Videos

ទំលាប់សំុគ្រូធ្នប់អោយជួយនិងស៊ីសាច់គ្រូធ្មប់នៅប៉ា​ពួ​ហ្គី​ណេ


 

នៅ​ប្រទេស​ដែន​កោះ​ដ៏​ធំ (៤៦១.៦៩១​គីឡូ​ម៉ែត្រការ៉េ​) ប៉ា​ពួ​ញូ​វ​ហ្គី​ណេ ប្រជាជន​នៅ​តែ​មាន​ជំនឿ​ថា ក្នុង​ប្រទេស​របស់​ខ្លួន​មាន​គ្រូធ្មប់​ប្រកបដោយ​វេទមន្ត​ខ្លាំងពូកែ អាច​ប្រើ​វេទមន្ត​សម្លាប់​មនុស្ស​បាន ហេតុនេះ ម្នាក់​ៗ​ត្រូវ​មាន​ភារកិច្ច​តាម​ចាប់​គ្រូធ្មប់​នេះ​ដើម្បីស៊ីសាច់​វិញ ។ សាច់​គ្រូធ្មប់ គេ​ហៅ​ថា «​សាច់​ជ្រូក​វែង​» ។ ស៊ីសាច់​ជ្រូក​វែង គឺជា​ប្រពៃណី​យូរអង្វែង​មួយ​នៅ​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ ។


សង្ឃឹមលើ​ថាមពល​អច្ឆរិយ
ក្រោយ ​ពេល​ស៊ើ​ប​អង្កេត​រួម ប៉ូលិស​ប៉ា​ពួ ញូ​វ​ហ្គី​ណេ​បានឱ្យ​ដឹង​ថា មនុស្ស​ដែល​ចូល​ចិត្ត​ស៊ីសាច់​គ្រូធ្មប់​មាន​តែ​ប្រហែល​៧០០ ដល់​១.០០០​នាក់​បុ​៉​ណ្ណោះ ភាគច្រើន​នៅ​តាម​ភូមិ​ក្រីក្រ ។ ពួក​គេ​មាន​ជំនឿ​ថា បើ​បាន​ស៊ី​គ្រឿងក្នុង​គ្រូធ្មប់ «​នឹង​មាន​ថាមពល​អច្ឆរិយ​» ក្លាយជា​មនុស្ស​ដែល​គ្រាប់កាំភ្លើង​បាញ់​មិន​មុត ជា​មនុស្ស​មាន​សុខភាព​ល្អ​រហូត ជា​មនុស្ស​មានសំណាង​ល្អ​រហូត អត់​ចេះ​ជួប​គ្រោះថ្នាក់​អ្វី​បណ្តាល​ឱ្យ​ស្លាប់​ឡើយ ។

ប៉ូ​លិ​ស​ ចាប់​បាន​មនុស្ស​២៩​នាក់​ក្នុង​ក្រុម «​តាម​ចាប់​គ្រូធ្មប់​» មួយ ។ ពួក​ជន​ត្រូវ​ចាប់ខ្លួន​ទាំងនោះ​ធ្លាប់​សម្លាប់​ស៊ីសាច់​បុរស​៧​នាក់​ដែល​គេ ​ចោទ​ថា ចេះ​ធ្មប់ ។ ពួក​គេ​ស៊ី​ខួរ​ជាបឋម បន្ទាប់​មក​ស៊ី​គ្រឿងក្នុង និង​លិង្គ​គ្រូធ្មប់​នោះ ។ ជន​ត្រូវ​ចាប់ខ្លួន​ម្នាក់​ឆ្លើយ​ប្រាប់​ប៉ូលិស​ថា ជាដំបូង​ពួក​គេ​នាំ​គ្នា​ស៊ី​ខួរ​គ្រូធ្មប់​សិន រួច​ហើយ​វះ​ពោះ​បារ​យក​គ្រឿងក្នុង និង​កាត់​លិង្គ​ជៀរ​យក​ទៅ​ផ្ទះ​ឱ្យ​អ្នក​ផ្ទះ​ស្ល​ធ្វើ​ម្ហូប​ទទួលទាន​ ទាំងអស់​គ្នា ។

