តើខ្មោចនាងរាំនេះកើតមកពីណា?
ខ្មោចនាងរាំគឺជាខ្មោចមួយប្រភេទដែលកើតឡើង ពីអ្នករបាំបានស្លាប់ដោយតៃហោងក្នុងពេលដែលនាង កំពុងរាំឬកំពង់តែស្លៀកសំលៀបបំពាក់របាំង។ ដល់ពេលនាងស្លាប់ដោយភាពតៃហោងបែបនេះទើបនាងអាចយកវិញ្ញាណរបស់ខ្លួនចូលសន្ថិតក្នុងសំលៀបបំពាក់របាំនោះ។
តើខ្មោចប្រភេទនេះធ្វើបាបមនុស្សដោយរបៀបណា?
ខ្មោចនាងរាំមិនចេះដើរសំលាប់មនុស្សនោះទេ តែប្រសិនជានាងចង់សម្លាប់មនុស្សគឺនាងសំលាប់មនុស្សណាដែល ស្លៀកសំលាកបំពាក់របស់នាងនោះឯង ពេលដែលស្លៀកសំលាកបំពាក់របស់នាងអ្នករាំនោះនិងមិនអាចគ្រប់គ្រងខ្លួនឯងបានរហូតកាចកខ្លួនឯងស្លាប់តែម្តង។
ហើយសំរាប់ការលងបន្លាចវិញ នាងតែចេញក្នុងកន្លែងដែលស្ងាត់ៗ និង តាម សាលារៀនរបាំ ផ្ទះចាស់ ឬបុរាណជាដើម ហើយអ្វីដែលយើងអាចដឹងថានាងនៅកន្លែងណាមួយគឺដោយសារខ្លិនផ្សែងធុប ព្រមទាំងសំលែងភ្លេងពិនពាទ ដែលនេះជាពិតប្រាកដថានាងកំពុងនៅទីនោះ។

0 comments:
Post a Comment