រឿងរាវក្មេងស្រីដែលត្រូវបានព្រលឹងចោលសន្ថិត៥នាក់ចូលសន្ថឹត
អេណេលៀស មីឆេល បានរស់នៅក្នុងជីវិតជាអ្នកកាន់សាសនាកាតូលិកយ៉ាងខ្ជាប់ខ្ជួន ក្នុងក្រុង បាវ៉ារៀ នៃអាឡឺម៉ង់ខាងជើង នាអំឡុងឆ្នាំ 1960 ។ ពេលមានអាយុ 16 ឆ្នាំ នាងស្រាប់តែចាប់ផ្ដើម មានស្មារតីមិនល្អសោះក្នុងការសិក្សា ហើយសតិអារម្មណ៍របស់នាងក៏ចាប់ផ្ដើមគិតអ្វីមិនចេញ។ នាងក៏ចាប់ផ្ដើមមានបញ្ហាពេលដេក។ មួយឆ្នាំក្រោយមក, អេណេលៀស បានជួបរឿងរ៉ាវស្រដៀងៗគ្នា, គឺនាងភ្ញាក់ឡើងដោយកម្រើកខ្លួនមិនបាន ហើយគ្រែរបស់នាងសើមជោក។ រាងកាយរបស់នាងក៏ប្រកាច់ប្រកិនញ័រទទ្រើកមិនអាចគ្រប់គ្រងខ្លួននាងបាន។
ក្រោយពីវាបានកើតជាលើកទី២ គ្រូសាររបស់នាងបាន យកទៅពិនិត្យាបាល ជាមួយគ្រូឯកទេសខាងសតិអារម្មណ៍ ម្នាក់ ដែលគេពិតឃើញនាងមានជំងឈឺម៉្យាងឈ្មោះ TLE ដែលជាជំងឺដែលធ្វើអោយនាងបាត់ការចងចំា មិនអាចគ្រប់គ្រងសតិខ្លួនឯងបាននិងមានអារម្មណ៍រវើរវាយ គិតអ្វីក៏មិនច្បាស់។ ជំងឺមានលិទ្ធភាពធ្វើអោយនាងអាចមើលឃើញនិងស្តាប់លឺនូវអ្វីដែលមនុស្សមើលមិនឃើញ វាគឺជាអារម្មណ៍រវើរវាយនោះឯង។
ក្រោយពីដឹងពីអាការះជំងឺរបស់នាងរួចហើយ នាងក៏បានទទួលនូវថ្នាំព្យាលបាលត្រឹមត្រូវ ព្រមទាំងបានចុះឈ្មោះរៀននៅសាកលវិទ្យាល័យមួយនៅប្រទេសអាម្លង់ក្នុងឆ្នាំ ១៩៧៣ទៀតផង។ ប៉ុន្តែថ្នាំដែលនាងបានលេបនោះមិនអាចជួយនាងអោយមានអាការះធូស្បើយនោះទេ មួយឆ្នាំកន្លងផុតទៅនាងចាប់ផ្តើមអាក្រក់ទៅៗ ទៅលើសុខភាពផ្លូវចិត្តរបស់នាង។
នាបានដឹងថាថ្នាំមិនអាចជួយនាងអោយរួចផុតពីការឃើញនិងលឺសំលេងបានទេ នាងបានប្រាប់អ្នកផ្ទះរបស់នាងថា នាងតែងតែបានលឺសំលេងរបស់ខ្មោចដែលបានចូលសន្ថិតនាងបាននិយាយជេរនាង ថានាងជាស្រីឆ្គួត ស្រីល្ងង់នាងសម្យតែចុះនរកទេ។ នាងបានសុំគ្រួសារទៅរកគ្រូមន្តអាគមន៍ដើម្បីសុំអោយគ្រូជួយបន្តេញវិញ្ញាណនោះចេញ។ តែគ្រួសាររបស់នាងបានធ្វើការបដិសេធ ដោយប្រាប់ថាវិជ្ជសាស្រ្តគឺត្រឹមត្រូវជាការទៅរកគ្រូមន្តអាគមន៍ ព្រោះគ្រូមន្តអាគមន៍ពេលនោះ មិនត្រូវបានទទួលយកពីសាសនាកាតុលិកនោះទេ។
ក្រោយមកគេក៏បានទទួលស្គាល់ថានាងពិតជាត្រូវបានខ្លោចចូលសន្ថិតពិតមែន ព្រោះនាងបានធ្វើការលូតចូលក្រោមគ្រេរបស់នាង ហើយបានហែកខោវអាវខ្លួនឯង ព្រមទាំងបានផឹកទឹកនោមរបស់ខ្លួនឯងថើមទៀតផង។
