Videos

ប្រវត្តិរបស់នាងមច្ឆាមនុស្សពាក់កណ្តាលបក្សី Siren


Siren គឺជាបិសាចមួយក្នុងប្រវត្តិសាស្រ្តនៃព្រះរបស់ប្រទេសក្រិច ។ នាងមានរូបរាង្គស្អាត់ណាស់ នាងមានពាក់កណ្តាលត្រឹមចង្កេះឡើងលើជាមនុស្សស្រីស្អាតដែលមនុស្សស្រីលើផែនដីកំរនឹងមានអ្នកណាមានរាង្គនិងរូបសម្បត្តិស្អាតដូចនាង។ តែរូបរាង្គខាងក្រោមរបស់នាងមានជើងជាបក្សីនិងមានស្លាប់ដូចជាសត្វ់ឥន្ទ្រីថែមទៀតផង។

នាងគឺជាបិសាចដែលស៊ីសាច់មនុស្សជាអាហារ នាងធ្វើការរស់នៅលើកោះមួយដែលនៅមហាសមុទ្រ ដែលអ្នកដែលបានជួបនាងហើយគឺមិនត្រូវបានរស់មកវិញនោះទេ ។ គេឃើញតែសំពៅឬសកសពដែលបានអណ្តែតមកតែប៉ុន្នោះ ។ ព្រោះថានាវិកដែលធ្វើជិះសំពៅពេលដែលបានឆ្លងកាត់កន្លែងនាងរស់នៅ ប្រសិនជាគេមិនបានលឺសំលេងនាងនោះទេ គេនិងអាចរស់តែបើគេបានលឺសំលេងរបស់​នាងពួកគេនិងផ្លឹកស្មារតី ស្រមើលស្រមៃមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេ បន្ទប់មកនាងនឹងខាំស៊ីពួកគេ សំណែកមនុស្សដែលនៅសល់ត្រូវស្លាប់ដោយសារសំពៅគ្មានអ្នកបើកហើយទៅបុកនិងកោះឬថ្មធ្វើអោយលិចជាដើម។

ដើមកំណើតរបស់ Siren ។ មុនដំបូងពួកនាងមិនទាន់កើតជាបិសាចនៅឡើយនោះទេ នាងគឺជាទេពធីតានៃទន្លេ ។ ហើយនាងត្រូវបានគ្រប់គ្រងដោយទេពធីតាម្នាក់ទៀតដែលជាទេពធីតានៃធម្មជាតិ។ ទេពធីតានៃធម្មជាតិនេះគឺជាអ្នកគ្រប់គ្រងទេវតាដើមឈើ ទេវតាសត្វ និងទេវតាច្រើនទៀតនៅលើដីនិងក្នុងទឹក ហើយទេវតាទន្លេនេះឯងជាអ្នកមើលថែរក្សានិងការពារនាង។

ថ្ងៃមួយមានបិសាចមួយបានឃើញទេវតាធម្មជាតិ គាត់បានស្រលាញ់នាងខ្លាំងណាស់ក៏បានចាប់ពង្រាត់នាងយកទៅ។ ក្រោយមកទេពធីតាទន្លេបានស្វែងរកមិនឃើញ ហើយទេវតាផ្សេងទៀតក៏បាត់បង់ការគ្រប់គ្រងធ្វើអោយមានភាពចារាចល់។ ស្តេចទេវតាបានផ្តល់ស្លាប់អោយទេវតាទន្លេអោយហោះស្វែងរកទេវតាធម្មជាតិអោយឃើញ ប្រសិនរកមិនឃើញនិងមានទោស។

ច្រើនថ្ងៃកន្លងផុតទៅពួកនាងរកមិនឃើញទេវតាធម្មជាតិនោះទេ ធ្វើស្តេចទេវតាបានដាក់បណ្តាសារអោយពួកនាង ដើម្បីជាការដាក់ទោស។ ដោយសារតែនាងច្រៀងទើបប្រហេសបាត់ទេវតាធម្មជាតិ ចឹងប្រសិនជានាងច្រៀងអោយមនុស្សលឺ បើមនុស្សនោះមិនស្លាប់នាងនិងស្លាប់ជំនួសវិញ។