ពួក​ជន​ត្រូវ​ចាប់ខ្លួន​ទាំង​២៩​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់​ត្រូវ​ចោទប្រកាន់​ពី​បទ​សម្លាប់​មនុស្ស​ដោយ​ ចេតនា ។ ពួក​គេ​តវ៉ា​ថា ធ្វើ​បែប​នេះ គឺ​ត្រឹមត្រូវ​ព្រោះ​ពួក​គ្រូធ្មប់​ពេល​ព្យាបាល​ជំងឺ ម្តង​ៗ ទារ​ថ្លៃ​ខ្ពស់​ណាស់ ទោះ​គ្រួសារ​អ្នកជំងឺ​ក្រីក្រ​សឹង​ដាច់​ពោះ​ស្លាប់ ក៏​មិន​លើកលែង​ដែរ មិន​តែ​ប៉ុ​ណ្ណោះ​គ្រូធ្មប់​ខ្លះ​ទាមទារ​ដេក​ជាមួយ​ស្រី​ក្មេង​ក្នុងភូមិ​ ទៀត បើ​មិន​រក​ស្រី​ក្មេង​ឱ្យ​ដេក​ជាមួយ​ទេ អត់​ខ្ចី​ព្យាបាល​ជំងឺ​ឱ្យ​ទេ ។

ដើម្បី ​អញ្ជើញ​គ្រូធ្មប់​មក​ធ្វើ​ពិធី​បណ្តេញ​ខ្មោច​ចេញពី​ខ្លួន​អ្នកជំងឺ គ្រូធ្មប់​ទារប្រាក់​១.០០០ Kina (​ប្រហាក់ប្រហែល​៤៧៥​ដុល្លារ​អា​មេ​រិ​ក​) រួម​ជាមួយ​ជ្រូក​១​ក្បាល និង​អង្ករ​១​បាវ ។ មិន​តែ​ប៉ុ​ណ្ណោះ គ្រូធ្មប់​ខ្លះ​ថែម​ទាំង​ទាមទារ​ដេក​ជាមួយ​ស្រី​ក្មេង ឬ​ប្រពន្ធ​អ្នក​ណា​ដែល​នៅ​ស្អាត​ទៀត ។ ព្រោះតែ​ដូច្នេះ ទើប​ក្រោយមក​ប្តី​របស់​ស្ត្រី​ដែល​ត្រូវ​គ្រូធ្មប់​ដេក​ជាមួយ បបួល​គ្នីគ្នា​តាម​ចាប់​គ្រូធ្មប់​នោះ​សម្លាប់​ស៊ីសាច់​វិញ ។

