តើវាកើតឡើងក្នុងប្រទេសណា?
វាកើតឡើងក្នុងប្រទេសមួយនៃសហរដ្ឋអាមេរិច គឺរដ្ឋតិចសាស ដែលកាលពីសម័យនោះសំបូរដោយ ពួកខោបូយ ខោបូយប្រែមកថាអ្នកខ្វៀលគោរ។ ហើយជនជាតិនោះតែងតែមានភាព ធុញទ្រាន់ចំពោះ សត្វក្អែកជាខ្លាំងទើបគេធ្វើទីងម៉ូងសំរាប់បន្លាច សត្វទាំងនោះកុំអោយមកស៊ីដំណាំពោតរបស់ពួកគេ។
តើទីងមោងនេះមកកើតឡើងដោយសារអ្វី?
បិសាចប្រភេទនេះកើតឡើងដោយសារគ្រូសារមូយបាន និយាយបន្លាចក្មេងៗដែលជាកូនរបសគាត់ថា កូនមើលទៅចំការរបស់យើងឃើញមានធីងម៉ូង ដែរឬទេ? ពេលដែលប៉ាមិននៅវានិងដើរមកជិតផ្ទះយើង ហើយវានិងចាប់យកកូនក្មេងដែលដើរចេញក្រៅផ្ទះ ព្រោះមិនបានស្តាប់ឪពុកម្តាយ។
ប៉ុន្តែក្រោយមកគាត់ក៏បានបាត់បង់កូនរបស់គាត់ ដោយមិនដឹងពីមូលហេតុអ្វីទាំងអស់។ តែពេលសួរអ្នកជិតខាងគាត់បានឬសំលេងទារកយំនៅក្បែរផ្ទះរបស់គាត់ហើយធីងម៉ូងដែលបានដាកយាមចំការក៏បាត់ដែរ។ មិនយូរប៉ុន្នានក្នុងស្រុកភូមិរបស់គាត់ក៏កើតមានរឿងប្លែកៗដោយឧស្សាហ៍បាត់កូនក្មេង។ មានអ្នកភូមិខ្លះបានជួបរឿងដូចគ្នាដោយ គេបានលឺកូនរបស់ខ្លួនបានឃើញធីម៉ងរបស់ចំការខ្លួនមានដំណើរមកជិតផ្ទះរបស់ខ្លួន និងមានសំលេងទារកយំទៀតផង។
ចាប់តាំងពីពេលនោះមកគេមិនដែលអោយក្មេងនៅផ្ទះតែម្នាក់ឯងនោះទេ ។
ហើយគេដាក់ឈ្មោះបិសាចនោះថា Bubak គឺវាជាវិញ្ញាណដែលចាំចំការនោះឯង វាធ្វើការវចាប់យកកូនក្មេង ពេលដែលមនុស្សចាស់មិននៅ។

0 comments:
Post a Comment