំឭកនូវហេតុអតីតដ៏អាក្រក់ឱ្យប្រិយមិត្តបានជ្រាបថា។


កាលពីវង្សមានអាយុទើបតែ ១៣​ឆ្នាំ គាត់បានរស់នៅជាមួយគ្រូខ្មែរម្នាក់ដែល គាត់គឺជាអ្នកដាក់អំពើ។ ក្នុងការរស់នៅរបស់គាត់មិនដូចក្មេងដទៃទៀតនោះទេ ការងាររស់គាត់គឺជាអ្នកបូសសំអាត់នៅកន្លែងដែលគ្រូនោះរស់នៅ គាត់មានបាយបីពេល ប៉ុន្តែសំរាប់ប្រាក់កាកដែលគាត់មាននោះវិញគឺមិនមានច្រើននោះទេ ដោយពេលខ្លះគ្រូបានអោយគាត់សំរាប់ការងារដែលគ្រូនោះបានប្រើគាត់តែប៉ុន្នោះ ។ ចឹងបានជាគាត់មិនសូវមានជីវភាពល្អដូចក្មេងដទៃទៀតនោះទេ។ ជាងរៀងរាល់ថ្ងៃផ្ទះគ្រូនោះសំបូរដោយមនុស្សចេញចូលមិនចេះដាច់ ប៉ុន្តែភ្ញៀវដែលចូលនោះមិនមែនចូលម្តងច្រើនដូចគ្រូខ្មែរល្អផ្សេងៗនោះទេ គឺទាល់តែអ្នកចាស់ ចេញទើបអ្នកថ្មីចូល ព្រោះដើម្បីការពាររឿងសំងាត់រៀងខ្លួន។
ថ្ងៃមួយគាត់បានឃើញឡានទំនើបមានតំលៃថ្លៃមួយបានចតនៅមុខផ្ទះគ្រូហើយស្ត្រីម្នាក់នោះបានចូលក្នុងផ្ទះគ្រូ បន្ទាប់មកគ្រូនោះបានប្រាប់វង្សថា ថ្ងៃនេះមិនទទួលភ្ញៀវទេ ព្រោះនេះគឺជាភ្ញៀវពិសេស បន្ទាប់មកកបិទទ្វាបាត់ទៅ។ មួយសន្ទុំក្រោយមក ស្រី្តម្នាក់នោះបានចេញមកដោយទឹកមុខញញឹម បន្ទាប់មកក៏បើកឡានចេញទៅបាត់ទៅ។

ពេលល្ងាចគ្រូបានប្រើអោយវង្សធ្វើការយកចំនីអាហារសែនទៅដាក់នៅខ្ទមក្រោយផ្ទះ ដោយប្រាប់ថាអោយយកសោនេះទៅចាក់ហើយដាក់បាយនៅទីនោះអោយស្រួលបួលរូចចេញមកចាក់សោរអោយបានត្រឹមត្រូវវិញកុំអោយមាន​មនុស្សឃើញ។ ហើយគាត់នឹងអោយឈ្នួលច្រើនលើការងារនេះ។
ពេលនោះអុំបានធ្វើការយកសម្លមកអោយខ្ញុំទៅដាក់នៅខ្ទម ដោយសម្លនោះមិនដឹងធ្វើពីអ្វីនោះទេ ដោយខ្ទមនោះមានចំងាយឆ្ងាយពីផ្ទះគ្រូសម្យ ហើយខ្ទមនោះមានព្រៃព័ទ្ធជុំវិញព្រមទាំងថ្ងៃយប់ទៅហើយដែរ។
ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនស្រួលឡើយ មិនដឹងជាយ៉ាងម៉េច? ពេលនោះវង្សបានចាក់សោរហើយដាក់សំណែននៅទីនោះរួចចាក់សោរហើយប្រញ់ាប់រត់មកផ្ទះវិញទាំងការភ័យខ្លាច ការងារនេះវង្សធ្វើដដែលៗជាច្រើនដង។
ថ្ងៃបន្ទាប់អុំស្រីមានការរវល់មើលភ្ញៀវដែលមករកប្តីរបស់គាត់ក៏ប្រើអោយវង្សទៅផ្សារដើម្បីទិញម្ហូប។
វង្សសប្បាយចិត្តណាស់ព្រោះបានដើរផ្សារ ពេលទៅទីញបន្ទែសាច់ ស្រាប់តែអ្នកលក់បន្លែសួរតែឯងនៅជាមួយគ្រួទាយនៅចុងភូមិនោះមែនទេ វង្សឆ្លាយប្រាប់ថាមែន ។ អ្នកលក់បន្លែនោះនិយាយត គាត់លើកមុនយកក្មេងមកនៅហើយរត់បាត់ម្តងហើយ ឡូវយកក្មេងនេះមកនៅទៀត ដឹងតែរត់ដូចមុនទៀតហើយ។ វង្សឆ្ងល់ហើយព្យាយាមសួរ ហើយមីងនោះមិននិយាយអីនោះទេ ហើយបានប្រាប់ថាកាលពីមុនផ្ទះគ្រូទាយនោះបានបាត់ក្មេងស្រីម្នាក់ដោយមិនដឹងហេតុផលនោះទេ។ ក្រោយមកវង្សបានមកផ្ទះវិញ ហើយពេលយកសម្លទៅសែនក្នុងខ្ទម វង្សបានភ្លួកសម្លដែលយកទៅសែននោះ វាគឺសាប់មិនមានជៀតជូវអីសោះ ដូចគ្មានដាក់អំបិលអ្វីឡើយ។ ថ្ងៃបន្ទាប់វង្សបានលួចដាក់អំបិលពេលដែលយកសម្លបានពាក់កណ្តាលផ្លូវ រួចក៏ដាក់សែនដូចធម្មតា។


