Dracula គឺជាព្រាយជញ្ជួកឈាមដំបូងគេមែនទេ? បាតចំលើយគឺមិនមែននោះទេ តែគាត់គឺជាព្រាយជញ្ជួកឈាមដែលមានពូជអំបូរជាស្តេច ហើយគាត់បានធ្វើការដឹកនាំទ័ពដែលជាព្រាយជញ្ជួកឈាមដើម្បីប្តួររំលំអាណាចក្សក្រមួយទៀតដែលបានធ្វើការជិះជាន់មកលើអាណាចក្សក្ររបស់គាត់។ តែថ្ងៃនេះយើងមិនមែនលើយករឿងគាត់មកនិយាយនោះទេតែយើងនិងធ្វើការយកពីប្រវត្តិព្រាយជញ្ជុកឈាមដំបូងមកនិយាយ។
បិសាចជញ្ជក់ឈាមដែលមានដើមកំណើតក្នុងរឿងព្រេងនិទានត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយពីអឺរ៉ុបខាងកើតនៅចុងសតវត្សទី ១៧ និង ១៨ ។ រឿងនិទានទាំងនេះបានបង្កើតជាមូលដ្ឋាននៃរឿងព្រេងបិសាចដែលក្រោយមកបានចូលប្រទេសអាឡឺម៉ង់និងអង់គ្លេសដែលជាកន្លែងដែលពួកគេត្រូវបានគេតុបតែងនិងពេញនិយមជាបន្តបន្ទាប់។
បិសាចប្រភេទនេះត្រូវបានគេជឿរថាវាខ្លាចនូវឈើស្កាងនិងកាក់លុយដែលធ្វើពីលោហប្រាក់ បើចង់សំលាប់វាត្រូវតែចងវានៅហាលថ្ងៃនិងយកឈើស្នឹកចាក់ចុមបេះដូងរបស់វា ទើបអាចសំលាប់វាបាន។
ដើមកំណើតនៃព្រាយជញ្ជួកឈាម ដែលនិយាយពីមនុស្សស្រីម្នាក់ឈ្មោះថា Selene ដែលមានរូបរាង្គស្អាតជាងគេ តែបែរជាមិនមានសំណាងទៅវិញ។ កាលពីពេលមួយមានមនុស្សស្រីម្នាក់ដែលបានកើតនៅក្នុងគ្រួសារមួយដែល មិនសូវជាមានឋានះខ្ពស់នោះទេ តែគឺមិនមែនក្រនោះឡើយ។ នាងបានស្គាល់ជាមួយបុរស់ម្នាក់ដែលមានរូបសម្បត្តិស្អាតឈ្មោះថា Ambrogio តែជាអកុសលគាត់មិនមានទ្រព្យសម្បត្តិច្រើននោះទេ គាត់គឺជាជនក្រីក្រ ។ ពេលក្រោយមករឿងនេះក៏បានដឹងដល់គ្រួសាររបស់នាង ហើយពេលនោះម្តាយរបស់នាងបានបដិសេធនិងធ្វើអ្វីគ្រាប់បែបយ៉ាងដើម្បីបំបែកអ្នកទាំងពី។
ដោយសារចង់បំបែបកូនស្រីចេញពីបុរស់ដែលគ្មានទ្រព្យសម្បត្តិនោះ គាត់ក៏អោយកូនស្រីរបស់គាត់រៀបការជាមួយថៅកែម្នាក់ដែលក្បាលទំពែក ហើយជាបុរស់ដែលមានចរិកអាក្រក់កំណាញ់និងចូលចិត្តលេងស្រីកំដថែមទៀតផង។ នាងត្រូវបានរៀបការជាមួយបុរស់ដែលមានអាយុច្រើនជាងខ្លួន ហើយជាបុរស់ដែលចិត្តអាក្រក់ គាត់បានអោយនាងនៅតែផ្ទះ ហើយខ្លួនចេញទៅរកស៊ី គាត់ដែលអោយប្រពន្ធគាត់ចេញទៅក្រៅនោះទេ ដោយហេតុប្រច័ន ព្រោះនាងជានារីដែលស្អាត់ជាងគេនៅក្នុងភូមិ តែខ្លួនបែរជាមានស្រីទៅវិញ។
ដោយសារត្រូវបានប្តីឃុំឃាំងនិងប្រចាន់បែបនេះនាងក៏មានការពិបាកចិត្ត ហើយពេលពិបាកចិត្តប្តីរបស់នាងតែងតែសួរថានឹងសង្សារចាស់មែនទេ មិនត្រឹមតែប៉ុន្នោះគាត់បានវាយនាងយ៉ាងដំំណំថែមទៀតផង។ ក្រោយមកសកម្មភាពបែបនេះចេះតែបន្តដែលធ្វើអោយនាងមានសុខភាពមិនល្អសោះទាំងផ្លូវកាយនិងផ្លូវចិត្ត ។ ទីបំផុតនាងក៏សំលាប់ខ្លួនឯងដោយគិតថាប្រសើរជាងរស់នៅជាមួយនិងជីវិតបែបនេះ។ បន្ទាប់ពីសំលាប់ខ្លូននាងត្រូវបានគេយកទៅបញ្ចុះក្នុងទីតាំងមួយ ប្រទេសអ៊ីតាលីសព្វថ្ងៃ។
ចំនែកប្តីរបស់នាងនូវតែបន្តសកម្មភាពមានស្រីច្រើនដដែល ។ ដោយការស្លាប់របស់នាងប្រកបដោយក្តីសៅម៉ងនិងចងគំនុំនាង ក៏បានប្រែក្លាយខ្លួនជាបិសាចជញ្ជួកឈាម ក្រោយ៣០ថ្ងៃពីការស្លាប់ ហើយចេញពីផ្នូររបស់នាងមក។ នាងបានធ្វើការចូលទៅខាំបឹតឈាមប្តីរបស់នាងហើយនិងសំលាប់ស្រីស្នេហ៍គាត់ថែមទៀតផង មិនត្រឹមតែប៉ុន្នោះម្តាយរបស់នាងក៏ត្រូវបឹតឈាមសំលាប់ដែរ។
វាមិនទាន់បិទបញ្ចប់នោះទេ ដោយសារនាងបានបឹតឈាមមនុស្សជាច្រើន ទើបធ្វើអោយនាងស្អាតនិងក្មេងជាវ័យ ដែលជាហេតុដែលនាងត្រូវចេញទៅបឺតឈាមមនុស្សប្រុសដែលលោមស្នេហ៍នាងទៀតផង។
រហូតមកដល់សព្វថ្ងៃគេនៅតែជឿរថានាងនៅតែបន្តរបស់រៀនមានជីវិតនៅឡើយ វាគឺដោយសារនាងបឺតឈាមមនុស្សទើបធ្វើអោយនាងមានអាយុវែងបែបនេះ។សព្វថ្ងៃផ្នូររបស់នាងនៅប្រទេសអីតាលីតែមានតែផ្នូរទេ ឆ្អឹងនិងសមវារផ្សេងៗគឺគ្មាននោះទេ។
សូមធ្វើការ Subcribe channel យើងផង

0 comments:
Post a Comment