Videos

ប្រវត្តិនៃកញ្ជោងកន្ទុយ៩



​ប្រវត្តិនៃកញ្ជោងកន្ទុយ៩មានឬសគុលពីប្រទេស ចិនហើយសព្វថ្ងៃត្រូវបានសាយចូលទៅក្នុងប្រទេសជប៉ុននិងប្រទេសកូរ៉េរួចមកហើយ មិនត្រឹមតែប៉ុន្នោះ ទាំងប្រទេសជប៉ុននិងកូរ៉េបានលែងរឿងដែលទាក់ទងទៅនឹងបិសាចកញ្ជោងកន្ទុយ៩នេះដែរ។
ដើមកំណើតនៃកញ្ជោងកន្ទុយ៩នេះ សំរាប់ប្រទេសចិនត្រូវបានគេយកមកសរសេរជាពីប្រភេទគឺ ប្រភេទកញ្ជោងដែលអាក្រក់ដែលធ្វើការដណ្តើមប្តីរបស់គេដូចជារឿងថាងចេងចំលងធម៍ហើយកាលនោះបិសាចក្របីលួចសាហាយជាមួយកញ្ជោងបិសាចនិងប្រភេទមួយទៀតគឺល្អដែលត្រូវបានដឹងថាជាបិសាចដែលមានស្នេហ៍ស្មោះចំពោះមនុស្សដែលខ្លួនស្រលាញ់ដែលនិយាយពីរឿងព្រេងនិសិត្សម្នាក់បានជួយសត្វកញ្ជោងមួយរហូតធ្វើអោយនាងលង់ស្នេហ៍ទៅនិងបុរស់នោះហ៊ានអោយឌួងកែវដែលខ្លួនបានសុំសិល្បរាប់ពាន់ឆ្នាំដើម្បីការពារជីវិតរបស់គាត់។

ថ្ងៃនេះយើងនឹងនិយាយពីប្រវត្តិនៃបិសាចកញ្ជោងកន្ទុយ៩ដែលកើតមានដំបូងគេនិងយកមកពីប្រទេសចិន នាងមានឈ្មោះថា Huli jing នាងគឺជាបិសាចកញ្ជោងកន្ទុយ៩ដំបូងគេនៅក្នុងប្រទេសចិន។ កាលដើមឡើយនាងគឺជាសត្វកញ្ជោងមួយក្បាលតែប៉ុន្នោះ តែដោយសារតែនាងមានចិត្តល្អចំពោះអាទិទេព ដូចជាព្រះម៉ែគុន្សីអ៊ីម ជាដើម ដែលអាចធ្វើអោយនាងមានអាយុវែងជាងសត្វកញ្ជោងធម្មតា។ នាងត្រូវបានគេដឹងថាចាប់តាំងពីនាងបានអាយុវែងមក នាងតែងតែនៅកាន់សិល និងមិនធ្វើការសំលាប់សត្វនោះទេ សកម្មភាពរបស់នាងបែបនេះហើយ ដែលធ្វើអោយនាងកាន់តែមានអាយុវែងអាចរហូតដល់រាប់ពាន់ឆ្នាំឯនោះ។

នាងធ្វើការសុំសិលពីមួយឆ្នាំទៅមួយឆ្នាំពី១០ឆ្នាំទៅ១០០ឆ្នាំ រហូតនាងបានសុំសិលបានអាយុ៥០០ឆ្នាំ វាគឺជាសករាជ្យចុងក្រោយរបស់នាង ដោយសារនាងបានសុំសិលយូរឆ្នាំធ្វើអោយនាងមានកន្ទុយចំនួន៩ ។ កន្ទុយគឺដំណាងអោយមហិតរិទ្ធរបស់នាង ការសុំសិលរបស់នាងធ្វើអោយកន្ទុយរបស់នាងចាប់ផ្តើមដុំម្តងមួយៗទៅតាមរយះពេលដែលនាងបានកាន់សិលគឺតាំងកន្ទុយ១ទៅកន្ទុយ២និងរហូតមកដល់កន្ទុយ៩ហើយវាគឺជាពរចុងក្រោយសំរាប់នាងដែលមិនអាចកើនទៅលើពី៩នេះបានឡើយ។