ធ្វើ​ទារុណកម្ម​ដូច​សត្វ​នរក
កាលពី ​ឆ្នាំ​២០១៣ មាន​ព័ត៌មាន​ស្តី​ពី​បុរស​ម្នាក់​ត្រូវ​គ្រូធ្មប់​បង្ខំ​ឱ្យ​ស៊ីសាច់​ កូនបង្កើត​របស់​ខ្លួន​ទើប​កើត​បាន​ប៉ុន្មា​ន​ម៉ោង បើ​មិន​ធ្វើ​អីុចឹ​ង ជំងឺ​ពុំ​អាច​ជា​បាន​ទេ ។ កាលពី​ឆ្នាំ​២០០៩ គ្រូធ្មប់​ស្រី​ម្នាក់​ត្រូវ​សម្រាត​ខោអាវ​កណ្តាលវាល ហើយ​ដុត​សម្លាប់​ចោល​ទាំង​រស់ ។ ឆ្នាំ​២០១៣ អ្នកគ្រូ​ម្នាក់​ត្រូវ​ពួក​អ្នក​ភូមិ​ចាប់​ធ្វើ​ទារុណកម្ម​យ៉ាង​ សាហាវយង់ឃ្នង ដូច​ទារុណកម្ម​លើ​សត្វ​នរក រួច​ហើយ​កាត់​ក្បាល​ចោល ដោយ​ចោទ​គាត់​ថា ធ្វើ​ធ្មប់​សម្លាប់​អ្នក​ភូមិ​ម្នាក់ ។ អ្នកគ្រូ​នោះ​ឈ្មោះ Helen Rumbali ត្រូវ​អ្នក​ភូមិ​ខ្លះ​កាន់​កាំភ្លើង ខ្លះ​កាន់​កាំបិត ពូថៅ ចាប់​អូស​ដៃ​ចេញពី​ក្នុងផ្ទះ​ជាមួយ​បងស្រី​របស់​ខ្លួន និង​ក្មួយ​ស្រី តូច​ៗ២​នាក់​ទៀត បន្ទាប់​មក​ដុត​ផ្ទះ​គាត់​ចោល ។ ពួក​ជន​ឃោរឃៅ​ចោទប្រកាន់​អ្នកគ្រូ Helen Rumbali អាយុ​៤០​ឆ្នាំ​រូប​នេះ​ថា បាន​ធ្វើ​ធ្មប់​សម្លាប់​អ្នក​ភូមិ​ម្នាក់ ។ ពួក​គេ​ស្គាល់​ច្បាស់​ជន​ដៃដល់​ជា​អ្នក​ណា ដោយសារ​រុយ​មួយ​ហ្វូង​ហើរ​ពី​ផ្នូរ​ជន​រង​គ្រោះ​មក​ដល់​ផ្ទះ​នេះ ហើយ​ផ្នូរ​ជន​រង​គ្រោះ​មាន​ស្លាកស្នាម​វេទមន្ត​អាប​ធ្មប់​ជា​ច្រើន ។ ប៉ូ​លិ​ស​ពេល​ឮ​ព័ត៌មាន​នេះ​ប្រញាប់ប្រញាល់​ធ្វើ​ដំណើរ​ទៅ​ជួយ តែ​ទម្រាំ​ទៅ​ដល់​កន្លែង​កើតហេតុ​ហួសពេល​ទៅ​ហើយ អ្នកគ្រូ Rumbali ត្រូវ​កាត់​ក្បាល​បន្ទាប់​ពី​រង​ទារុណកម្ម​យ៉ាង​សាហាវ​ដូច​សត្វ​នរក ។ ចំណែក​បងស្រី​វិញ និង​ក្មួយ​ស្រី តូច​ៗ២​នាក់​របស់​គាត់ ត្រូវធ្វើ​ទារុណកម្ម​ឆូត​សាច់​ដោយ​ចុង​កាំបិត​អស់​រយៈពេល​៣​ថ្ងៃ ។ អ្នកស្រុក​យល់ព្រម​ដោះ​លែង​អ្នក​ទាំង​៣​រូប​នេះ​វិញ​ក្រោយ​មាន​អន្តរាគមន៍​ ពី​ប៉ូលិស ។

មុន​នោះ​ទៀត ស្ត្រី​៦​នាក់​ត្រូវ​ចាប់​ធ្វើ​ទារុណកម្ម​វាយដំ​ដោយ​បន្ទះ​ដែក ហើយ​ស្ត្រី​ម្នាក់​ត្រូវ​កាប់សម្លាប់​ទាំង​រស់ ។ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៣ អ្នក​ម្តាយ​វ័យក្មេង​ម្នាក់ ត្រូវ​ចោទ​ថា​ចេះ​ធ្មប់​អាប​ដូច​គ្នា ហើយ​ត្រូវ​ដុត​ទាំង​រស់នៅ​ចំពោះ​មុខ​អ្នក​ភូមិ​ច្រើន​កុះករ ។

លោភលន់ និង​ច្រណែនឈ្នានីស
នៅ ​ប្រទេស​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ​មាន «​ច្បាប់​គ្រូធ្មប់​» តាំងពី​៤២​ឆ្នាំ​មុន​ម្ល៉េះ ។ ច្បាប់​នោះ​អនុញ្ញាត​ឱ្យ​សម្លាប់​អ្នក​ណា​ដែល​មហាជន​ជឿ​ថា ចេះ​អាប​ធ្មប់ ហើយ​ធ្លាប់​ធ្វើ​ធ្មប់​សម្លាប់​មនុស្ស​។ អ្នក​ជាតិពន្ធុវិទ្យា Richard Eve ដកដង្ហើម​ធំ​រួច​និយាយ​ថា «​មិន​សង្ឃឹម​បញ្ចប់​ទំនោរ​តាម​ចាប់​គ្រូធ្មប់​» បាន ឆាប់​ៗ​ទេ ព្រោះ​ប៉ូលិស​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ​មាន​ចំនួន​តិច​ពេក ហើយ​ទន្ទឹម​នឹង​មាន​ចំនួន​តិច​នោះ ប៉ូលិស​ខ្លះ​ក៏​ជឿ​ថា អ្នក​ដែល​គេ​ចោទ​ថា ចេះ​ធ្មប់​នោះ​ពិតជា​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​ឯទៀត​ស្លាប់​មែន​» ។

