Videos

ខ្មោចជិះសេះគ្មានក្បាល


វាគឺជារឿងដែលកើតឡើងក្នុងសហរដ្ជអាមេរិច ពិតមែនដែលវាកើតក្នុងឆ្នាំ ១៧៧៦ នៃគ.ស នៅក្នុងតំបន់ folklore នៃសហរដ្ជអាមេរិច។ ខ្មោចប្រភេទនេះវាកើតចេញពីភ្លើងសង្គ្រាមដណ្តើមឯករាជ្យពីប្រទេសអង់គ្លេស ហើយខ្មោចប្រភេទនេះមានឈ្មោះហៅក្រៅថា Headless Horseman វាបានសំលាប់មនុស្សដោយដាវរបស់គាត់ អ្នកដែលបានឃើញវាបើមិនត្រូវស្លាប់ដោយដាច់ក្បាល ក៏ត្រូវធ្វើការខ្វះភ្នែកដែរ។ វាមិនត្រូវបានបញ្ចាក់ថាវាស្លាប់ឬបាត់បង់ដោយសារអ្វីនោះទេ តែអ្វីដែលគេដឹងគឺប្រវត្តិរបស់គាត់។

ប្រវត្តិរបស់ ខ្មោចកំបុតក្បាលជិះសេះមានដើមកំណើតក្នុងឆ្នាំ១៧៧៦ វាគឺជាសង្គ្រាមអាមេរិចជាមួយនិងអង់គ្លេស កាលនោះអង់គ្លេសបានធ្វើសង្គ្រាមមួយអាមេរិចដោយកាលនោះអាមេរិចមានបារាំងជាជំនួយ ការប្រយុទ្ធគ្នានោះបានចូលមកដល់តំបន់folklore ក្នុងទឹកដីសហរដ្ឋអាមេរិច។
ពេលនោះហើយដែលមានបុរស់ម្នាក់គឺជាជនជាតិអង់គ្លេស ឈ្នោះថា Abraham Van Brunt គាត់គឺជាទាហានម្នាក់ដែលជិះសេះហើយខ្លាំងពូកែមែនទែន គាត់បានចូលទៅក្នុងកងទ័ពសហរដ្ឋអាមេរិច ហើយសំលាប់ពួកគេដោយមិនញញើតដៃឡើយ ហើយគាត់ត្រូវបានគេដាក់ឈ្មោះថា Horseman ចាប់តាំងពីពេលនោះមក ឈ្មោះរបស់គាត់ល្បីណាស់រហូតដល់អាមេរិចហ៊ានអោយថ្លៃខ្ពស់ទៅលើក្បាលរបស់គាត់។

វាគឺជាថ្ងៃបញ្ចប់របស់គាត់ ក្នុងពេលដែលប្រយុទ្ធគ្នា គាត់បានស្លាប់ដោយសារតែគ្រាប់កាំភ្លើងធំរបស់អាមេរិច ហោះប៉ះក្បាលរបស់គាត់ដាច់បាត់ទៅហើយ ។ គេស្គាលគាត់ថាជា Horseman ដោយសារតែក្បាលរបស់គាត់។ គេបានយកក្បាលរបស់គាត់ដឹកតាមសំពៅទៅអង់គ្លេសវិញ ទុកតែខ្លួននៅ Folklore ដោយមិនដឹងមួយណាជាខ្លួនរបស់គាត់ ហើយពេលនោះហើយដែល ខ្មោចជិះសេះគ្មានក្បាលចាប់ផ្តើមកើតមានឡើង ដោយដាក់កាត់ក្បាលរបស់ប្រជាពរដ្ជអាមេរិច ដើម្បីរកក្បាលរបស់ខ្លួនវិញ។

អ្នកខ្លះថាកាលប្រម៉ាញ់របស់ខ្មោចគ្មានក្បាលនេះ គេដោយប្រើដាវនិងក្បាលល្ពៅភ្លើងសំរាប់សំលាប់មនុស្ស តែក្នុងខ្សែភាគយន្តគេប្រើតែដាវនោះទេ ហើយគេបានដាក់រហាសនាម Abrahm Van Brunt ថាជាបុរស់ក្បាលពស់ដោយដាវគាត់មានរូបពស់និងធ្មេញរបស់គាត់មានចង្កូមទៅវិញ។ អ្នកទាំងអស់គ្នាអាចមើលរឿងរបស់គាត់ឈ្មោះថា Headless Horseman ដោយគ្រាន់តែវាមានភាពខុសគ្នាទៅនឹងប្រវត្តិពិតបន្ទិចបន្ទួចតែប៉ុន្នោះ ដោយសារតែគេចង់អោយមានការទាក់ទាញបន្ទិច។

សូមធ្វើការ Subcribe channel យើងផង

About Sokny Van

0 comments:

Post a Comment

Powered by Blogger.