ក្រោយមកទេវតាទន្លេក៏បានក្លាយទៅជា Siren ដែលពួកនាងចូលចិត្តច្រៀងខ្លាំងណាស់។ ដោយខ្លាចមនុស្សលឺហើយអាចអោយនាងស្លាប់បាន ពួកនាងក៏ចាប់ផ្តើមហោះហើយច្រៀងនៅឋានសួរវិញ ។
ដោយនាងច្រៀងបានពិរោះខ្លាំងណាស់ធ្វើអោយទេវតាប្រុសស្រលាញ់និងចាប់អារម្មណ៍ពួកនាងជាខ្លាំង មិនត្រូមតែសំលេងថែមទាំងរូបរាង្គដល់ស្អាត់របស់ពួកនាងថែមទៀតផង។
ដោយសារភាពច្រណែន ទេពធិតាស្រីៗខាងលើបានធ្វើអោយនាងមានពាក់កណ្តាលខ្លួនចុះក្រោមមានរោមដូចជាបក្សី ធ្វើអោយនាងមានការខ្មាស់ទេពតាប្រុសៗ ក៏ហោះមកនៅរស់លើកោះក្នុងមហាសមុទ្រជាក្រុមច្រៀងតែពួកនាងដើម្បីបំបាត់ភាពទុក្ខសោក។

ប៉ុន្តែពេលដែលមកច្រៀងនៅលើដីត្រូវបានមនុស្សលឺដូចនេះពួកគេចាំបាច់ត្រូវតែសំលាប់ពួកមនុស្សប្រុសទាំងនោះ ប្រសិនជាមិនអញ្ចឹងទេ ពួកគេនិងត្រូវស្លាប់ដោយបណ្តាស្សា ស្តេចទេវតា។ ដោយគ្មានជំរើសនាងបានសំលាប់រាល់មនុស្សដែលជិះសំពៅឆ្លងកាត់កន្លែងដែលនាងរស់នៅ ដើម្បីការពារជីវិតរបស់ខ្លួន។ មិនត្រឹមតែប៉ុន្នោះពួកគេបានធ្វើការបឺតឈាមនិងស៊ីសាច់នាវិកថែមទៀតផង។

រឿងទាំងនោះមិនបានស្ងប់នោះទេ ដោយសារមានបាត់នាវិកច្រើនពេកទើបគេដឹងថា រាល់អ្នកដែលជិះសំពៅកាត់កោះនោះនិងត្រូវស្លាប់ដោយសារ Siren ច្រៀងជាក់ជាមិនខាន ដោយសារហេតុនេះហើយទើបអ្នកដែលឆ្លងកាត់ទីនោះតែងបិទត្រចៀករបស់ខ្លួនដើម្បីកុំអោយលឺសំលេងរបស់នាង ទើបអាចគេចរួចពីការស្លាប់។ ព្រោះសំលេងរបស់នាងមានវេត្តមន្ត បណ្តាល់អោយបាត់បង់ការគ្រប់គ្រង។
ពេលនោះដែរមាននាយសំពៅម្នាក់ ចង់ស្តាប់សំលេងរបស់នាងថាពិរោះប៉ុណ្ណា ទើបបញ្ជាអោយអ្នកជាកម្មករចងខ្លួនឯង ជាមួយបង្គោលក្ដោងហើយប្រាប់ថាប្រសិនជាមានរឿងអ្វីក៏ដោយកុំអោយលេងគាត់ ទាល់តែរួចពីកន្លែងដែលមិនអាចលឺនាងច្រៀងចាំលេងគាត់។ កម្មករបានស្នើរសុំកុំអោយធ្វើចឹងតែគាត់មិនព្រម ពួកគេក៏ចងគាត់តាមសំណមពរ ។ បន្ទាប់មកមិនយូរប៉ុន្នានគាត់ក៏បានឆ្លងកាត់កោះដែលពួកនាងបានរស់នៅ ពួកនាងបានហោះមកច្រៀងជិតសំពៅ តែដោយឃើញបុរស់នោះមិនបិទត្រចៀក នាងមានភាពភ័យខ្លាចជាខ្លាំងពួកគេបានធ្វើការច្រៀងនិងវាយប្រហាទៅលើ នាយសំពៅទាំងនោះ តែមិនបានសំរេច ដោយមិនអាចធ្វើអោយមេដឹងនាំសំពៅដែលចងនោះស្លាប់បានពួកនាងក៏ស្លាប់ជំនោះវិញ។

ប្រសិនជានាងមិនច្រៀងនោះទេក៏មិនស្លាប់ដែរ វាគឺស្លាប់ដោយសារម៉ាត់។

About Sokny Van

0 comments:

Post a Comment

Powered by Blogger.