អ្នកទាំងអស់គ្នាគិតថានៅក្នុងខ្សែភាគយន្តយើងបានឃើញ មនុស្សពីងពាងមានរូបរាង្គស្អាត និងសង្ហាណាស់មែនទេ? ចុះបើមនុស្សពីងពាងជានារីវិញតើនិងស្អាតប៉ុន្នា? ស្អាតបែបនេះមែនទេ? ប្រសិនជាអ្នកគិតបែបនេះប្រកដជាទឹកភ្នែកហើយយំមិនចេញនោះទេ?
រូបរាង្គរបស់នាងគឺបែបនេះ ។ ស្អាតទេ? នាងគឺជាបិសាចម្នាក់ដែលបានកើតឡើងក្នុងប្រទេសក្រិចបុរាណ ដែលត្រូវបានព្រះនាងអេទីណាដាក់បណ្តាស់សារអោយនាងក្លាយជារូបរាង្គបែបនេះ។ ទៀតហើយកាលមុនមេឌីសាឡូវនាងអារ៉ាចទៀតហើយ តើការដាក់បណ្តាសារលើកនេះមានភាពអយុតិធម៍ដូចនាងមេឌីសារទៀតដែលឬទេ?ចឹងស្តាប់ទាំងអស់គ្នាសិន?
មុននឹងធ្វើការនិយាយពីប្រវត្តិរបស់នាងសូមនិយាយពីសមត្តភាពរបស់នាងសិន។ អារ៉ាចគឺជាបិសាចពីងពាងដែលមានខ្លួនជាពីងពាងយក្សហើយមានក្បាលជាមនុស្ស។ នាងធ្វើការចាប់សត្វស្លាបឬសត្វជើងបួនដែលដើរប៉ះសំណាញ់ពីងពាងរបស់នាង។ នាងធ្វើការបឹតឈាមសត្វឬមនុស្សដែលជាប់ក្នុងសំណាញ់របស់នាង ។ ប្រសិនចំនីនោះមានចំនួនច្រើននាងត្រូវតែរំចំនីនោះក្នុងសូត្រដើម្បីទុកស៊ីលើកក្រោយទៀត។
ប្រវត្តិររបស់បិសាចពីងពាងក្នុងសម័យបុរាណរបស់ប្រទេសក្រិច។ នាងមានដើមកំណើតនៅក្រុងលីឌា ហើយដំបូងឡើយនាងគឺជាក្មេងស្រីម្នាក់ដែលមានភាពល្អស្មោះត្រង់និងចេះដាក់ខ្លួន។ ក្រោយពីនាងធំបន្ទិចនាងបានប្រាប់ឪពុករបស់នាងជាអ្នកគង្វាល ថានាងចង់ធ្វើការរៀនតំបាញក្រណាត់ ។ ក្រោយមកនាងបានរៀនតំបាញតាមការចង់បានរបស់នាង ។ មិនទាំងបានបីខែផងនាងបានតំបាញល្អស្អាតជាងសិស្សនិងគ្រូរបស់នាងយ៉ាងខ្លាំង ។ គេនាំគ្នាសរសើរនាង ពេញទាំងទីក្រុងទៅលើសមត្ថភាពដំបាញរបស់នាង ហើយនាងក៏ពូកែធ្វើម្ហូបឆ្ងាញ់ជាងមនុស្សស្រីពេញទាំងទីក្រុងទៀត។
នាងត្រូវបានបុរសក្នុងទីក្រុងស្រលាញ់និងចង់បាននាងជាប្រពន្ធគ្រប់គ្នា ក៏ដោយសារតែសម្រស់ និងស្នាដៃរបស់នាងគ្នានារីក្នុងទីក្រុងមិនអាចព្រៀបបាននោះទេ។ មិនយូរប៉ុន្នាន នារីដែលមានចិត្តល្អនិងដាក់ខ្លួន បែរជាអួតសរសើរនិងមានអំណួតជាខ្លាំង។ នាងបានធ្វើការអួតថា មិនត្រឹមតែអ្នកក្នុងទីក្រុងនេះទេ ដែលគ្មានស្នាដៃដូចនាង សូម្បីតែទេពធីតាលើមេឃក៏មិនអាចត្បាញស្អាតដូចនាងដែរ។
ដោយសារតែនាងនិយាយអួតបែបនេះធ្វើអោយប៉ះពាល់ដល់ទេពធីតាក្រមុំម្នាក់ដែល ព្រះនាងម្នាក់នោះអោយតែអ្នកណាស្អាតដឹងតែត្រូវបណ្តាសារហើយ ។ នាងគឺព្រះនាងអេទីណាកូនអាទិទេព Zoues នាងបានចុះមកថាកណ្តាលហើយផ្នាល់ជាមួយអារ៉ាចថា ហ៊ានត្បាញជាមួយព្រះនាងទេ តែត្រូវដាក់លាក់ខណ័ប្រសិនជានាងត្បាញចាញ់ខ្ញុំនាងត្រូវតែស្បថថាមិនប៉ះកីតំបាញទៀត។ អារ៉ាចក៏យលព្រមហើយប្រសិនជានាងឈ្នះនាងអាចប្រើឈ្នោះថា នាងអាចយកឈ្នះអាទិទេព អេទីណាបាន។
ក្នុងការប្រកួតអ្នកទាំងពីធ្វើគារតំបាញរាង្គខ្លួនដោយមិនប្រើវិជ្ជាសិលនោះទេ ដោយប្រជាជនទាំងអស់ជាអ្នកមើលនិងអោយតំលៃលើរូបតំបាញ់។ ក្រោយពីតំបាញរួចពួកនាងបានបង្ហាញពីស្នាដៃរបស់ខ្លួនទៅអោយអ្នកទំាងអស់គ្នាវាយតំលៃ។ រូបដែលប៉ាក់លើផ្ទាំងក្រណាត់របស់អេទីណាគឺស្អាតខ្លាំងណាស់ ដោយមិនដែលមានអ្នកណាធ្លាប់បានឃើញនោះទេ ចំណែកឯអារ៉ាចវិញបែរជាប៉ាក់រូបដែលមើលងាយលើស្រ្តីឬរូបដែលអាក្រាតធើ្វអោយមនុស្សរាល់គ្នាមិនពេញចិត្តក៏បានអោយអារ៉ាចចាញ់។
បន្ទាប់ពីចាញ់ត្រូវតែធ្វើតាមការសន្យា ដោយអេទីណាមិនជឿរលើអារ៉ាចថានឹងមិនប៉ះកីតំបាញ់ ព្រះនាងក៏ដាក់បណ្តាស់សារទៅអារ៉ាចអោយមានដៃជើងជាពីងពាង ។ ទើបទ្រង់ទុកព្រះទ័យថានាងនឹងមិនប៉ះកីតំបាញទៀត។ ចាប់តាំងពីពេលនោះមកនាងមានការខ្មាស់អៀននិងត្រូវបានគេចាត់ទុកជាបិសាច និងក៏បានរត់ទៅនៅក្នុងព្រៃជ្រៅ ហើយរស់ដោយចាប់សត្វព្រៃជាអាហារដោយការបឹតឈាមស៊ី។ ចាប់តាំងពីពេលនោះរាល់មនុស្សឬសត្វដែលឆ្លងកាត់កន្លែងនាងរស់នៅប្រកដជាក្លាយជាចំណីរបស់នាងជាមិនខាន។
សូមធ្វើការ Subcribe channel យើងផង

0 comments:
Post a Comment