ប្រវិត្តចំម្លែក

ប្រវិត្តខ្មោចស៊ីសព

ghost eat dead

ប្រវិត្តិនៃរឿងនិទានខ្មោចស៊ីសព វាគឺជារឿងមួយដែលមានការពេញនិយមក្នងប្រទេសថៃមែនទេន។
អ្នកទាំងអស់គ្នាពិតណាស់ថានិងមិនដែលលឺរឿងនេះទាល់តែសោះ។ ថ្ងៃនេះខ្ញុំនិងពន្យល់អ្នកទាំងអស់គ្នាអោយដឹងរឿងនេះ ។ ហើយការនិយាយរបស់ខ្ញុំក៏មិនខុសពីរឿងមុនដែរ គឺមិនមែននិយាយអោយអ្នកទាំងអស់គ្នាខ្លាចនោះទេ គ្រាន់តែជាចំណេះដឹង ចឹងទើបនិយាយមិនសូវចេះបញ្ចូលសំលេងដូចរឿងក្នុង Youtube ដទៃទៀត។

រឿងនេះកើតឡើងក្នុងប្រទេសណា?

រឿងនេះកើតឡើងក្នុងប្រទេសថៃ​ នៃសម័យបុរាណ ខ្ទង់សម័យសត្សវត្សទី ១៦នៃគ.ស ។ ដែលមនុស្សបានកើតនូវជំងឺអាសន្នរោគមួយប្រភេទពីបាកក្នុងការព្យាបាលយ៉ាងខ្លាំង។ វាធ្វើអោយមនុស្សស្លាប់​រាប់ពាន់នាក់ក្នុងសម័យនោះ។ អ្នកស្រុកសៀមសម័យដើមក៏មិនខុសពីខ្មែរយើងសម័យបុរាណដែល អ្នកដែលកើតនូវជំងឺនេះតែងតែត្រូវគេប្រមូលដាក់នៅឆ្ងាយហើយបណ្តោយអោយស្លាប់តែពួកគេ វាជាហេតុដែលបណ្តាលអោយមានប្រវត្តិខ្មោចស៊ីសពនេះកើតឡើង។

ដើមកំណើតខ្មោចស៊ីសព!

ក្នុងសម័យកាលមួយគឺក្នុងសត្សវត្សទី១៦នៃគ.ស  ក្នុងប្រទេសសៀមបានកើតកុលយុគមួយ គឺបញ្ហានៃជំងឺអាសន្នរោគធ្វើការព្យាបាទ។ ក្នយស្រុកមួយដែលឥឡូវនៅខេត្តសុរិន មានរឿងមួយបានកើតឡើង គឺបណ្តាលមកពីជំងឺនេះឯង។ 
មានភូមិមួយដែលមានគ្រួសារច្រើនរស់នៅតែក្នុងសម័យនោះមនុស្សមិនធ្វើការរស់នៅជិតគ្នានោះទេ ទើបមានគ្រួសារតូចមួយមានសមាជីកបីនាក់ គឺយាយម្នាក់និងចៅប្រុសពីរនាក់រស់នៅ។ ដោយហេតុក្នុងសម័យនោះ ជំងឺអាសន្នរោគកំពុងតែរាលត្បាត់ ធ្វើអោយគ្រួសារមួយនោះឆ្លងរោគដូចអ្នកភូមិផ្សេងៗទៀតដែរ។ 
ដោយហេតុតែគ្មានថ្នាំសំរាប់ធ្វើការព្យាបាលអ្នកស្រុកដែលកើតនូវជំងឺត្រូវបានគេបញ្ជូនទៅដាក់អោយឆ្ងាយពីស្រុកភូមិហើយរចាំសេចក្តីស្លាប់ចូលមកដល់។ សំរាប់គ្រួសាររបស់លោកយាយគឺមានការភ័យខ្លាចជាខ្លាំងធ្វើអោយគាត់មិនហ៊ានចេញទៅណានោះទេជាមួយនិងចៅគឺសំងុមតែនៅក្នុងផ្ទះនោះឯង។
ច្រើនថ្ងៃក្រោយមកគាត់បានឈឺចេញរោគសញ្ញាហើយចៅរបស់គាត់ក៏ចេញរោគសញ្ញាដូចគ្នាចឹងដែរ។ ដោយកំលាំងរបស់គាត់នៅតែមានរាល់ព្រឹកនិងល្លាចគាត់តែងតែធ្វើបាយអោយចៅគាត់ហូប តែដោយមិនអាចទៅរកអាហារបានគាត់បានកាប់សាច់របស់គាត់សំរាប់ចំអិនជាអាហារដល់ចៅរបស់គាត់។ មិនយូរប៉ុន្មានគាត់ក៏បានស្លាប់ហើយចៅរបស់គាត់ក៏មកស៊ីសពរបស់គាត់ដែលបានស្លាប់នោះ។ ហើយមិនយូរប៉ុន្នានចៅរបស់គាត់ក៏បានស្លាប់ទៅតាមដែរ។

