Videos

ក្មេងប្រុសអាយុ 3 ឆ្នាំចងចាំពីអតីតកាលរបស់គាត់ហើយកំណត់អត្តសញ្ញាណឃាតកររបស់គាត់


មនុស្សខ្លះជឿលើការចាប់កំណើតឡើងវិញហើយពួកគេបានរស់នៅក្នុងជីវិតខុសគ្នាទាំងស្រុងកាលពីអតីតកាល។ អ្នកខ្លះថែមទាំងគិតថាពួកគេមានអនុស្សាវរីយ៍នៃជីវិតដែលពួកគេបានដឹកកាលពីអតីតកាល។ សំរាប់ប្រទេសកម្ពុជាយើងជឿរថាអ្នកដែលបានស្លាប់ទៅហើយគឺអាចកាត់មកវិញ ហើយអាចចាំជាតិរបស់ខ្លួនថែមទៀតផង។ ប៉ុន្នែក្មេងដែលអាចចាំជាតិបានក្នុងប្រទេសយើងភាគច្រើនគឺក្មេងដែលទើបនឹងចេះនិយាយ គឺអាយុពី២ឆ្នាំទៅ៤ឆ្នាំ ហើយប្រសិនជាយើងចង់អោយភ្លេចរឿងពីជាតិមុនយើងត្រូវអោយគេហូបពងទាស្ងរទើបបាន។

ហើយនេះគឺជារឿងពិតរបស់ក្មេងប្រុសម្នាក់ដែលមានអាយុទើបតែ ៣ ឆ្នាំត្រូវបានគេជឿថាគាត់បានដឹងរឿងអតីតកាលដែលគាត់ត្រូវបានគេសំលាប់កាលពីជាតិមុន។
ក្មេងប្រុសម្នាក់នេះបានធ្វើការប្រាប់នូវអ្វីដែលគេបានដឹងនិងចងចាំពីរឿងអតិតកាលរបស់គេ ប៉ុន្តែត្រូវបានឪពុកម្តាយរបស់ពួកគេ និយាយថាវាគឺជារឿងដែលស្រមើលស្រមៃប៉ុន្នោះ។ ច្រើនថ្ងៃកន្លងផុតទៅក្មេងនោះនូវតែនិយាយពីរឿងអតិតកាលរបស់គេ និងរំលឹកៗជារើយៗទៅគ្រួសាររបស់គាត់ ដោយសារតែមានការនិយាយជ្រំដែលពេក ម្តាយឪពុករបស់ក្មេងនោះក៏បានសួរបញ្ចាក់ នូវហេតុការដែលកក្មេងនោះបានចាំ ប​ន្ទាប់មកគាត់ក៏បានទៅសួរនូវទីតាំងដែលកូនបាននិយាយ វាពិតជាអញ្ចឹងមែន។

ការសួរនោះដូចជា ឈ្មោះរបស់អ្នកជិតខាង ឈ្មោះបុរស់ម្នាក់ដែលបានស្លាប់ ហើយក្មេងនោះអះអាងថាជាឈ្មោះរបស់គេ ហើយបាននែនាំសមាជិកគ្រួសាររបស់គេពីអតិតកាលបានថែមទៀតផង។ អ្នកផ្ទះដែលជាអតិតគ្រួសាររបស់គាត់បានប្រាប់ថា ប្តីរបស់គាត់បានបាត់ខ្លួនរយះពេល៤ឆ្នាំមកហើយ មិនដឹងទៅទីណានោះទេ គាត់សង្ស័យថាគាត់មានគ្រួសារថ្មីហើយ។ បន្ទាប់មកគាត់ក៏បាននាំទៅរកកន្លែងដែលគេបានសំលាប់គាត់ និងប្រាប់ពីមុខជនល្មើសថែមទៀតផង។ ដំបូងជនល្មើសនោះបដិសេធ តែដោយសារតែក្មេងនោះនិយាយត្រូវចំនុចខ្លាំងពេកធ្វើអោយ ឃាតករនោះខ្លាចកម្មផងក៏បានសារភាពទោះ ព្រមទាំងនាំទៅរកកន្លែងដែលខ្លួនបានកប់សពបុរសនោះថែមទៀតផង។

ក្មេងម្នាក់នោះបាននិយាយថាស្មាមដែលខ្លួនមានលើក្បាលនេះគឺមកពីត្រូវនឹងពូថៅរបស់ជនល្មើសនេះឯង ដល់ពេលកើតមកកបន្សល់នូវស្នាមនោះឡើងមក។ បន្ទប់ពីបានស្វែងរកកាពិតហើយ រឿងនេះកល្បីល្បាញ់ក្នុងប្រទេសអាល្មង់។
ឥឡូវរឿងរបស់គាត់ត្រូវបានបញ្ចូលទៅក្នុងសៀវភៅមួយដោយអ្នកព្យាបាលរោគអាឡឺម៉ង់ដោយដាក់ឈ្មោះថា“ កុមារដែលធ្លាប់រស់នៅពីមុន” ។

សព្វថ្ងៃនេះគាត់ត្រូវបានគេយកទៅធ្វើការព្យាបាលហើយបានបាត់ស្នាមនោះទៅហើយ។ ហើយបន្ទាប់ពីគាត់បានធំឡើងគាត់ក៏ភ្លេចនូវអ្វីៗកាលពីអតិតកាលអស់ហើយនាពេលបច្ចុប្បន្ននេះ។
ថ្ងៃក្រោយយើងនិងលើកយករឿងដែលហាមឃាត់ទៅលើការភៀបធ្យូងឬអ្វីដែលដិតនៅលើមនុស្សដែលស្លាប់ដើម្បីចំនាំថាគឺជាកូនរបស់យើងក្នុងពេលដែលគេចាប់កំណើតថ្មី។ តែវានិងធ្វើអោយអ្នកដែលដាក់សញ្ញាសំគាល់នោះមានមហន្តរាយដោយសារការលាបធ្យងទៅលើសពនោះឯង។


សូមធ្វើការ Subcribe channel យើងផង

About Sokny Van

0 comments:

Post a Comment

Powered by Blogger.