អ្នកឯកទេស ​ជា​ច្រើន​យល់​ថា អំពើ​ហិង្សា​ពាក់ព័ន្ធ​ទោស «​ធ្វើ​ធ្មប់​» ដែល​ចេះ​តែ​កើនឡើង​នេះ អាច​ថា​មួយ​ភាគ​ពាក់ព័ន្ធ​អបិយ​ជំនឿ តែ​មួយ​ភាគ​ទៀត​ពាក់ព័ន្ធ​ការ​ខុស​គ្នា​រវាង​ខាង​សេដ្ឋកិច្ច ធ្វើ​ឱ្យ​កើត​មានគំនិត​ច្រណែនឈ្នានីស ។ អ្នក​ខ្សត់​ច្រណែន​អ្នក​ធូរធារ តែ​ធ្វើ​អី​គេ​មិន​បាន ក៏​ចោទ​ថា «​ចេះ​ធ្មប់​» ដើម្បី​សម្លាប់​ចោល ។ សព្វថ្ងៃ​ប្រជាជន​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ​ទាំង​៧​លាន​នាក់​ភាគច្រើន​បំផុត​ ច្រើន​តែ​ក្រីក្រ​ខ្វះមុខខ្វះក្រោយ អ្នកក្រ​ខ្លះ​ឃើញ​គេ​គ្រាន់បើ​ជាង​ខ្លួន ក៏​កើត​ចិត្ត​ច្រណែនឈ្នានីស​ចង់​កម្ចាត់​ចោល ដូច​ករណី​អ្នកគ្រូ Rumbali ជាដើម ។ អ្នកគ្រូ Rumbali ធូរធារ​ជាង​មនុស្ស​ជុំវិញ​ខ្លួន​គាត់ ប្តី​និង​កូន​គាត់​ជា​បុគ្គលិក​រដ្ឋ ខ្លួន​គាត់​ក៏​ជា​បុគ្គលិក​រដ្ឋ មានផ្ទះ​ឈើ​ធំ​ស្អាត​ជាង អ្នក​ណា​ៗ​ទាំងអស់​នៅ​ជុំវិញ ។ ភាព​លេចធ្លោ​ជាងគេ​នេះ ធ្វើ​ឱ្យ​មាន​មនុស្ស​ជា​ច្រើន​ច្រណែន​ដល់​ថ្នាក់​កើត​គំនិត​ឈ្នានីស ។

គ្រូធ្មប់​ប្រាប់​មុខសញ្ញា
អង្គការ ​ហ​ប្រជាជាតិ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​អបិយ​ជំនឿ​ជុំវិញ «​អាប​ធ្មប់​» នៅ​ប៉ា​ពួ ញូ​វ​ហ្គី​ណេ ដោយ​កត់សម្គាល់​ឃើញ​ថា ជំនឿ​បែប​នេះ​រីកសាយ​ច្រើន​តាម​តំបន់​ដាច់​ស្រយាល ខ្វះ​របាយការណ៍​ព័ត៌មាន ។ ប្រការ​ដែល​អង្គការសហប្រជាជាតិ​ព្រួយបារម្ភ​មួយទៀត គឺ​ពួក​អ្នក​លើកគ្នា​តាម​ចាប់ «​គ្រូធ្មប់​» ហាក់ដូច​កម្រ​ទទួល​ការ​ផ្តន្ទាទោស​ឱ្យ​សក្តិ​សម​នឹង​អំពើ​របស់​ខ្លួន​នៅឡើយ ។

លោក ​មេធាវី Miranda Forsyth នៅ​មហាវិទ្យាល័យ​រដ្ឋ​ប្រទេស​អូស្ត្រាលី បានឱ្យ​ដឹង​ថា ជំនឿ​របស់​ប្រជាជន​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ គឺ​បើ​មិន​សម្លាប់​អ្នក​ដែល​គេ​ជឿ​ថា ចេះ​ធ្វើ​ធ្មប់​ទេ អ្នក​នោះ​នឹង​បន្ត​សាបព្រោះ​មរណៈភាព​អពមង្គល និង​ជំងឺ​ត​ម្កាក់​ចំពោះ​អ្នក​ភូមិ​អ្នកស្រុក​តទៅ​ទៀត​មិន​ខាន ។ បណ្តា​ប្រទេស​ជិតខាង​ប៉ា​ពួ ញូ​វ​ហ្គី​ណេ ដូច​យ៉ាង Vanuatu និង​ប្រជុំ​កោះ Solomon ជាដើម​ក៏​មាន​ជំនឿ​លើ​អាប​ធ្មប់​ដែរ តែ​មិន​មាន​អំពើ​ហិង្សា​ជ្រុលនិយម​ហួសហេតុ​ដូច​នៅ​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ​ឡើយ ។