មិនត្រឹមតែប៉ុន្នោះ នាងបានធ្វើការស៊ីនូវពីងពាង ព្រមទាំងខាំក្បាលសែកដែលនាងចិញ្ចឹមទាំងរស់ថែមទៀតផង។
ទីបំផុតម្តាយរបស់នាងក៏ព្រមរកអាចារ្យអោយនាងឈ្មោះថា ហាវធិក មកបណ្តេញខ្មោចចេញពីខ្លួនរបស់នាងថែមទៀតផង។ ព្រោះមកដល់ដំណាក់កាលនោះគ្រួសាររបស់ពិតជាជាជឿរថានាងមិនមែនមានជំងឺខាងសតិអារម្មណ៍ នោះទេ នាងពិតជាត្រូវបានខ្លោចមូលមែន។ ម្តាយនាងបានប្រាប់ទៅគ្រូនោះតាមរយះសំបុត្រថា នាងមិនមានជំងឺអ្វីទាំងអស់ តែនាងបែបជាមានរោគសញ្ញានិងអាកាប្បកិរិយាគួរអោយខ្លាចបែបនេះ។
អាចារ្យម្នាក់នោះបានទៅសុំពឹងអាចារ្យម្នាក់ទៀតដើម្បីជួយបណ្តេញខ្មោចពីខ្លួនរបស់នាងតែ ត្រូវធ្វើការលាក់ជាសំងាត់។ គ្រូទាំងពីរនាក់នោះបានធ្វើពិធីចំនួន ៧២ដងនិងជិត៤ម៉ោងដើម្បីបណ្តេញខ្មោចចេញពីនាង។ ក្នុងពេលដែលធ្វើពិធីនាងបាននិយាយថាមានវិញ្ញាណចំនួន៥បានចូលក្នុងរូបរបស់នាង ក្នុងនោះមាន អាដុលហ៊ីត្លែរដែរ វិញ្ញាណទាំង៥នាក់នោះបានធ្វើការឈ្មោះគ្នា តាមការនិយាយម្នាក់ឯងរបស់នាង អេណាលីស។
ការបណ្តេញខ្មោចគឺត្រូវចំណាយពេលចំនួន១០ខែ នាងត្រូវបានគេបណ្តេញខ្មោចតាមសកម្មភាពចាប់ចងនិងបង្អត់អាហារ រហូតធ្វើអោយនាងខ្សោយទៅៗ។ នៅថ្ងៃទី១កក្តដាឆ្នាំ១៩៧៦ កាលនោះនាងទើបតែមានអាយុ ២៣ឆ្នាំប៉ុន្នោះ។ ទោះបីជានាងបានស្លាប់តែ រឿងរបស់នាងត្រូវបានល្បីល្បាញពេញអាម្លង់ ម្តាយនិងគ្រូអាចារ្យពីនាក់ទៀតត្រូវបានគេចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា។ ពួកគេបានយកខ្សែអត្តសំលេងដើម្បីបញ្ចាក់ពីភាពស្អាកស្អំរបស់គេពេលធ្វើពិធីបណ្តេញខ្មោច។ តុលារការបានកាត់ទោសអាចារ្យពីនាក់នោះ ពីបទធ្វើប្រហេស ទើបធ្វើអោយនាងស្លាប់ ដូចនោះត្រូវជាប់គក់៦ខែ ឯម្តាយរបស់នាងត្រូវបានដោះលែង ព្រោះនាងបានបាត់បងកូនរបស់នាង និង មួយទៀតនាងធ្វើព្រោះការប្រាប់របស់អាចារ្យដើម្បីអោយកូននាងជា។
ទោះជានាងត្រូវបានស្លាប់ក៏ដោយ ក៏រឿងរបស់នាងនូវតែល្បី ហើយនាងត្រូវអ្នកកាន់សាសនាកាតុលិកមានការចងចាំជាងគេ ហើយមិនត្រឹមតែប៉ុន្នោះ ក៏មានផលិតករជាច្រើនធ្វើការផលិតនូវខ្សែភាគយន្តដែលនិយាយពីនាងផងដែរ ព្រមទាំងមានភាពល្បីល្បាញថែមទៀតផង។

0 comments:
Post a Comment