![]() |
| រូបរបស់ Mananaggal |
ការពិពណ៌នា
Manananggal គឺជាប្រភេទនៃព្រាយបិសាចឬជាអាបមួយប្រភេទក្នុងចំនោមបិសាចជាច្រើនដែលមកពីប្រទេសហ្វីលីពីន។ វាត្រូវបានដាក់ជាក្រុមទៅក្នុងគ្រួសារ Aswang
នៃសត្វទេវកថាហ្វីលីពីន (Aswang គឺជាឈ្មោះនៃក្រុមបិសាចមួយច្រភេទដែលស៊ីឈាមឬរបស់ស្រស់ៗ
ដូចជានូវប្រទេសកម្ពុជាហៅថាអាបឬព្រាយជាដើម) ។
ជាធម្មតាវាត្រូវបានពិពណ៌នាថាពួកគេគឺជាស្រីលាក់កំបាំងហើយវាកើតឡើងចំពោះតែមនុស្សតែប៉ុន្នោះ ចំពោះភាវះនៃបិសាចមួយនេះត្រូវបានគេនិយាយថាវាធ្វើការផ្តាច់ខ្លួនរបស់វាពាក់កណ្តាលខ្លួនដើម្បីធ្វើការស្វែងរកសត្វព្រៃ
ហើយខ្លួនរបស់វាមានស្លាបដូចជាសត្វប្រចៀវ។
វាត្រូវបានគេពណ៌នាថាមានអណ្តាតវែងប្រើដើម្បីបឺតឈាមជនរងគ្រោះដែលកំពុងដេក។
វាមានអាហារដែលចូលចិត្តបំផុត គឺបេះដូងរបស់ទារក ប៉ុន្នែវាមិនប្រើអណ្តាតរបស់វានោះទេគឺជាធ្វើការប្រើចង្កូមរបស់វាខាំហែកទៅលើពោះរបស់ស្ត្រីមានផ្ទៃពោះដែលកំពុងដេកលក់។ .
ហេតុផលដែលបណ្តាលដែលបង្កើតទៅជា Mananaggal
វាគឺមិនខុសពីអាបនៅប្រទេសកម្ពុជានោះទេ
វាត្រូវបានអោយដឹងថាពួកគេកើតមកពីវិញ្ញាណអាក្រក់ដែលចូលមកធ្វើការសន្ថិតលើខ្លួនរបស់គេ
ព្រោះគេបានរៀននូវវិជ្ជាងងឹត ដើម្បីបំរើការនួវអំពើធ្មប់របស់ខ្លួន។
ហើយតាមការសរសេរគេបាននិយាយថាវាគឺធ្វើការបន្តពីម្តាយទៅកូនឬចៅ
តែអោយតែជាសាច់ឈាមបង្កើតរបស់ខ្លួន។
ភាពទន់ខ្សោយ
ដូច Aswans ភាគច្រើន Manananggal ខ្សោយចំពោះខ្ទឹមស អំបិល និងទឹកមុន្ធ។
ប៉ុន្តែពួកគេមានចំណុចខ្សោយបន្ថែមទៀត ដួចជា ដាវ ទឹកខ្មេះ
ភ្លើង និងគ្រឿងទេស ព្រមទាំងកន្ទុយត្រីដុតដែលត្រូវបានគេនិយាយថា ប្រើជារំពាត់។
ចំពោះទឹកខ្មេះអំបិល គឺអាចប្រើបានក្នុងពេលដែលគេស្វែងរកឃើញខ្លួនមួយកំណាត់ក្រោមរបស់នាង
ហើយធ្វើការដាក់អំបិលឬទឹកខ្មេះលើស្មាមដាច់នោះ ដែលធ្វើអោយនាងមិនអាចចូលរូចបាននោះទេបន្ទាប់មកក្នុងពេលព្រះអាទិត្យរះឡើងវិញ្ញ្ញាណនោះនឹងស្លាប់ទៅជាមួយរូបស្នងនោះជាមិនខាន។
Manananggal គឺជារឿងដែលបានសរសេរឡើងក្នុងរឿងនិទានពីខេត្ត Capizនៃប្រទេសពីលីពិន ។

0 comments:
Post a Comment