អ្នក ​ព​ន្ធុ​វិទ្យា Philip Gibbs ដែល​ជា​បព្វជិត​កាតូលិក​មួយ​រូប​ធ្លាប់​នៅ​ប៉ា​ពួ ញូ​វ​ហ្គី​ណេ ៤១​ឆ្នាំ​មក​ហើយ បានឱ្យ​ដឹង​ថា ចលនា​តាម​ចាប់​គ្រូធ្មប់​ផ្ទុះ​ខ្លាំង​ជាងគេ​នៅ​ខេត្ត Climbu របស់​ប៉ា​ពួ ញូ​វ​ហ្គី​ណេ ។ ប្រជាជន​ប៉ា​ពួ ញូ​វ​ហ្គី​ណេ សព្វថ្ងៃ​និយម​កប់​សព​ក្នុង​ផ្នូរ​ធ្វើ​ពី​បេតុង​យ៉ាង​រឹង​មាំ ដើម្បី​កុំឱ្យ​សព​ត្រូវ​សត្វ​ព្រលឹង​ខ្មោច​ចូល​ស៊ីសាច់​បាន ។ គេ​ជឿ​ថា សត្វ​ព្រលឹង​ខ្មោច​នោះ​ច្រើន​តែ​សណ្ឋិត​នៅ​ក្នុង​ខ្លួន​មនុស្ស​ណា​ម្នាក់ លុះ​យប់​ឡើង​ដក​ព្រលឹង​ចេញពី​ខ្លួន​អ្នក​នោះ​ទៅ​ស៊ីសាច់​សព​ក្នុង​ផ្នូរ​ ធ្វើ​ឱ្យ​សព​ក្លាយជា​បិសាច​កំណាច បង្ក​គ្រោះថ្នាក់​ពេញ​ភូមិ​ស្រុក ។ ដូច្នេះ​ហើយ​គេ​ក៏​ទៅ​រក​គ្រូធ្មប់​ឱ្យ​ជួយ​ប្រើ​វេទមន្ត​ប្រមើល​មើល តើ​អ្នក​ណា​កំពុង​ត្រូវ​សត្វ​ព្រលឹង​ខ្មោច​ចង្រៃ​នោះ​សណ្ឋិត​ក្នុង​ខ្លួន​ ដើម្បី​លើកគ្នា​ទៅ​ចាប់ ។ ឃើញ​ទេ ពេល​ត្រូវការ​ព្យាបាល​ជំងឺ គេ​ពឹង​គ្រូធ្មប់​ជួយ​ព្យាបាល ពេល​ចង់​ដឹង​ព្រលឹង​សត្វ​ខ្មោច​កំណាច​ចង្រៃ​កំពុង​លាក់ខ្លួន​ក្នុង​រាង​កាយ​ អ្នក​ណា ក៏​ពឹង​គ្រូធ្មប់ លុះ​មាន​អ្នកស្រុក​ឈឺ​ស្លាប់​ទាំង​អាយុ​នៅ​ក្មេង​គេ​ថា​មក​ពី​គ្រូធ្មប់​ ប្រើ​វេទមន្ត​សម្លាប់ ក៏​លើកគ្នា​តាម​ចាប់​សម្លាប់​គ្រូធ្មប់​វិញ វិលវល់​ទៅ​មក ដដែល​ៗ​។ អ្នក​ប្រកប​របរ​ធ្មប់​អាប​ខ្លះ​ស្លាប់​ខ្លួន​ដោយសារ​ទាមទារ​ដេក​ជាមួយ​ ប្រពន្ធ​កូន​គេ ។ បើ​មិន​បាន​ដូច​បំណង អត់​ខ្ចី​ព្យាបាល​ឱ្យ ។