ការចាប់កំណើតនៃខ្មោចស៊ីសព!
បន្ទាប់ពីបានស្លាប់រួចរាល់ហើយផ្ទះនោះក៏គេមិនបានទៅមើលដែរ ដោយហេតុនៅឆ្ងាយព្រមទាំងមានជំងឺកំពុងរាលត្បាតថែមទៀតនោះធ្វើអោយមនុស្សសំងុមទៅនៅក្នុងផ្ទះមិនសូវចេញទៅណា ទាល់តែការចាំបាច់ទើបចេញទៅខាងក្រៅ។
ថ្ងៃមួយមានអ្នកដំណើរមកពីឆ្ងាយគាត់បានចូលមកក្នុងស្រុកភូមិមួយនោះ គាត់បានដឹងរឿងរ៉ាវពីជំងឺនិងរឿងរបស់ផ្ទះនោះទេ គាត់បានធ្វើការចូលមកផ្ទះលោកយាយនោះបំរុងសុំទឹកផឹក ព្រោះល្ងាចណាស់ហើយ ពេលដែលដើរទៅជិតផ្ទះស្រាប់តែស្អុយខ្លិនម្យា៉ង ទើបអើតទៅក្នុងខ្ទមនោះឃើញខ្មោចកំពុងស៊ីសពយាយចាស់ម្នាក់នោះ យ៉ាងគូរអោយខ្លាច។ 
គាត់បានទៅប្រាប់អ្នកភូមិនៅនោះអោយបានដឹង ទើបអ្នកភូមិនៅទីនោះបានយល់ថាសាកសពដែរគេយកទៅគរគ្នានោះមិនត្រូវបានឆ្កែចចកស៊ីនោះទេតាមពិតគឺខ្មោចទេជាអ្នកស៊ីសពទាំងនោះ។
ចាប់តាំងពីពេលនោះមកមិនមានអ្នកណាចុះមកក្រៅផ្ទះម្នាក់ឯងឬគ្មានភារះកិច្ចនោះទេព្រោះខ្លាចខ្មោចស៊ីសព។
ការវាយនិច្ឆ័យ

ក្នុងរឿងនេះមើលទៅអ្នកក្នុងសម័យបង្កើតរឿងនេះមកគឺដើម្បីកុំអោយមនុស្សដែរចេញក្រៅដោយគ្មានភារះកិច្ច ព្រោះខ្លាចឆ្លងជំងឺអាសន្នរោគ។ តែរឿងនោះបែបជាត្រូវគេយកមកផ្សាយបន្តគ្នារហូតមនុស្សនាំគ្នាខ្លាចដល់សព្វថ្ងៃទៅវិញ។
\

About Sokny Van

0 comments:

Post a Comment

Powered by Blogger.