ឈ្មោះប៉ូលីនេស៊ីបច្ចុប្បន្ននៃកោះឈ្មោះ Rapa Nui ("Big Rapa") ត្រូវបានបង្កើតឡើងបន្ទាប់ពីការវាយឆ្មក់ទាសករនៅដើមទសវត្សឆ្នាំ ១៨៦០ ដែលមានកោះមួយចំនួននៅក្នុងប្រទេសអូស្តាលីបច្ចុប្បន្នហើយរួមទាំងកោះ Rapa ក្នុងនោះផងដែរ។
រូបសំណាក់នេះត្រូវបានគេរកឃើញនៅក្នុងកោះមួយដែលគេហៅថា Easter Island ដែលកាលនោះ ប្រជាជនប្រមាណពី ១៥០០ ទៅ ២០០០ នាក់ - ពាក់កណ្តាលប្រជាជន - ត្រូវបានចាប់ខ្លួននៅឆ្នាំ ១៨៦២ ដោយការវាយឆ្មក់ដោយពាណិជ្ជករទាសករពីប្រទេសប៉េរូយកទៅធ្វើការក្នុងវិស័យកសិកម្ម។ ពួកគេគឺមិនខុសពីកុលសម្ព័ន្ធដែលនៅសហរដ្ឋអាមេរិចនោះទេ ព្រោះពួកគេត្រូវបានយកទៅធ្វើទាសករហើយនៅសល់លើកោះនោះត្រូវបានគេចាប់បង្ខំអោយធ្វើការក្នុងវិស័យកសិកម្ម មិនត្រឹមតែប៉ុន្នោះ ពួកគេបានរងនូវជំងឺឆ្លងថ្មីៗពីពួកអ៊ីរ៉ុបស្លាប់គ្មានសល់ អរិយធម៍របស់ពួកគេគឺសល់តែរូបសំណាក់នេះឯង។
នៅចំណុចខ្លះមុនទសវត្សឆ្នាំ ១៧០០ អារ្យធម៌នេះបានជួបប្រទះការដួលរលំ។ វាគឺជារឿងសាមញ្ញគឺថាប្រជាជន Rapa Nui បានកាប់បំផ្លាញព្រៃឈើរបស់ខ្លួនបណ្តាលឱ្យមានសំណឹករាលដាលនិងកង្វះខាតស្បៀងអាហារដែលជាហេតុធ្វើអោយមានជម្លោះស៊ីវិលនិងអំពើហឹង្សាផ្ទៃក្នុង។
រូបសំណាក់ធំៗដែលគេគឺបានឃើញនូវលើកោះនោះគឺសុលតែក្បាលប៉ុន្នោះ ដោយខ្លួនរបស់វាត្រូវបានកប់បាត់នៅក្នុងដីដោយសារគ្មានដើមឈើដើម្បីទប់សំណឹករបស់ខ្លួនឡើយ។ តាមអ្នកដែលគេសិក្សាយល់ដឹងពីរូបសំណាក់មួយនេះគេបាននិយាយថា រូបសំណាក់នេះមិនមែនជាព្រះនោះទេ តែវាគឺជារូបសំណាក់ដំណាងអោយ ព្រះលឹងនៃដូនតារបស់គេ ដែលបានស្លាប់ទៅហើយ ហើយព្រលឹងនោះគឺជាព្រលឹងស្តេចក្នុងកុលសម្ព័ន្ធរបស់គេនោះឯង។ គេធ្វើរូបសំណាក់នេះដើម្បីសូមអោយមានភ្លៀងគ្រប់គ្រាន់និងមានត្រីហូបរិបូណ៍។
កាធ្វើរូបសំនាក់ត្រូវបានប្រើប្រាស់នូវដើមឈើជាច្រើនដើម្បីក៏សាងនិងដឹងជញ្ជូនថ្មសំរាប់ធ្វើរូបសំណាក់ ដែលជាហេតុដែលត្រូវបានកាប់ដើមឈើគ្មានសល់ ។ ការធ្វើរូបសំណាក់នេះមិនបានធ្វើអោយមានភ្លៀងនិងត្រីនោះទេ បែរជាបង្កអោយមានការហូរច្រុះដីមិនអាចទប់ទឹកភ្លៀងនិងកសិកម្មទៅវិញ។ ធ្វើអោយពួកគេត្រូវកាប់សំលាប់គ្នាដើម្បីស្បៀងនិងចាកចេញពីកោះនោះ។ រហូតគេបានថតរឿងមួយឈ្មោះថា Rapa Nui
សូមធ្វើការ Subcribe channel យើងផង

0 comments:
Post a Comment