ពេលនោះហើយដែលនាងបានធ្វើដំណើរចាកចេញពីរូងរបស់នាង ពេលនោះហើយនាងមានសមត្ថភាពអាចប្រែក្រឡាទៅជាមនុស្សបានឬសត្វអ្វីក៏បានដែរ។ ពេលដែលនាងបានចេញពីរូងរបស់នាង ជាអកុសលនាងក៏បានជួបជាមួយអន្ទាក់របស់ព្រាន បៀសនិងស្លាប់ទៅហើយ តែត្រូវបាននិសិត្សម្នាក់គេជួយជីវិតរបស់នាង។ ដោយសារការដឹងគុណធ្វើអោយនាងតាមសងគុណទៅលើនិសិត្សនោះ នាងបានក្លាយជាមនុស្សស្រីដល់ស្អាតម្នាក់ ហើយបានទៅមើលថែរក្សាបុរស់នោះនៅផ្ទះជាមួយម្តាយចាស់ទៀតផង។ ដោយសារការសងគុណនាងបង្ហាញនូវការយកចិត្តទុកដាក់ចំពោះម្តាយរបស់​និសិត្សស្មោះត្រង់ម្នាក់នោះ រហូតដល់ម្តាយបុរស់នោះស្រលាញ់ក៏សុំអោយរៀបការជាមួយកូនរបស់គាត់តែម្តងទៅ។ ហើយពួកគេក៏បានរៀបការជាមួយកញ្ជោងនោះទៅព្រមទាំងមានច្រើននាក់ទៀតផង។

ពួកគេមានក្តីសុខខ្លាំងណាស់ ប៉ុន្តែវាក៏មិនបានយូរដែរ ច្រើនឆ្នាំកន្លងផុតទៅ ប្តីរបស់នាងបានចាស់ទៅហើយ ហើយកូនរបស់នាងក៏ធំហើយដែរ ប៉ុន្តែនាងគឺមិនព្រមចាស់ទាល់តែសោះ សោយសារនាងគឺជាទេពកញ្ជោងកន្ទុយ៩ទើបនាងមានអាយុដល់ទៅ១០០ឆ្នាំតែនាងទើបតែរស់បាន៥០០ឆ្នាំទេ ចឹងនាងនៅមានអាយុ៥០០ឆ្នាំទៀតទើបនាងស្លាប់។ ប្តីរបស់នាងមុនពេលដែលគាត់ស្លាប់គាត់បានសួរនិងផ្តំាផ្ញើរប្រពន្ធរបស់គាត់ គាត់បាននិយាយថាគាត់បានរស់នៅជាមួយនាងមានក្តីសុខខ្លាំងណាស់ពេលដែលគាត់បានស្តីបន្ទោសដាក់នាងនាងក៏មិនដែលតឬខឹងគាត់ដែរ ហេតុអ្វីបានជាអូនមិនខឹង ហើយហេតុអ្វីបានជាអូនមិនចាស់ចឹង?

នាងបានធ្វើការសួរបកទៅកាន់និសិត្សនោះថា កាលពី៥០ឆ្នាំមុនបងនៅចាំកញ្ជោងមួយក្បាលដែលជាប់អន្ទាក់ដែលឬទេ? កញ្ជោងនោះគឺជាខ្ញុំ ហើយខ្ញុំគឺជាទេពកញ្ជោង ដែលសុំសិលបាន៥០០ឆ្នាំមកហើយ ពេលដែលខ្ញុំដើរលេងមិនប្រយ័ត្នទើបជាប់អន្ទាក់ព្រានបែបនេះ តែបានបងជួយទើបខ្ញុំអាចរស់បានដូចនេះទៅ។ ប្តីរបស់នាងអរគុណនាងហើយក៏បានស្លាប់បាត់ទៅ នាងមានការសោកស្តាយជាខ្លាំង ហើយនាងក៏បានលាកូនរបស់នាងទាំងអស់ដើម្បីទៅធ្វើការរក្សាសិលសារជាថ្មីម្តងទៀត ក្នុងគោលបំណងអោយនាងមានសេចក្តីស្ងប់និងចង់អោយកុសលរបស់នាងដែលសាងអាចជួយប្តីរបស់នាងដែលបានស្លាប់ទៅជាមួយផង។ ក្រោយមករឿងរបស់នាងត្រូវបានប្រទេសជប៉ុននិងកូរ៉េធ្វើការនិពន្ធទៅជារឿងផ្សេងៗដូចជាបិសាចកញ្ជោង kumiho ដែលជាអក្សរសិលកូរ៉េនិងប្រទេសជប៉ុនបិសាចកញ្ជោងមានឈ្មោះថា kitsune។

សូមធ្វើការ Subcribe channel យើងផង

About Sokny Van

0 comments:

Post a Comment

Powered by Blogger.