បព្វជិត Gibbs និយាយ​ទៀត​ថា អ្នក​ណា​ត្រូវ​អ្នកស្រុក​សង្ស័យ​កំពុង​មានព្រលឹង​សត្វ​ខ្មោច​កំណាច​សណ្ឋិត​ ក្នុង​ខ្លួន តែង​ត្រូវ​ចាប់​វាយដំ​ធ្វើ​ទារុណកម្ម​បង្ខំ​ឱ្យ​សារភាព​ថា មានព្រលឹង​ខ្មោច​កំណាច​កំពុង​សម្ងំ​ក្នុង​រាង​កាយ​ខ្លួន​មែន ការ​ធ្វើ​ទារុណកម្ម​នេះ ជួនកាល​ឈាន​ដល់​សម្លាប់​ចោល​តែ​ម្តង ។ ហេតុនេះ​គ្រួសារ​របស់​អ្នក​ដែល​គេ​ចោទ​ថា មានព្រលឹង​សត្វ​ខ្មោច​សណ្ឋិត​ក្នុង​ខ្លួន តែង​ប្រញាប់ប្រញាល់​រត់​ចោល​ដីស្រែ​ចម្ការ និង​ផ្ទះសម្បែង ។ ក្រោយ​ពី​ម្ចាស់​ដីរ​ត់ទៅ​បាត់ អ្នក​ភូមិ​នាំ​គ្នា​ពិចារណា​តើ​ដីស្រែ​ចម្ការ និង​ផ្ទះសម្បែង​របស់​អ្នក​រត់​ចោល​នោះ​គួរ​ឱ្យទៅ​អ្នក​ណា ។ ពេល​នោះ​ហើយ​ដែល​ចិត្ត​លោភលន់​ផ្ទុះ​ឡើង​នាំ​ដល់​ការ​សម្លាប់​គ្នា​ដោយ​ចោទ​ ថា «​ចេះ​ធ្មប់​» ។ សរុប​មក អ្នក​ត្រូវ​គេ​សម្លាប់​មិនមែន​សុទ្ធតែ​អ្នករៀន​អាប​ធ្មប់​មែនទែន​ទេ អ្នក​ស្លូតត្រង់​គ​គោក​ក៏​ត្រូវ​ចោទ​ថា​ចេះ​ធ្មប់ ហើយ​សម្លាប់​ចោល​ដែរ ដោយសារ​ច្រណែនឈ្នានីស​ក៏​មាន ដោយសារ​ការ​លោភលន់​ក៏​មាន ។

សព្វថ្ងៃ​ មាន​សកម្មភាព​មួយ​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ចលនា «​តាម​ចាប់​គ្រូធ្មប់​» ។ ខេត្ត Chimbu ដែល​សម្បូរ​ករណី​សម្លាប់​ស៊ីសាច់​គ្រូធ្មប់​ជាងគេ ពួក​វេជ្ជបណ្ឌិត​ក្នុង​មន្ទីរពេទ្យ Kundiawa ព្យាយាម​ពន្យល់​គ្រួសារ​ដែល​មាន​សាច់ញាតិ​ឈឺ​ស្លាប់​ឱ្យ​យល់​ពី​មូលហេតុ​នៃ​ ជំងឺ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​សម្លាប់​មនុស្ស​សងសឹក​ក្រោម​លេស «​សម្លាប់​គ្រូធ្មប់​» ។

ពួក​មន្ត្រី​ខាង​សាសនា ក៏​ចូលរួម​ទប់ស្កាត់​ការ​សម្លាប់​គ្នា​ក្រោម​លេស «​ធ្មប់​» ដែរ ដោយ​បង្កើត​ក្រុម​ស្ម័គ្រចិត្ត​ដែល​មាន​ភារកិច្ច​ទប់ស្កាត់ «​ការ​ចោទប្រកាន់​ពី​ធ្មប់​អាប​» នៅ​តាម​កន្លែង​មាន​ពិធី​បុណ្យសព និង​ផ្តល់​ដំណឹង​ទៅ​អាជ្ញាធរ​ឱ្យ​បាន​រហ័ស​ពេល​កត់សម្គាល់​ឃើញ «​រឿង​តាម​ចាប់​គ្រូធ្មប់​ជិត​កើត​មាន​» ៕

សូមធ្វើការ Subcribe channel យើងផង

About Sokny Van

0 comments:

Post a Comment

Powered by Blogger.