ព្រឹកឡើងអុំប្រុសស្រីនោះបានសំឡឹងមើលវង្សដោយក្តីសង្ស័យ វង្សនូវតែបន្តធ្វើបែបនេះទៀតដោយដាក់អំបិលក្នុងសម្លយកទៅដាក់ក្នងខ្ទមនោះទៀត តែម្តងនេះគាត់បានឃើញឈាមខ្មៅហូរចេញពីហិបដែលគាត់បានសែនអាហារនៅពីមុខរាល់ដង។


ដោយក្តីចង់ដឹងគាត់ក៏បានធ្វើខ្លួនអោយក្លាហានហើយបើកហិបនោះមើលថាវាគឺជាអ្វី? ពេលដែលបើកឡើងវាគឺជារូបសពក្មេងស្រីម្នាក់ដែលត្រូវបានគេដាក់គ្រមួនស្រោចពីលើ ហើយសក់ត្រូវបានគេកោអស់ ពេលនោះហើយដែលសពនោះធ្វើការក្រោកឡើងនិងចង់មកស្គប់មកលើគាត់តែគាត់បានគេចរួចហើយព្យាយាមរត់មកផ្ទះគ្រូ ពេលដែលមកដល់ផ្ទះគ្រូ ទាំងអុំប្រុសស្រីបានធ្វើការកាន់នូវកាំបិតស្រួចចុះពីលើផ្ទះតាមសំលាប់គាត់ ដោយភ័យខ្លាំងពេកគាត់បានរត់ទៅវត្ថដើម្បីរកជំុំនួយ ។ ពេលមកដល់វត្ថព្រះសង្ឃនិងកូនសិស្សវត្ថបានមកជួយឯគ្រូនោះបានរត់ត្រឡប់ទៅផ្ទះវិញដើម្បីត្រៀមរត់ ។ តែត្រូវបានប៉ូលិសចាប់ទាន់ក្រោយពេលវង្សប្រាប់ព្រះសង្ឃ ហើយបានធ្វើការប្តឹងប៉ូលិសអោយទៅចាប់ទាន់ពេលវេលា។
ក្រោយមកគេបានដឹងថាតាមពិតទៅ គ្រូសារនេះបានធ្វើការសុំនូវកូនស្រីដែលជាក្មេងកំព្រាម្នាក់មករស់នៅ ហើយធ្វើការសំលាប់ដោយរិតករបស់នាងរួចហើយយកនាងទៅឆ្អើរលាបក្រមួនអោយ ព្រមទាំងសែនអោយនាងដើម្បី អោយព្រលឹងរបស់នាងសន្ថឹតនៅលើគ្រូនោះ។ បែបនេះហើយដែលធ្វើអោយគ្រួនោះមានភាពល្បីល្បាញខាងធ្វើស្នេហ៍និងដាក់អំពើលើគេបានគ្រប់គ្នា។


ក្រោយមក៣ឆ្នាំប្តីប្រពន្ធពីនាក់នេះបានស្លាប់នៅក្នុងគុក តែផ្ទះរបស់គាត់គឺបន្តនៅតែគ្មានមនុស្សរបស់នៅនោះទេ ដោយគេគិតថាផ្ទះនោះគឺសន្សំនូវព្រលឹងខ្មោចដែលគ្រូនោះយកមកចិញ្ចឹម។ ឯវង្សក៏បានរស់នៅជាមួយនិងគ្រួសាររបស់គាត់ដូចធម្មតាវិញ។ គេជឿរថាអំបិលគឺជាគ្រឿងមួយដែលអាចធ្វើអោយព្រលឹងអាក្រក់មានកាក្តៅក្រហាយបាន ព្រោះវង្សបានដាក់ក្នុងសម្លដែលធ្វើអោយវិញ្ញាណនោះក្តៅក្រហាយនិងតាមសងសិកលើវង្ស។

About Sokny Van

0 comments:

Post a Comment

Powered by Blogger.